មិនមែនលំៗទេ ស្មាតហ្វូន OPPO Reno3 បំពាក់សុទ្ធតែមុខងារថតរូបស៊ែលហ្វីពេលយប់ញាក់សាច់! (មានវីដេអូ)

//s5.kh1.co/fb/fb4010cf583675f5953f4650c7a6ada9a799d344.jpg
បច្ចេកវិទ្យា

 ២០-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទីបំផុត OPPO ពិតជាមិនធ្វើឲ្យអ្នកនិយមគាំទ្រខកបំណងមែន ដោយបានទម្លាយនូវស្មាតហ្វូនល្អឯកប្រចាំ 2020 គឺ OPPO Reno3។

ភ្នំពេញ៖ ទីបំផុត OPPO ពិតជាមិនធ្វើឲ្យអ្នកនិយមគាំទ្រខកបំណងមែន ដោយបានទម្លាយនូវស្មាតហ្វូនល្អឯកប្រចាំ 2020 គឺ OPPO Reno3 ដែលមានរហ័ស្សនាមថា ស្តេចទូរស័ព្ទថតរូបស៊ែលហ្វីសាហាវ នៅតាមការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ OPPO កាលពីយប់ថ្ងៃទី 19 មីនា 2020។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ OPPO កាលពីយប់ថ្ងៃទី 19 មីនា 2020  
  ការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ OPPO កាលពីយប់ថ្ងៃទី 19 មីនា 2020  

វត្តមាន OPPO Reno3 អ្នកឯកទេសស៊ែលហ្វីជំនាន់ថ្មី តាមរយៈការ Premiered Live ខ្នាតធំលើកដំបូងបង្អស់ លើបណ្តាញសង្គមហ្វេសប៊ុក OPPO និងសារព័ត៌មានល្បីៗយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានទាក់ទាញ និងផ្អើលអ្នកលេងហ្វេសប៊ុក ចូលរួមទស្សនារាប់ម៉ឺននាក់ ដើម្បីអ៊ុតមើលបច្ចេកវិទ្យាថ្មីៗ រូបរាង និងសមត្ថភាពពិតរបស់វា។

ស្មាតហ្វូន OPPO Reno3
ស្មាតហ្វូន OPPO Reno3

មានឈាមជ័រ (DNA) ជាស្មាតហ្វូនកូនកាត់ត្រកូល F អ្នកឯកទេសស៊ែលហ្វី និងត្រកូល Reno តំណាងឲ្យការតស៊ូនឹងច្នៃប្រឌិត OPPO Reno3 មានតួខ្លួនកាលីបអស្ចារ្យជាងមុន បំពាក់នូវកាមេរ៉ាមុខទំហំធំរហូតដល់ 44មេហ្គាភិស៊ែល ជាមួយនឹងមុខងារ Ultra Night Selfie ដែលជាការឆ្លើយតបយ៉ាងរហ័សក្រុមហ៊ុន OPPO ទៅកាន់សំណូមពរអ្នកប្រើប្រាស់ជុំវិញពិភពលោក។

ស្មាតហ្វូន OPPO Reno3
ស្មាតហ្វូន OPPO Reno3
រូបភាពថតដោយស្មាតហ្វូន OPPO Reno3
រូបភាពថតដោយស្មាតហ្វូន OPPO Reno3

គ្រប់គ្នានឹងលែងខ្លាចថតរូបថតវីដេអូស៊ែលហ្វី នៅពេលយប់សម្រាប់បង្ហោះលើបណ្តាញសង្គម ឬទុកជាអនុស្សាវរីយ៍ទៀតហើយ ជាមួយនឹងកាមេរ៉ាថតរូបស៊ែលហ្វីទំហំធំមហិមាលើកដំបូង ដែលនឹងបំពាក់នៅលើស្មាតហ្វូនស៊េរីថ្មី OPPO Reno3 នេះតែម្តង។ មិនត្រឹមតែមានភាពអស្ចារ្យលើការថតរូបស៊ែលហ្វីប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាបួនអាចថតរូបច្បាស់ស្អាតគ្រប់ពេល និងអាចផលិតរូបភាពទំហំរហូតដល់ទៅ 108MP ថតរឹតតែច្បាស់សាហាវ ដិតគ្រប់ចំណុចទៀតផង។

