ចិត្តល្អមែន! សុខ ពិសី ជួយសង្គ្រោះជីវិតសត្វឆ្កែ៨ ក្បាលឲ្យរួចផុតពីកណ្ដាប់ដៃឈ្មួញ (មានវីដេអូ)

//s5.kh1.co/da/dac553a667c380d847a27701d71c937940c973ea.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កំពង់ធំ៖ តារាចម្រៀងស្រីសំឡេងស្រួយដ៏ល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី មិនត្រឹមតែមានរូបសម្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែកញ្ញាក៏ជាតារាដែលមានចិត្តសប្បុរសម្នាក់ផងដែរ។ កាលពីរសៀលថ្ងៃទី ០៩ ខែមីនានេះ កញ្ញា សុខ ពិសី បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលក្នុងវីដេអូនោះ កញ្ញាបានជួយសង្គ្រោះជីវិតសត្វឆ្កែរហូតដល់ទៅ៨ក្បាល ដែលឈ្មួញប្រុងនឹងយកទៅសម្លាប់ដើម្បីធ្វើជាអាហារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញាមានចិត្តអាណិតអាសូរសុនខទាំងអស់នោះណាស់ ទើបកញ្ញាសម្រេចចិត្តទិញយកឆ្កែទាំង ៨ ក្បាលនោះពីឈ្មួញតែម្ដង ដើម្បីប្រលែងពួកគេឲ្យមានសេរីភាពឡើងវិញ។ គួរបញ្ជាក់ផងដែរថា កញ្ញាបានប្រទះឃើញសត្វឆ្កែទាំងនោះនៅតាមដងផ្លូវពេលដែលកញ្ញាត្រឡប់មកពី Concert នៅខេត្តកំពង់ធំវិញ។

ជាចុងក្រោយ កញ្ញាក៏បានផ្ដាំទៅដលម្ចាស់សត្វឆ្កែទាំងអស់ថា ឆ្កែគឺសត្វស្លូតបូត គោរពម្ចាស់ ហើយ ថែមទាំងជួយការពារទ្រព្យសម្បត្តិទៀត ដូច្នេះសូមបងប្អូនមេត្តាកុំធ្វើបាប ឬចាប់ពួកគេសម្លាប់ធ្វើជាអាហារតទៅទៀត៕

សូមទស្សនាវីដេអូខាងក្រោម៖

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T