នាង Emma Watson តា​រា​ភាព​យន្ត​​របស់​អង់​គ្លេស វ័យ​២១​ឆ្នាំ​​ រាង​តូច​ច្រឡឹង​ និង​មាន​​មន្ត​ស្នេហ៍​​ បាន​មក​ដល់​ទី​ក្រុង​ហុង​កុង ​ខណៈ​ដែលការ​ធ្វើ​ដំណើរ​លើក​នេះ​ ​នាង​គឺ​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មីរបស់​ក្រុម​ហ៊ុន​ថែ​រក្សា​សម្ផស្ស​ឡាំង​កូម (Lancome) ​ហើយ​ក៏​​ជា​ការ​ធ្វើ​ដំណើរ​លើក​ទី​២​​​របស់​នាង​មក​កាន់​ទី​ក្រុង​ហុង​កុងនេះ​ ។

តា​រា​រូប​ស្រស់​ប្រិម​ប្រិយ៍​រូប​នេះ​បាន​និយាយ​ថា នាង​តែ​ង​តែ​ធ្វើ​ដំណើរ​មក​កាន់​ទ្វីប​អាស៊ី​ ព្រោះ​ជា​តំបន់​ដែល​ប្លែក​​អស្ចារ្យ​ និង​មាន​វប្ប​ធម៌ ​ប្រវត្តិសាស្ត្រ​ដ៏​​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត ។ នាង​បន្ត​ថា នាង​ស្រឡាញ់ទេស​ភាព​នៅ​តំបន់​នេះ​ វា​ហាក់​ដូច​ជាធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​​រំភើប ពេល​ដែល​ប្រទះ​ភ្នែក​នឹង​អ្វី​ៗ​សព្វ​បែប​យ៉ាង​នៅ​ទី​នេះ​ វា​ជា​ទី​ក្រុង​ជន​បទ​ដាច់​ស្រយាលមួយ។

ក្នុង​ឱកាស​នោះដែរ​​ នាង​ ​Emma ក៏​បាន​ផ្តល់​នូវ​យោ​បល់​មួយ​ចំនួន​ដល់​យុ​វវ័យ​ទាំង​អស់​ថា «​ត្រូវ​តែ​ប្រាកដ​ថា អ្នក​ជា​នរ​ណា ហើយ​ត្រូវ​​តែ​ធ្វើ​អ្វី​ៗ​សព្វ​បែប​យ៉ាង​ឱ្យ​ល្អ​បំផុត​ ដើម្បី​មាន​អារម្មណ៍​​ថា ស្បែក​របស់​អ្នកភ្លឺ​រលោង​ស្រស់​ថ្លា​ ​ពេល​នោះ​អ្នក​ប្រាកដ​ជា​ពេញ​ចិត្ត​រូប​កាយ​របស់​អ្នក »។
នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ​ដែរ ក្រុមហ៊ុន​ឡាំង​កូម ក៏​បាន​បង្ហាញ​នូវ​ផលិត​ផល​ចុង​ក្រោយ​របស់​ខ្លួន​ដែល​បាន​មក​ដល់​ទី​ផ្សា​អា​ស៊ី​​ផង​ដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]