រូបភាពថតដោយស្មាតហ្វូន OPPO Reno3
រូបភាពថតដោយស្មាតហ្វូន OPPO Reno3
រូបភាពថតដោយស្មាតហ្វូន OPPO Reno3
រូបភាពថតដោយស្មាតហ្វូន OPPO Reno3

រឹតតែអែមក្រុមហ៊ុន OPPO បានបន្ថែមនូវបច្ចេកវិទ្យាទប់លំនឹងកម្រិត Pro មួយទៀតពីលើបច្ចេកវិទ្យាទប់លំនឹងដែលមានស្រាប់ ធ្វើឲ្យអ្នកស្រឡាញ់ការថតវីដេអូកាន់តែពេញចិត្ត និងសប្បាយថត ឥតសំចៃដៃតែម្តង ហើយបើចង់ស្រាយចម្លល់សូមចុចទស្សនាវីដេអូខាងក្រោមនេះ៖

វីដេអូ

សរុបមកស្មាតហ្វូនស៊េរីថ្មី OPPO Reno3 លើកនេះ អាចជាស្តេចទូរស័ព្ទថតរូបស៊ែលហ្វីស្អាតបំផុតប្រចាំឆ្នាំ 2020 ដែលអាចថតបានរហូតដល់ 44MP ច្បាស់ទាំងយប់ ទាំងថ្ងៃ ទាំងព្រឹក ពោលគឺច្បាស់គ្រប់ពេល ហើយនិងទទួលបានការគាំទ្រកាន់តែខ្លាំងក្លាជាង OPPO ត្រកូល F និង Reno ស៊េរីជំនាន់មុន។

រូបភាពថតដោយស្មាតហ្វូន OPPO Reno3
រូបភាពថតដោយស្មាតហ្វូន OPPO Reno3
ស្មាតហ្វូន OPPO Reno3
ស្មាតហ្វូន OPPO Reno3

ជាពិសេស Reno3 អាចនឹងរួមចំណែកយ៉ាងធំក្នុងការជម្រុញឲ្យក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខមួយនេះ ក្តោបក្តាប់ចំណែកទីផ្សារកាន់តែធំ និងឈានដល់សម្រេចគោលដៅ និងមហិច្ឆិតាថែមទៀតក៏ថាបាន។ ប៉ុន្តែយើងក៏មិនទាន់ប្រាកដ 100% ដែរ អ៉ីចឹងមានតែរង់ចាំអ៊ុតមើលសមត្ថភាពពិត រូបរាងពិត តម្លៃពិតនៃស្តេចទូរស័ព្ទថតរូបស៊ែលហ្វី OPPO Reno3 នៅក្នុងកម្មវិធីការប្រគំតន្រ្តី OPPO Reno3 Ultra Night នៅថ្ងៃទី 24 មីនា ខាងមុខនេះសិន។

  កម្មវិធីប្រគំតន្រ្តី OPPO Reno3 Ultra Night 
  កម្មវិធីប្រគំតន្រ្តី OPPO Reno3 Ultra Night 
ស្មាតហ្វូន OPPO Reno3
ស្មាតហ្វូន OPPO Reno3

សូមកុំភ្លេចទស្សនាការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ OPPO រួចធ្វើការទស្សន៍ទាយតម្លៃពិត OPPO Reno3 ទាំងអស់គ្នា ព្រោះមានឱកាសឈ្នះទូរស័ព្ទ Reno 3 ចំនួន 3 រង្វាន់ និងកាសឥតខ្សែចំនួន 10រង្វាន់ សូមកុំឲ្យឱកាសល្អនេះកន្លងផុតទៅដោយងាយៗ។

សូមរំលឹកថា បច្ចុប្បន្ន OPPO កំពុងឈរលេខ1 នៃចំណែកទីផ្សារកម្ពុជា ដោយសារគុណភាពស្មាតហ្វូនល្អ សមនឹងតម្លៃ សេវាអ៉ីនធឺណេតដើរលឿន ថ្មកាន់បានយូរជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន អមជានឹងការធានាសេវាជួសជុលទូរស័ព្ទដោយឥតគិតថ្លៃ ជាមួយនឹងសេវាជួសជុលរហ័សទាន់ចិត្តត្រឹមតែ1ម៉ោង គ្រប់សាខាមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ជាច្រើនកន្លែងជាងគេ កាន់តែកៀក កាន់តែរហ័ស ងាយស្រួលសម្រាប់អតិថិជន៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T