ឃើញចឹងទេ តែមិននឹកស្មានថា Taylor Swift អាចរកចំណូលក្នុងមួយឆ្នាំៗ បានច្រើនដល់ថ្នាក់ហ្នឹង!

//s5.kh1.co/ea/ea9b8bd7aad73385baf3028794d9d2c345123050.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Taylor Swift ជាតារាស្រីដែលមានជាងគេ បំផុតនៅលើពិភពលោក ដោយគ្រាន់តែក្នុងឆ្នាំ ២០១៩ នាងអាចរកចំណូលបាន ២០០ លានដុល្លារ ដែលនាំឲ្យនាង មានទ្រព្យសរុបដល់ទៅ ៣៦០លានដុល្លារ។

បរទេស៖ ប្រិយមិត្តដែលនិយមគាំទ្រ និងតាមដានស្ដាប់ បទចម្រៀងខាងប៉ែកអឺរ៉ុប ប្រាកដជាបានស្គាល់ច្បាស់ ពីកេរិ៍្តឈ្មោះរបស់ តារាចម្រៀងប៉ុបស្រី Taylor Swift តាមរយៈបទចម្រៀងពិរោះៗ ល្បីរបស់នាង នាពេលកន្លងមករួចមកហើយ។ លើសពីនេះ តារាស្រីរូបនេះ មិនត្រឹមតែ មានសមត្ថភាពច្រៀង មួយមុខប៉ុណ្ណោះទេ ថែមទាំង ជាតន្រ្តីករ និងជាតារាសម្ដែងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ទន្ទឹមនឹង ការជោគជ័យក្នុង វិស័យចម្រៀង Taylor Swift ក៏ជាតារាស្រី ដែលមានជាងគេ បំផុតនៅលើពិភពលោកផងដែរ។ ដោយគ្រាន់តែក្នុងឆ្នាំ ២០១៩ នាងអាចរកចំណូលបាន ២០០លានដុល្លារ ដែលនាំឲ្យនាង មានទ្រព្យសរុប ដល់ទៅ ៣៦០លានដុល្លារឯណោះ។

ជាក់ស្ដែង ខាងក្រោមនេះ ជាការបង្ហាញការពិត មួយចំនួននៃចំណូល Taylor Swift ដែលរកបាន បើប្រៀបទៅនឹងតារាផ្សេងៗ៖

១៖ គិតត្រឹមឆ្នាំ ២០១៩ នាងជាតន្ត្រីករមួយរូប ដែលរកចំណូល បានច្រើនជាងគេបំផុត នៅលើពិភពលោកដោយរកចំណូលបាន ១៨៥លានដុល្លារ ពោលគឺ ច្រើនជាង Kanye West ចំនួន ៣៥លានដុល្លារ ។

Taylor Swift
Taylor Swift

២៖ Taylor Swift ក៏ជាតារា ដែលមានប្រាក់ខែខ្ពស់បំផុត នៅលើពិភពលោក ផងដែរនៅក្នុងឆ្នាំ ២០១៩ ។

Taylor Swift
Taylor Swift

៣៖ យោងតាម ទស្សនាវដ្តី Forbes បានឲ្យដឹងថា Taylor Swift អាចរកចំណូលបានច្រើន ជាងមហាសេដ្ឋីវ័យក្មេងជាងគេ បំផុតនៅលើពិភពលោកគឺ Kylie Jenner ទៀតផង ។ ដែល Kylie Jenner រកចំណូលបានត្រឹម ១៧០លានដុល្លារ ក្នុងឆ្នាំ ២០១៩ ដែលតិចជាង Taylor Swift ១៥លានដុល្លារឯណោះ ។ 

Kylie Jenner
Kylie Jenner

៤៖​ សូម្បីតែ Beyoncé ដែលមានអ្នកគាំទ្រច្រើន ដូចគ្នាទៅនឹង Taylor Swift ដែរ ប៉ុន្តែ នៅតែរកបានត្រឹមពាក់កណ្តាលនៃប្រាក់ខែរបស់ Taylor Swift ប៉ុណ្ណោះ។ ដោយក្នុងនៅឆ្នាំ ២០១៩ Beyoncé រកចំណូលបានត្រឹម ៨១ លានដុល្លារ។

Beyoncé
Beyoncé

៥៖ យោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា ប្រាក់ចំណូលចំនួន ១៥០លានដុល្លារ របស់ Swift ក្នុងឆ្នាំ ២០១៩ គឺស្មើនឹង ៤ដងនៃប្រាក់ចំណូលចុងក្រោយ នៅក្នុងបញ្ជីរបស់តារាចម្រៀងស្រី Celine Dion ។ 

Celine Dion
Celine Dion

៦៖ ការប្រគុំតន្រ្តីទេសចរណ៍របស់ Taylor Swift គឺជាការប្រគុំតន្រ្តីទេសចរណ៍ ដែលរកចំណូល បានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ដោយអាចរកចំណូល បានជាង ២៦៦លានដុល្លារ ដោយលក់សំបុត្របានជាង ២ លានសន្លឹក។

Taylor Swift
Taylor Swift

៧៖ នាងក៏ជាសិល្បករស្រីដំបូងគេ ដែលមានអាល់ប៊ុមចំនួន ៦ផ្សេងគ្នា លក់ដាច់ជាង ៥០០,០០០ កូពី ក្នុងមួយសប្តាហ៍។ អាល់ប៊ុម «Lover» របស់នាង លក់បានចំនួន ៦៧៩,០០០ កូពី ក្នុងសប្តាហ៍ដំបូងរបស់ខ្លួន ដោយបំបែកឯតទគ្គកម្មក្នុងឆ្នាំ ២០១៧ ដោយអាល់ប៊ុម «Reputation»  របស់នាងផងដែរ។

Taylor Swift
Taylor Swift

៨៖ Taylor Swift មានវីឡា និង អាផាតមិនប្រណីតចំនួន ៧កន្លែង នៅទូទាំងសហរដ្ឋអាមេរិក ដែលមានតម្លៃយ៉ាងហោចណាស់ ៨១លានដុល្លារ ច្រើនជាងប្រាក់ចំណូលក្នុងឆ្នាំ ២០១៩ របស់លោក Drake និង Rihana ទៅទៀត។

រូបពី Google Map
រូបពី Google Map

៩៖​ មានការរាយការណ៍ថា Taylor Swift មានការធានារ៉ាប់រង លើជើងរបស់នាងថែមទៀតផង​ ដែលក្នុងនោះមានតម្លៃរហូតទៅដល់ ៤០លានដុល្លារឯណោះ ដែលស្មើនឹង ប្រាក់ខែក្នុងឆ្នាំ ២០១៩ របស់Lady Gaga ។

Taylor Swift
Taylor Swift
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T