សល់លុយរាប់លានយ៉ាងណាក៏ Bruno Mars តែងខ្លួនធម្មតាៗ មកទិញម៉ូតូ Vespa ទុកឌុបសង្សារដើរលេង

//s5.kh1.co/1d/1d181d4bf457ccc092f6e8a34a7d4b81d7841c9e.jpg
តារា & កម្សាន្ដ

 ១៥-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Bruno Mars តែងខ្លួនធម្មតាៗ មកទិញម៉ូតូ Vespa ទុកឌុបអូនដើរលេង ទោះជាសល់លុយច្រើនសន្ធឹកសន្ធាប់រហូតដល់ថ្នាក់ចាយវាយមិនអស់ទៅហើយក្តី។

បរទេស៖ អ្នកណាដែលថាមិនស្គាល់កំពូលតារាចម្រៀងសម្លេងផ្អែមដូចស្ករ និងច្រៀងប្រើតុងខ្ពស់ ដែលកម្រនឹងមានតារាចម្រៀងណាអាចធ្វើដូចបានណាស់ ដែលគាត់មានឈ្មោះថា Bruno Mars

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Bruno Mars គឺជាតារាចម្រៀងមួយរូបដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងចាប់តាំងពីគាត់ចូលសិល្បៈជាលើកដំបូងរហូតដល់បច្ចុប្បន្ន ដែលគាត់មានទេពកោសល្យពិសេសក្នុងវិស័យសិល្បៈ ដូច្នេះហើយទើបតារាប្រុសរូបនេះអាចរកប្រាក់សរុបបាន១៧៥លានដុល្លារហើយមកទល់ពេលនេះ។

ជាក់ស្តែងថ្មីៗ គេឃើញតារាប្រុសនេះ បានបណ្តើរសង្សារបណ្តូលចិត្ត ជាតារាបង្ហាញម៉ូតJessica Caban ដើរមើលម៉ូតូVespa នៅទីក្រុងស្ទូឌីយ៉ូ យ៉ាងរំភើយជាមួយនឹងសម្លៀកបំពាក់ធម្មតាអាវរងារ ខោជើងវែងនិង វែនតាខ្មៅ ដែលនេះជាចរិកធម្មជាតិ របស់គាត់ដែលចូលចិត្តតែភាពសាមញ្ញ ទោះជាសល់លុយច្រើនសន្ធឹកសន្ធាប់រហូតដល់ថ្នាក់ចាយវាយមិនអស់ទៅហើយក្តី។

គួររំលឹកដែរថាBruno Marsនិង សង្សារ បានទាក់ទងគ្នារយៈពេលប្រមាណ៩ឆ្នាំរួចមកហើយ ដែលទំនាក់ទំនងពួកគេមិនដែលមានភាពរកាំរកូសម្តងណាឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Bruno Marsនិង Jessica Caban
Bruno Marsនិង Jessica Caban
Bruno Marsនិង Jessica Caban
Bruno Marsនិង Jessica Caban
Bruno Marsនិង Jessica Caban
Bruno Marsនិង Jessica Caban
Bruno Mars
Bruno Mars
Bruno Mars
Bruno Mars
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T