ទោះរវល់យ៉ាងណាក៏ដោយ តែ ថន លក្ខិណា នៅតែមិនភ្លេចធ្វើរឿងទាំងនេះដាក់ម្តាយ

//s5.kh1.co/10/1064486e7e3336aeeac60743ed3b409518eb2110.jpg
តារា & កម្សាន្ដ

 ០៨-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើទោះបីជា នាងមានការងារមមាញឹកច្រើន យ៉ាងដូចនេះក្ដី ប៉ុន្តែ តារាស្រីរូបនេះ ក៏នៅតែមិនភ្លេចថ្ងៃកំណើតអ្នកម្ដាយ ដោយកាលពីពេលម្សិលមិញនេះ នាងបានបង្ហាញនូវក្ដីស្រលាញ់ទៅកាន់អ្នកម្ដាយដោយនំខេក ព្រមជាមួយបាច់ផ្កាដ៏ស្រស់ស្អាតថែមទៀតផង

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ អំពី កញ្ញា ថន លក្ខិណា ដែលជាតារាសម្ដែង និង​ ជាពិធីការិនី ដ៏មានប្រជាប្រិយភាពខ្លាំង ដែលទទួលបានការគាំទ្រពីទស្សនិកជនច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ទោះបីជាពេលបច្ចុប្បន្ន ពិធីការនីរូបនេះ មិនសូវបង្ហាញខ្លួនក្នុងការសម្ដែងរឿង ក៏ដូចជាថតចម្រៀងខារ៉ាអូខេនានា ពិតមែន ប៉ុន្តែ ស្រីស្រស់រូបនេះ ហាក់ជោគជ័យខ្លាំង ជាមួយនឹងការងារជាពិធីការីនៅប៉ុស្ត៍ទូទស្សន៍ច្រើន ពោលគឺ ការប្រគំតន្រ្តីតាមខេត្តផ្សេងៗ ដែលចេញពីខេត្តមួយទៅខេត្តមួយ ពីកម្មវិធីមួយទៅកម្មវិធីមួយ ហាក់គ្មានពេលទំនេរសោះ។

ទន្ទឹមនឹងនេះ បើទោះបីជា នាងមានការងារមមាញឹកច្រើន យ៉ាងដូចនេះក្ដី ប៉ុន្តែ តារាស្រីរូបនេះ ក៏នៅតែមិនភ្លេចថ្ងៃកំណើតអ្នកម្ដាយ ដោយកាលពីពេលម្សិលមិញនេះ នាងបានបង្ហាញនូវក្ដីស្រលាញ់ទៅកាន់អ្នកម្ដាយ ដោយនំខេក ព្រមជាមួយបាច់ផ្កាដ៏ស្រស់ស្អាត និងបានរៀបរាប់ថា៖

07.03.2020 រីករាយថ្ងៃកំណើតអ្នកម្តាយម្ចាស់ជីវិតកូន កូនសូមជូនពរអ្នកម្តាយមានសុខភាពល្អ មានអាយុយ៉ឹនយូរ មានទ្រព្យសម្បត្តិហូរហៀរ សំរេចបំណងប្រាថ្នា ជោគជ័យគ្រប់ភារកិច្ច និង សំណាងល្អពេញមួយជីវិត កូនស្រលាញ់ម៉ាក់

ថន លក្ខិណា

គួរបញ្ជាក់ផងដែរថា នេះក៏មិនមែនជាលើកទីមួយទេ ដែលតារាស្រីរូបនេះ ធ្វើខួបកំណើតជូនម្ដាយរបស់ខ្លួន ពោលគឺគេតែងឃើញនាងបង្ហាញទង្វើបែបនេះជារៀងរាល់ឆ្នាំផងដែរ។ ទស្សនារូបភាពខាងក្រោម!!!

ថន លក្ខិណា
ថន លក្ខិណា
គ្រួសារ ថន លក្ខិណា
គ្រួសារ ថន លក្ខិណា
https://s5.kh1.co/__image/w=650,h=433,q=100/6b/6bc11eec0ebffe707c11de7cd0825dd5fdb71a94.jpg
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T