ពិតជាមានសមត្ថភាពមែន! កែវ សុបញ្ញា ខ្លួនមួយ តែចេះច្រៀង ផង សម្តែងផង ហើយឥឡូវថែមការងារថ្មីមួយទៀត

//s5.kh1.co/5a/5aa315089961e66623398bcd2040b450c21470a2.jpg
តារា & កម្សាន្ដ

 ០៧-មីនា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ អតីតបេក្ខជន The Voice Cambodia រដូវកាលទីមួយ និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កែវ សុបញ្ញា បច្ចុប្បន្នកំពុងទទួលបានការគាំទ្រ និងមានទីផ្សារយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ។ ក្នុងនោះ តារាចម្រៀងស្រីសម្លេងស្រួយរូបនេះ មានឱកាសចូលរួមក្នុងការប្រគំតន្ត្រីជាច្រើន ជាពិសេសនៅតាមបណ្តាខេត្ត ហើយតែងទទួលបាននូវការស្រឡាញ់ពេញចិត្តពីសំណាក់ពុកម៉ែបងប្អូនអ្នកគាំទ្រគ្រប់ទិសទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត កែវ សុបញ្ញា ក៏បានបង្ហាញមុខក្នុងខ្សែភាពយន្តភាគផងដែរ គឺក្នុងរឿងរាជិនីភូមិគ្រឹះ ដោយសម្តែងជាតួអង្គលម្អង ជានារីកាចឆ្នាស់ ហើយពូកែខាងច្រណែនឈ្នានីស និង ឌឺដងពាក្យសម្តី។ ថ្វីត្បិតតែនេះជាការសម្តែងលើកដំបូង ក៏ប៉ុន្តែ កែវ សុបញ្ញា ធ្វើបានយ៉ាងល្អ និងទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនមិនតិចនាក់នោះទេ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ កែវ សុបញ្ញា ក៏បានលេចមុខក្នុងការងារជាពិធីការិនីថែមទៀត តាមរយៈការបង្ហោះលើគណនី Instagram ផ្ទាល់ខ្លួន ជាដៃគូជាមួយនឹងតារាប្រុស ទ្រី តារាវុធ ដែលនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសមត្ថភាពពហុជំនាញរបស់តារាស្រីរូបនេះ៕

ការបង្ហោះលើគណនី Instagram របស់  កែវ សុបញ្ញា
ការបង្ហោះលើគណនី Instagram របស់  កែវ សុបញ្ញា
ការបង្ហោះលើគណនី Instagram របស់  ទ្រី តារាវុធ
ការបង្ហោះលើគណនី Instagram របស់  ទ្រី តារាវុធ
កែវ សុបញ្ញា និង ទ្រី តារាវុធ
កែវ សុបញ្ញា និង ទ្រី តារាវុធ
កែវ សុបញ្ញា និង ទ្រី តារាវុធ
កែវ សុបញ្ញា និង ទ្រី តារាវុធ
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា ក្នុងរឿង រាជិនីភូមិគ្រឹះ
កែវ សុបញ្ញា ក្នុងរឿង រាជិនីភូមិគ្រឹះ
កែវ សុបញ្ញា ក្នុងរឿង រាជិនីភូមិគ្រឹះ
កែវ សុបញ្ញា ក្នុងរឿង រាជិនីភូមិគ្រឹះ
កែវ សុបញ្ញា
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T