យកអ្វីមកវាស់ដើម្បីឲ្យដឹងថាគេអស់ចិត្តនឹងអ្នក?

//s5.kh1.co/8e/8e54087537619b21883ef22ed997a72864cd78b2.jpg
ប្រលោមលោក & អប់រំ

 ១០-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សញ្ញាទាំង ៥ ខាងក្រោមនឹងបង្ហាញថាបុរសនោះឈប់ចាប់អារម្មណ៍លើអ្នកទៀតឡើយ។

ដំបូងឡើយអ្នកមិនចូលចិត្តគេ ដូចដែលគេចូលចិត្តអ្នកនោះទេ តែទោះយ៉ាងណាក្តីអ្នកបញ្ចប់ក៏ជាគាត់។ ប្រសិនបើអ្នកស្ទាក់ស្ទើរសួរខ្លួនឯងថា តើគាត់នៅតែចាប់អារម្មណ៍យើងដែរទេ។ វាជាថ្នាំដែលពិបាកលេប ប៉ុន្តែប្រសិនបើអ្នកនៅតែមិនប្រាកដ នេះជាវិធីច្បាស់លាស់ចំនួន ៥ ដើម្បីប្រាប់ថា តើបុរសម្នាក់នោះបាត់បង់ចំណាប់អារម្មណ៍លើអ្នកឬយ៉ាងណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. គាត់បានផ្លាស់ប្តូរទម្លាប់នៃការផ្ញើសារ

ប្រសិនបើគាត់ធ្លាប់ផ្ញើសារវែងៗប្រាប់ពីថ្ងៃរបស់គាត់ ហើយស្រាប់តែគាត់គ្រាន់តែឆ្លើយតបដោយពាក្យពីរបីម៉ាត់នោះគាត់បានបាត់បង់ចំណាប់អារម្មណ៍មកលើអ្នកហើយ។ នេះជាសញ្ញាប្រាប់ថាអារម្មណ៍របស់គាត់ចំពោះអ្នកកំពុងថមថយ ហើយមិនមែនដោយសារតែគាត់ហត់នឿយអ្វីនោះទេ។ តែគាត់កំពុងរង់ចាំសញ្ញាពីអ្នកថាអ្នកធុញទ្រាន់ហើយសុំបញ្ចប់ទំនាក់ទំនងមួយនេះ។

ទទួលសារពីមិត្តប្រុស
ទទួលសារពីមិត្តប្រុស
២. គាត់មិនសួរអំពីជីវិតរបស់អ្នកច្រើនទេ

បុរសដែលចាប់អារម្មណ៍នឹងអ្នកពិតជាចង់ដឹងសកម្មភាពប្រចាំថ្ងៃរបស់អ្នក។ ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគំនិត អារម្មណ៍ប្រចាំថ្ងៃ និងស្តាប់អំពីអ្វីដែលកំពុងកើតឡើង។ ប្រសិនបើគាត់មិនសួរទៀតទេនោះ ហើយការសន្ទនាគឺមិនសមហេតុផលទេគាត់អាចនឹងខឹងក៏ថាបាន។

ទំនាក់ទំនងមិនចុះសម្រង់
ទំនាក់ទំនងមិនចុះសម្រង់
៣. គាត់តែងតែដោះសារថាមិនអាចជួបអ្នក

រថយន្តរបស់ខ្ញុំបានខូច សត្វចិញ្ចឹមរបស់ខ្ញុំឈឺ......ទាំងនោះគ្រាន់តែជាពាក្យដោះសារមួយគ្រាៗប៉ុណ្ណោះ។ ប្រសិនបើគាត់រវល់ជានិច្ចហើយមិនអាចរកពេលវេលាសម្រាប់អ្នក ច្បាស់ជាគាត់មិនចង់ជួបអ្នកឡើយ។ ហេតុដូច្នេះហើយគាត់នឹងចៀសវាងតាំងពីការមើលមុខអ្នក ដែលអាចធ្វើឱ្យអ្នកឆ្ងល់ថាអ្នកបានធ្វើអ្វីខុស។

៤. គាត់នឹងទុកសាររបស់អ្នកចោលរាប់ម៉ោងក្នុងមួយថ្ងៃ

ខ្ញុំជឿថាស្ទើរតែគ្រប់គ្នាទុកទូរស័ព្ទជាប់ខ្លួន។ ប្រសិនបើគាត់មិនឆ្លើយតបនឹងអ្នកភ្លាមៗទេ គាត់ទំនងជាមិនចាប់អារម្មណ៍នឹងវាទេ។ វាមិនពិតទេដែលគាត់មិនបានឃើញសារឬថាគាត់មិនបានមើលទូរស័ព្ទរបស់គាត់ តែគាត់បានឃើញហើយគ្រាន់តែគាត់មិនអើពើនឹងវាប៉ុណ្ណោះ។

ទំនាក់ទំនងមិនចុះសម្រង់
ទំនាក់ទំនងមិនចុះសម្រង់
៥. គាត់នឹងធ្វើកាយវិការមិនប្រក្រតីនៅពេលឃើញអ្នកនៅទីសាធារណៈ

សញ្ញានេះមិនងាយចាប់ទេប្រសិនបើអ្នកមិនឃើញគាត់ទៀងទាត់។ ប្រសិនបើអ្នកមិនបានប្រាស្រ័យទាក់ទងហើយអ្នកជួបគាត់នៅខាងក្រៅដោយគ្មានការព្រាងទុក ប្រុសៗតែងតែមានកាយវិការចំឡែកៗប្រសិនគាត់ប្រទះជួបអ្នកដោយចៃដន្យ។ កុំមានការភ្ញាក់ផ្អើលប្រសិនបើគាត់ចាកចេញពីអាគារភ្លាមៗហើយគាត់ក៏មិនចង់បកស្រាយអ្វីច្រើននោះដែរ។ 

ជីវិតហាក់ដូចជាមានការភាន់ច្រឡំនៅពេលមានរឿងនេះកើតឡើង ប៉ុន្តែវាកើតឡើងចំពោះមនុស្សគ្រប់គ្នា។ រឿងតែមួយគត់ដែលត្រូវធ្វើគឺជ្រើសរើសខ្លួនអ្នក ដឹងពីតម្លៃផ្ទាល់ខ្លួនរបស់អ្នក ហើយបន្តដំណើរទៅមុខជាមួយអ្នកដែលកោតសរសើរ និងឃើញភាពស្រស់ស្អាតរបស់អ្នក។ មិនត្រូវបាត់បង់ក្តីសង្ឃឹមទាំងស្រុងឡើយ៕

ទំនាក់ទំនងមិនចុះសម្រង់
ទំនាក់ទំនងមិនចុះសម្រង់

ប្រភពThought Catalog

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T