ពិតជាល្អមែន! ក្រុម EXO-L បរិច្ចាគថវិកាជិត ១៣ លានវ៉ុនសម្រាប់កិច្ចប្រឹងប្រែងជួយសង្គ្រោះ និងការពារវីរុស COVID-១៩

//s5.kh1.co/9a/9a1a18ff36b304ce6b93179256f56b9afbd597ef.jpg
តារា & កម្សាន្ដ

 ១០-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

EXO-L បរិច្ចាគថវិកាជិត ១៣ លានវ៉ុនសម្រាប់កិច្ចប្រឹងប្រែងជួយសង្គ្រោះនិងការពារមេរោគដែលមានឈ្មោះថាវីរុសកូរ៉ូណា(COVID-19)

កូរ៉េខាងត្បូង: ក្រុម EXO-Ls បានធ្វើការបរិច្ចាគដ៏ធំមួយឆ្ពោះទៅរកកិច្ចប្រឹងប្រែងជួយសង្គ្រោះនិងការពារជំងឺ Covid-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាត្រូវបានគេបង្ហាញឱ្យឃើញថាអ្នកគាំទ្ររបស់ក្រុម EXO បានបរិច្ចាគទឹកប្រាក់ចំនួន ១២,៨១ លានវ៉ុន (ប្រមាណជា ១០,៦០០ ដុល្លារអាមេរិក) ក្នុងនាមក្រុមដើម្បីជួយដល់សមាគមសង្គ្រោះគ្រោះមហន្តរាយជាតិ។

ក្លឹបអ្នកគាំទ្រដែលពាក់ព័ន្ធបានបន្ថែមថា ពួកគេអាចប្រមូលប្រាក់បានតែក្នុងរយៈពេលប្រាំថ្ងៃប៉ុណ្ណោះ។ ដំបូងពួកគេបរិច្ចាគថវិកាចំនួន ១២,៤៨ លានវ៉ុនដើម្បីផ្គូផ្គងកាលបរិច្ឆេទដំបូងនៃការបង្កើតក្រុម EXO នៅថ្ងៃទី ៨ ខែមេសាឆ្នាំ ២០១២ បន្ទាប់មកបរិច្ចាគបន្ថែម ៣៣០.០០០ វ៉ុន។

សប្បុរសជនបានបញ្ជាក់ថា“ ថវិកាដែលបានបរិច្ចាគត្រូវបានប្រើដើម្បីការពារការរីករាលដាលនៃវីរុសនេះ ហើយវានឹងក្លាយជាជំនួយដ៏ធំមួយ”។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយដែលបានផ្តល់ជូនយើងនូវទឹកចិត្តកក់ក្តៅ និងភាពស្មោះត្រង់៕

EXO-L 
EXO-L 
EXO-L 
EXO-L 
EXO-L 
EXO-L 
Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T