មហាសេដ្ឋីចិន Jack Ma និយាយ​អ្វី​ខ្លះ​ពីការរកស៊ីជាមួយ​មនុស្ស​ជុំវិញខ្លួន?

//s5.kh1.co/a4/a4da33faddcb2584643d785e8c336b9c1dcc30df.jpg
ប្រលោមលោក & អប់រំ

 ១៦-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ធ្វើអ្វីមួយ យើងចាំបាច់ត្រូវមានទំនុកចិត្តលើគ្នា!

JACK MA: សំបកកង់ឡានមួយមាន ៣ តម្លៃ មិត្តរាប់គ្នាស្លាប់រស់ លក់ក្នុងតម្លៃ ៨៥០ដុល្លារ មិត្តភ័ក្រ្តលក់​ក្នុង​តម្លៃ៨៣០ ដុល្លារ និងអ្នកមិនស្គាល់គ្នាសោះលក់តម្លៃតិចជាងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកដទៃលក់ក្នុងតម្លៃ ៧៨០ ដុល្លារ  តើអ្នកនឹងទិញពីអ្នកណា? ទីបំផុត គាត់ជ្រើសរើសយកតម្លៃរបស់អ្នកដទៃ ៧៨០ ដុល្លារ តែគាត់មិនបានដឹងថាអ្នកស្គាល់គ្នាគេយកចំណេញត្រឹមតែ ២០ដុល្លារ មិត្តស្លាប់រស់មិនយកចំណេញ សូម្បី ១សេន បែរជាបង់ខាត ថ្លៃដឹកជញ្ជូនអស់៥០ដុល្លារទៀត។ ឯអ្នកដទៃវិញលក់ ៧៨០ ដុល្លារតែគាត់បានចំណេញ ៥៨០ ដុល្លារបាត់ហើយ។

ចុងក្រោយ កង់ឡាននោះគឺរបស់ក្លែងក្លាយ! ស្តាយក្រោយមិនមែនមកពីកង់ឡានក្លែងក្លាយមានច្រើនទេ តែមកពីអ្នកលោភលន់ពេក។ មិនមែនមកពីអ្នកស្គាល់គ្នាចង់កាប់តម្លៃលើអ្នកទេ តែអ្នកស្គាល់គ្នាចង់ឲ្យមានការធានាដ៏ល្អដល់អ្នក។

JACK MA ធ្លាប់និយាយថារកស៊ីជាមួយអ្នកជិតដិត អ្នកលក់ឲ្យគេប៉ុន្មានក៏ដោយ ក៏គេនៅតែយល់ថាអ្នកបានចំណេញពីគេ ទោះលក់ឲ្យគេថោក ហើយក៏គេមិនដឹងដែរ! ថ្លៃដើមរបស់អ្នក ពេលវេលារបស់អ្នក ការដឹកជញ្ជូន របស់អ្នកគឺគេមើលមិនឃើញទេ គេសុខចិត្តទៅឲ្យអ្នកដទៃចំណេញ ក៏មិនចង់ទៅគាំទ្រគ្នាឯងដែរ ពីព្រោះតែក្នុងចិត្តគេគិតថា តើអ្នកបានចំណេញពីគេប៉ុន្មាន? តែមិនដែលគិតថាតើអ្នកនឹងជួយសន្សំឲ្យគេបានប៉ុន្មាននោះទេ!

រូបភាពមកពី Google
រូបភាពមកពី Google
Sok Lyheng
សុខ លីហេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T