ទើបតែដឹង! ក្រៅពីចេះច្រៀង និងរាំហើយ Jennie ចេះ​អាជីព​​ពិសេស​​មួយទៀត

//s5.kh1.co/11/114d0afac0162492ee03e10839d9a643cdbb17b0.jpeg
តារា & កម្សាន្ដ

 ១៨-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Jennie របស់ក្រុម BLACKPINK ពិតជាមានទេពកោសល្យមែន ទាំងច្រៀង ទាំងរាំ ហើយមាន​សមត្ថភាពច្នៃម៉ូត​ថែម​ទៀត​ផង​

តារា K-pop ដ៏ល្បីជាសកលហើយដែលអ្នកគាំទ្ររាប់សិបលាននាក់ក្នុងវិស័យសិល្បះកូរ៉េបែប K-pop ស្គាល់ សឹងតែគ្រប់គ្នានោះគឺJennie របស់ក្រុម BLACKPINK។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Jennie បានសហការជាមួយ Gentle Monster ជាម៉ាកយីហោវ៉ែនតាដ៏ល្បីរបស់កូរ៉េក្នុងគោលបំណង​ដើម្បីរចនាវ៉ែនតាផ្ទាល់ខ្លួនដែលជាស្នាដៃរបស់នាង។ កាលនៅថ្ងៃទី ១៧ ខែមីនា Gentle Monster បានដាក់​បង្ហាញ​វ៉ែនតាដ៏ស្រស់​ស្អាតរបស់ខ្លួន ជាពិសេសវាជាម៉ូដែល ដែលរចនាពីរាជនី K-pop Jennie ផ្ទាល់។

Jennie បានបញ្ចេញម៉ូតពិសេសៗចំនួនបួនដែលមានភាពស្រស់ស្អាតផ្សេងៗពីគ្នាស្រប​ទៅតាមចំណូល​ចិត្តរបស់​អ្នកគាំទ្រ និងអថិតិជនបែបអភិជន។ គួរបន្ថែមថា ដើម្បីលើកសម្រស់ស្នាដៃរបស់ខ្លួន Jennie បានធ្វើជាម៉ូដែលស្រី ដោយផ្ទាល់ក្នុងការផ្សព្វផ្សាយវ៉ែនតាទាំងនេះនៅក្នុងទស្សនាវដ្តី Marie Claire ដែលនឹងបោះពុម្ពផ្សាយ​នៅខែមេសា​ឆ្នាំ ២០២០ខាងមុខ។  

ចង់ដឹងថាស្នាដៃរបស់រាជនី K-pop រូបនេះស្រស់ស្អាតបែបណា សូមទស្សនារូបភាពខាងក្រោម៖

Sunlight

https://s5.kh1.co/__image/w=650,h=813,q=100/82/82dbab5ac3a2d7188eae67c16d8d058a641a7473.jpeg

Kuku

https://s5.kh1.co/__image/w=650,h=813,q=100/af/afe688bd1312beb682b60169c1c6b6aac52f4ac5.jpeg

In The Mood

https://s5.kh1.co/__image/w=650,h=813,q=100/fa/fa6e60c27be04d07588279d95e259af5dc79f6f9.jpeg

1996

https://s5.kh1.co/__image/w=650,h=813,q=100/69/6930f6d962e4d1fc3edd1a2ba6e15336fd8a98fb.jpeg
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T