អេដា ចេញបទ «ជាអ្វីនឹងគ្នា» Versionស្រីតប ថេណា! (មានវីដេអូ)

//s5.kh1.co/98/982e841cb8525f33b09184988dd3146349da0088.jpg
តារា & កម្សាន្ដ

 ០៦-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងស្រីដែលកំពុងទទួលបានការគាំទ្រខ្លាំងសំណាក់ស្រទាប់មិត្តយុវវ័យ កញ្ញា អេដា ដោយកាលពីថ្មីៗនេះ នាងបានបកស្រាយចម្រៀងមួយបទដែលជាសំនៀងដើមរបស់លោក ថេណា មានចំណងជើងថា «ជាអ្វីនឹងគ្នា» ជា Version ស្រី ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ ហើយនេះក៏ជាលើកទីមួយផងដែរ ដែលកញ្ញាជ្រើសរើសយកបទរបស់តារាចម្រៀងដទៃ មកច្រៀងឆ្លើយឆ្លងគ្នាបែបនេះ។

ភ្នំពេញ៖ មានចម្ងល់ផ្ទុះឡើងមិនតិចទេ  បន្ទាប់ពីតារាចម្រៀងល្បីល្បាញ កញ្ញា អេដា បញ្ចេញបទ «ជាអ្វីនឹងគ្នា» ដែលត្រូវគេស្គាល់ថាជាបទរបស់តារាចម្រៀងលោក ថេណា ខណៈដែលពេលកន្លងមក កម្រឃើញនាងច្រៀងឆ្លងឆ្លើយជាបទកម្មសិទ្ធិរបស់អ្នកណាម្នាក់ ក្រៅពីបទរបស់នាង និងក្រុមការងារផលិតខ្លួនឯង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អេដា
អេដា

កញ្ញា អេដា និយាយថា បទ «ជាអ្វីនឹងគ្នា» ដែលនាងបានបង្ហោះមុននេះ គឺពិតជាបទដើមរបស់តារាចម្រៀងលោក ថេណា ប៉ុន្តែបទចម្រៀងរបស់នាងគឺជា Version ស្រីប៉ុណ្ណោះ។ ដោយនាងបញ្ជាក់ថា ហេតុផលដែលនាងហ៊ានចេញបទនេះ មិនមែនកូពីម្ចាស់ដើមដោយគ្មានការអនុញ្ញាតិនោះទេ តែមានការផ្ដល់សិទ្ធិពីលោក ថេណា និងអ្នកពាក់ព័ន្ធក្នុងបទចម្រៀងនេះត្រឹមត្រូវ ដោយមិនមែនជាការចម្លងកម្មសិទ្ធិបញ្ញា ដោយគ្មានការផ្ដល់សិទ្ធទេ។

នាងថាមួយបទនេះ គឺជារសជាតិថ្មីឆ្លងឆ្លើយជាមួយម្ចាស់ដើម ហើយមុននឹងនាងយកមកច្រៀង អ្នករួមចំណែកក្នុងការផលិតបទនេះ ដូចជា លោក Kim Phon Sunny ម្ចាស់បទលោក Tena និងលោក Noly សុទ្ធតែមានការឯកភាព ហើយចម្រៀងនេះក៏ត្រូវគេឃើញថា បានជួយលើកសម្រស់ និងប្រជាប្រិយភាពបទដើមរបស់លោក ថេណា ឲ្យកាន់តែមានការចាប់អារម្មណ៍ទ្វេដងផងដែរ៕

ថេណា
ថេណា
អេដា
អេដា
អេដា
អេដា
អេដា
អេដា
អេដា
អេដា

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

វីដេអូ
អេដាថេណា
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T