រូបថតកាលពីមុន របស់អាយដល អ៊ីណូ Cute Cute សាហាវ!

//s5.kh1.co/c5/c5c4206d9ee507d73a4be66789a4d99ce7b91a3e.jpg
តារា & កម្សាន្ដ

 ១១-មីនា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

អ៊ីណូ កាលពីមុន Cute Cute ឡើងសាហាវតែម្តង ខុសដាច់ពីពេលលនេះ តែក៏មើលទៅ អស់សំណើចផងដែរ ជាមួយនឹងកាយវិការលោក។

ភ្នំពេញ៖ សន្ទុះនៃប្រជាប្រិយភាព របស់តារាចម្រៀងប្រុស អ៊ីណូ កាន់តែមានគេចាប់អារម្មណ៍ រឹតតែខ្លាំង នៅក្នុងឆ្នាំ២០២០ ជាមួយនឹង ក្បាច់រាំរស់រវើក និងស្ទាយ៍រាំប្លែកៗ ទៅតាមបទចម្រៀងរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ក៏មានការត្រូល ពីកាយវិការ និងក្បាច់រាំរបស់តារាប្រុសរូបនេះ មួយចំនួនផងដែរ តែសម្រាប់លោកផ្ទាល់ ហាក់ដូចជា មិនខ្វល់ខ្វាយ ឬចេញប្រតិកម្មអ្វីនោះទេ នៅតែមានស្នាមញញឹម ឲ្យទៅកាន់ហ្វេនរបស់លោកដដែល។

ប៉ុន្តែ បើសម្លឹងមើល រូបថតចាស់ៗរបស់ លោក អ៊ីណូ គឺពិតជា ធ្វើឲ្យ អ្នកគាំទ្រ អស់សំណើចមិនឈប់តែម្តង ជាមួយនឹង​កាយវិការដ៏Cute Cute របស់លោក កាលពីមុន។ មិនតែប៉ុណ្ណោះ សូម្បីតែរូបរាងកាយរបស់លោក កាលពីមុនទៀតសោត ក៏មានលក្ខណៈ ខុសគ្នាដាច់ពីបច្ចុប្បន្នដែរ ដែលពេលនេះ រូបលោក មានសាច់ទ្រលុកទ្រលន់ ហើយកាលពីមុន រាងស្គម បន្តិច ដូច្នេះទើបមើលទៅ បែប Cute Cute យ៉ាងដូច្នេះ។

គួរបញ្ជាក់ផងដែរថា អ៊ីណូ ជាតារាចម្រៀងម្នាក់ ដែលត្រូវបានអ្នកគាំទ្រ ស្គាល់លោក តាមរយៈបទចម្រៀង គឺមិនមែនល្បីដោយសារតែ មុខមាត់ ឬរូបរាងរបស់លោកនោះទេ ដូច្នេះទើបលោក នៅតែមានភាពល្បីល្បាញមកពេលបច្ចុប្បន្ន។ ជាពិសេស សូម្បីតែចរិតឬកពារ របស់តារារូបនេះ ក៏មានភាពរួសរាយ រាក់ទាក់ មិនឆ្មើងឆ្មៃ ដាក់ហ្វេននោះដែរ ដែលជាចំណុចមួយ គួរឲ្យសរសើរបំផុត៕

អ៊ីណូ បច្ចុប្បន្ន
អ៊ីណូ បច្ចុប្បន្ន
អ៊ីណូ បច្ចុប្បន្ន
អ៊ីណូ បច្ចុប្បន្ន
អ៊ីណូ បច្ចុប្បន្ន
អ៊ីណូ បច្ចុប្បន្ន
អ៊ីណូ បច្ចុប្បន្ន
អ៊ីណូ បច្ចុប្បន្ន
អ៊ីណូ ពីមុន
អ៊ីណូ ពីមុន
អ៊ីណូ ពីមុន
អ៊ីណូ ពីមុន
អ៊ីណូ ពីមុន
អ៊ីណូ ពីមុន
អ៊ីណូ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T