គម្រប់ខួបអាពាហ៍ពិពាហ៍៤ឆ្នាំ គង់ ចាន់ស្រីមុំ និងស្វាមី បើកកកាយ រឿងក្នុងចិត្តខ្ទេច! (មានវីដេអូ)

//s5.kh1.co/0f/0fca082a9e40cad2e3e91943c06fe78f8a435857.jpg
តារា & កម្សាន្ដ

 ១៦-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ គង់ ចាន់ស្រីមុំ បានបង្ហោះវីដេអូមួយ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ក្នុងថ្ងៃពិសេសរំលឹកគម្រប់ខួបអាពាហ៍ពិពាហ៍ ៤ឆ្នាំ ដោយក្នុងនោះ អ្នកទាំងពីរបានជីកកកាយ និងរៀបរាប់នូវពាក្យក្នុងចិត្តរៀងៗខ្លួនខ្ទេចគ្មានសល់។

ភ្នំពេញ៖ ជាការពិតណាស់ ពេលកន្លងមក គង់ ចាន់ស្រីមុំ និងស្វាមី លោក គឹម សីហា តែងតែបង្ហាញរូបភាពគ្រួសារដ៏សែនមានសុភមង្គល ធ្វើឲ្យហ្វេនៗមានការច្រណែនមិនតិចទេ ដោយសារតែរាល់ពេលដែលគ្រួសារមួយនេះចេញទៅណាម្ដងៗ គ្រប់ពេលវេលា គ្រប់ទីកន្លែងនាងតែងតែបង្ហាញរូបភាពការតែងខ្លួនស្អាតៗ ស្វីតៗ និងជីវិតដ៏សែនមានសុភមង្គលជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តាំងពីចាប់ផ្ដើមសេពគប់គ្នា រហូតមកដល់ ចាប់ដៃគ្នាជាស្វាមីភរិយា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ពួកគេទាំង២ ហាក់ទទួលបានការគាំទ្រច្រើនពីទស្សននិកជន មិនថាតែជីវិតសិល្បៈ ឬជីវិតផ្ទាល់ខ្លួននោះទេ។  ហើយក៏មានគេចង់ដឹងអារម្មណ៍ពួកគាត់ទាំង២ ជាសាធារណៈផងដែរ ថាតើមានអារម្មណ៍ចំពោះគ្នា យ៉ាងណាបន្ទាប់ពីស្រលាញ់គ្នាអស់ជាយូរឆ្នាំមកនេះ។

ជាក់ស្ដែង ទើបតែថ្មីៗ នេះ តារាស្រីរូបនេះ បានបង្ហោះវីដេអូមួយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ប្រាប់ដល់ទស្សនិកជន ដែលនិយមតាមដាន និងគាំទ្រពីជីវិតគ្រួសារដ៏មានសុភមង្គលមួយនេះ ក្នុងថ្ងៃពិសេសរំលឹកគម្រប់ខួបអាពាហ៍ពិពាហ៍ ៤ឆ្នាំ។

ដោយក្នុងវីដេអូនោះ លោក គឹម សីហា បានជីកកកាយ រឿងផ្ទាល់ខ្លួនជាច្រើនយ៉ាងដូច្នេះថា កាលគ្រានោះ លោកតែងធ្វើឲ្យប្រពន្ធរបស់លោកពិបាកចិត្តជាច្រើនដង ច្រើនសារតែនាងនៅបានផ្ដល់ឱកាស យោគយល់​ និងអធ្យាស្រ័យឲ្យជាថ្មី ទើបមកដល់ពេលនេះពួកគាត់ទាំង២ អាចសាងជីវិតគ្រួសារ ហើយក្លាយជាឪពុកដ៏ល្អ ម្ដាយដ៏ល្អ និង មានសុភមង្គលពេញលេញ ដែលមនុស្សគ្រប់គ្នា ពិសេសហ្វេនៗ ឃើញហើយច្រណែនផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គឹម​ សីហា
គឹម​ សីហា
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំគឹម សីហា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T