តាមច្បាប់ចរាចរណ៍ គ្រាន់តែស្រវឹងហើយបើកបរ វាខុសធ្ងន់ណាស់ទៅហើយ ចុះទំរាំតែ គ្មានប័ណ្ណបើកបរទៀតនោះ ? តាមប្រភពព័ត៌មានចិនបានអោយដឹងថា មានជនបរទេសម្នាក់បាន ចេញពីក្លឹបដោយមានអាការៈ ស្រវឹងយ៉ាងខ្លាំងហើយបាន បុកតារាបង្ហាញម៉ូតម្នាក់ ដែលកំពុងដើរឆ្លងថ្នល់ ខ្ទាតចំងាយ ២០ ម៉ែត្រ ហើយក៏បើករត់គេច បាត់ តែសំណាងល្អមានគេបានឃើញហើយ ចំណាំស្លាកលេខ ក៏បានទូរស័ព្ទហៅប៉ូលិស ដើម្បីធ្វើការចាប់ខ្លួនផងដែរ។ ចំណែកឯជនរងគ្រោះត្រូវបាន រថយន្តសង្គ្រោះដឹកទៅ សង្គ្រោះបន្ទាន់ ប៉ុន្តែដោយសារតែនាងបាត់បង់ឈាម ច្រើនពេក ទើបគ្រូពេទ្យមិនអានធ្វើការសង្គ្រោះបាន។ តាមសម្តីរបស់សាច់ញាតិបានអោយដឹងថា នាងមានអាយុ ២៣ ឆ្នាំ កាលពី ១ ឆ្នាំមុននាងមានបំណងចង់ ក្លាយជាតារាបង្ហាញម៉ូត ហើយកាលពី ៣​ ខែមុននេះ នាងបានជាប់ឈ្មោះ ជាតារាបង្ហាញម៉ូត​ ដូចក្តីស្រម៉ៃរបស់នាងហើយ ប៉ុន្តែពេលនេះអ្វីក៏ខាតបង់អស់ដែរ ហើយ ម្តាយរបស់នាង នៅឯខេត្តមានកូនស្រីតែមួយទេ បើសិនជាម្តាយរបស់នាងដឹង មិនដឹងថាម្តាយរបស់នាងអាចទទួលយក បានឬអត់នោះទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាចំពោះនាង ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]