កម្មវិធីប្រកាស និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ការប្រកួតប្រជែង “គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤”

//s5.kh1.co/ba/ba6b276457e868d44ad73f0e0db751a29ea02bb6.jpg
សង្គម

 ១៤-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០​ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុនត្រូវបានទទួល​ស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំនូវកម្ម​វិធីប្រកាសលទ្ធផល និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៤”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០​ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុនត្រូវបានទទួល​ស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំនូវកម្ម​វិធីប្រកាសលទ្ធផល និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៤” នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ក្រោមអធិបតីភាពរបស់លោក ឧកញ៉ា គង់ នួន ប្រធាន    ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)  លោក ហ៊ីរ៉ូយ៉ូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងបុគ្គលិក ឪពុក​  ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារីដែលជាម្ចាស់ជ័យលាភី ជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤
គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤

តាមរយៈសុន្ទរកថារបស់លោក ហ៊ីរ៉ូយ៉ូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន បានបង្ហាញឲ្យដឹងថា សម្រាប់ការប្រកួតប្រជែងនាឆ្នាំនេះ ​​ក្រុមហ៊ុនទទួល​បាន​ផ្ទាំងគំនូរពីបេក្ខជនដែលដាក់​ពាក្យ​ចូល​រួមប្រ​កួតចំនួន ១០៦១ផ្ទាំង​ ដែល ប្រមូលបានពីការប្រកួតប្រជែងគូរគំនូរ នៅតាមសាលារដ្ឋ និងឯកជនផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដនានា ដែលនេះគឺជាលទ្ធផលមួយដែលគួរឲ្យភ្ញាក់ផ្អើល ហើយនេះក៏បញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ផងដែរថា ក្មួយៗជំនាន់ក្រោយ កំពុងតែចូលរួមបង្កើតនូវអ្វីដែលថ្មី និងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគត តាមរយៈការគូរគំនូររថយន្ត​។ កម្មវិធីប្រកួតប្រជែងគូរគំនូរនេះ ត្រូវបានចាប់ផ្តើមរៀបចំឡើងតាំងពីខែធ្នូ​ ឆ្នាំ២០១៩​ រហូតដល់ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០២០

​ក្នុងចំណោមរូបគំនូរទាំង ១០៦១ ផ្ទាំង​នេះ យើង​បាន​​​​​បែងចែក​ជាបីក្រុមអាយុរួមមាន៖ ​ក្រុមអាយុក្រោម ៨ឆ្នាំ មានចំនួន២២០ផ្ទាំង  ក្រុមអាយុ​​ពី៨-១១ឆ្នាំ មានចំនួន៤៤១ផ្ទាំង និងក្រុមអាយុ១២-១៥ឆ្នាំ មានចំនួន៤០០ផ្ទាំង។ ​​ក្រោយពី​គណៈ​កម្ម​ការបាន​​​ធ្វើការវាយតម្លៃ​លើរូប​គំនូរទាំងអស់ យ៉ាងសុក្រឹត និង ម៉ត់ចត់រួចមក យើងចម្រាញ់បានរូបគំនូរស្រស់ស្អាត និង មានអត្ថន័យល្អ ​ចំនួន​ ១៣​​ ផ្ទាំង ហើយក្នុងនោះផងដែរ រូបគំនូរចំនួន​៩ផ្ទាំង ​ដែលទទួល​បាន​​​ជ័យលាភីថ្នាក់ជាតិ នឹងត្រូវបញ្ជូន​ទៅ​ចូលរួម​ប្រកួត ថ្នាក់ពិភពលោកនៅប្រទេសជប៉ុន ជាមួយនឹងរូបគំនូរដែលជាប់ជ័យលាភីពីបណ្តាប្រទេសផ្សេងៗទៀត នៅអំឡុងខែមីនា ឆ្នាំ២០២១។ ចំណែកឯរូបគំនូរ ៣ផ្ទាំងផ្សេងទៀត ក៏ត្រូវបានជ្រើសរើសដោយថ្នាក់ដឹកនាំ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឲ្យជាប់ជាផ្ទាំងគំនូរពិសេសនៅក្នុងប្រទេស ហើយអ្វីដែលកាន់តែរំភើបទៀតនោះ រូបគំនូរ១ផ្ទាំងចុងក្រោយទៀត ត្រូវបានជ្រើសរើសដោយផ្ទាល់ពីលោក ​អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឲ្យជាប់ជាជ័យលាភីអគ្គនាយក ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផងដែរ។

គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤
គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤

កុមារា  និងកុមារី ដែល​ទទួលបាន​ជ័យ​លា​​ភីនាពេលនេះ មានរាយនាមដូចតទៅ៖

-  រូបគំនូរជ័យលាភី ដែលត្រូវចូលរួមប្រកួតប្រជែងថ្នាក់ពិភពលោកនៅប្រទេសជប៉ុន

គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤
គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤

- រូបគំនូរជ័យលាភី រៀបចំដោយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

ចំពោះជ័យលាភីថ្នាក់ពិភពលោករួមមាន មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ រង្វាន់ពិសេស ​​រង្វាន់ចុង​ក្រោយ និងរង្វាន់ផ្សេងៗជាច្រើនទៀត។​ អ្នកដែលទទួលជ័យលាភីថ្នាក់ពិភពលោក នឹងទទួលបានដំណើរ                  ទស្សនៈកិច្ច​ទៅកាន់​ប្រទេស​​ជប៉ុន​​រយៈពេល៥ថ្ងៃ ៤យប់ ដើម្បី​ចូលរួម​​ពិធី​ប្រគល់​រង្វាន់នៅខែសីហា ឆ្នាំ២០២១ ជាមួយនឹងឪពុក ឬម្តាយ ឬអាណាព្យាបាល ស្របច្បាប់មួយរូប៕

គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤
គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T