MV ថ្មីរបស់ ITZY ឡូយខ្លាំងណាស់! ជះលុយទៅលើឈុតសម្លៀកបំពាក់ ក៏ច្រើនណាស់ដែរ (មានវីដេអូ)

//s5.kh1.co/89/89126d12ba1dca3821840efa089f3d227d92d363.jpg
តារា & កម្សាន្ដ

 ១០-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាស្រីវ័យក្មេង ITZY ទើបតែបានបញ្ចេញ MV បទចម្រៀងថ្មីរបស់ខ្លួន គឺបទ WANNABE ដែលទទួលបានការគាំទ្រខ្លាំង មិនធម្មតា! ចំណែកឯឈុតសម្លៀកបំពាក់ ដែលពួកគេស្លៀកថត ក៏សុទ្ធសឹងតែជា ឈុតម៉ាកល្បីៗ តម្លៃថ្លៃកប់ពពក។

កូរ៉េខាងត្បូង ៖ ប្រិយមិត្តនិយមចូលចិត្តបទចម្រៀងកូរ៉េ ប្រាកដជាបានស្គាល់ ក្រុមតារាចម្រៀងស្រីជំនាន់ថ្មី របស់ផលិតកម្ម JYP គឺ ITZY ដែលទើបតែគ្រងតំណែង ក្រុមថ្មីដ៏មានប្រជាប្រិយភាព ក្នុងវិស័យ Kpop បច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគេជាម្ចាស់ បទចម្រៀងពីរោះៗ ដែលពោរពេញដោយក្បាច់រាំរស់រវើក ថែមទាំងជាស្រីស្អាត ជំនាន់ថ្មីរបស់ផលិតកម្មថែមទៀតផង។

ជាក់ស្ដែង កាលពីថ្ងៃម្សិលមិញនេះ ផលិតកម្ម JYP ទើបតែបញ្ចេញ MV ថ្មីរបស់ពួកគេមួយបទ គឺបទ WANNABE ធ្វើឲ្យកក្រើកបណ្ដាញអ៊ីនធើណែត ដោយសារតែមនុស្សជាច្រើន នាំគ្នានិយាយពីភាពលេចធ្លោ នៃស្ទីលតុបតែងខ្លួនបែបថ្មីរបស់ពួកគេ។ 

ជាមួយគ្នានេះដែរ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ឈុតសម្លៀកបំពាក់ដែលពួកគេស្លៀក គឺសុទ្ធសឹងតែជា សម្លៀកបំពាក់ម៉ាកល្បីៗ មានតម្លៃថ្លៃ រហូតទៅដល់ខ្ទង់ពាន់ដុល្លារឯណោះ។

បើប្រិយមិត្តចង់ជ្រាបច្បាស់ តោះមកទស្សនារូបភាពខាងក្រោម ៖

១.Crystal Embellished Knitted Top តម្លៃ ១,៤៦៥ ដុល្លារ

ITZY
ITZY

២. NATASHA ZINKO Short Dress តម្លៃ ១,៨០០ ដុល្លារ

ITZY
ITZY

៣. ស្បែកជើងកវែង RICK OWENS តម្លៃ ២,១៧១ ដុល្លារ

ITZY
ITZY

៤. ស្បែកជើង PRADA តម្លៃ ១,៧៧០ ដុល្លារ

ITZY
ITZY

៥. ក្រវិល CHANEL

ITZY
ITZY

៦. អាវ ICEBERG តម្លៃ ៩៧០ ដុល្លារ

ITZY
ITZY

៧. ស្បែកជើង SAINT LAURENT តម្លៃ ១,៤៩៥ ដុល្លារ

ITZY
ITZY

៨. ខ្សែក្រវ៉ាត់ DSQUARED2 តម្លៃ ១,២០៥ ដុល្លារ

ITZY
ITZY
M/V Wanna be
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T