ហ៊ានណាស់ សួស វីហ្សា និង ស្វាមី ដើរលេងនៅថៃ ទាំងកំពុងតែមានបញ្ហាផ្ទុះ Covid-19

//s5.kh1.co/3b/3b60e5c52c234ed0137cb3dc8200647bd4d05f36.jpg
តារា & កម្សាន្ដ

 ០៤-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ សួស វីហ្សា និង ស្វាមី បានបង្កភាពភ្ញាក់ផ្អើលកាន់តែខ្លាំងឡើង ដោយបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសថៃ ដែលខណៈពេលនេះ នៅទីនោះ កំពុងតែមានបញ្ហាប្រឈមយ៉ាងខ្លាំង ជាមួយនឹងការរីករាលដាលនៃជំងឺ Covid-19។

ថៃ៖ ដូចដែលប្រិយមិត្តបានដឹងមកហើយ ពីតារាចម្រៀងស្រីដ៏ល្បី សួស វីហ្សា និង តារាសម្ដែងប្រុស លោក ថមមី ដែលបានដឹកដៃគ្នារៀបអាពាហ៍ពិពាហ៍ កាលពីជាង ២ខែមុន ហើយក៏បានធ្វើឲ្យមហាជន ព្រមទាំងហ្វេនៗជាច្រើន បានចូលរួមត្រេកអរ និងអបអរសាទរដល់អ្នកទាំងពីរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីរៀបការរួចមក ឃើញថា អ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែម និងមានសុភមង្គលយ៉ាងខ្លាំង ហើយគូស្វាមីភរិយាមួយនេះ តែងតែបង្ហាញពីជីវិតគ្រួសារឲ្យហ្វេនៗជាច្រើនបានឃើញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរ ថែមទាំងបានផ្ដល់ភាពភ្ញាក់ផ្អើល ជូនទៅដល់អ្នកគាំទ្រយ៉ាងខ្លាំង ដោយបន្ទាប់ពីរៀបការបានរយៈពេល ២ ខែ ពេលនេះ អ្នកនាង សួស វីហ្សា មានផ្ទៃពោះហើយ។

លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ ស្វាមីភរិយាមួយគូនេះ បានបង្កភាពភ្ញាក់ផ្អើលកាន់តែខ្លាំងឡើង ដោយបានបង្ហាញរូបភាពប៉ុន្មានសន្លឹក នៅក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសថៃ ដែលខណៈពេលនេះ នៅទីនោះកំពុងតែមានបញ្ហាប្រឈមយ៉ាងខ្លាំង ជាមួយនឹងការរីករាលដាលនៃជំងឺ Covid-19 ផងដែរ។ ទោះជាយ៉ាងណា មើលទៅអ្នកទាំងពីរហាក់មិនការព្រួយបារម្មណ៍អ្វីនោះទេ ម៉្យាងវិញទៀត យោងទៅតាមរូបភាព អ្នកទាំងពីរមានការថែរក្សាខ្លួនបានយ៉ាងល្អ ដោយមានការពាក់ម៉ាសការពារផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

សួស វីហ្សា និង ស្វាមី 
សួស វីហ្សា និង ស្វាមី 
សួស វីហ្សា និង ស្វាមី 
សួស វីហ្សា និង ស្វាមី 
សួស វីហ្សា និង ស្វាមី 
សួស វីហ្សា និង ស្វាមី 
រូបភាព សួស វីហ្សា និង ស្វាមី នៅក្នុងប្រទេសថៃ
រូបភាព សួស វីហ្សា និង ស្វាមី នៅក្នុងប្រទេសថៃ
រូបភាព សួស វីហ្សា និង ស្វាមី នៅក្នុងប្រទេសថៃ
រូបភាព សួស វីហ្សា និង ស្វាមី នៅក្នុងប្រទេសថៃ
រូបភាព សួស វីហ្សា និង ស្វាមី នៅក្នុងប្រទេសថៃ
រូបភាព សួស វីហ្សា និង ស្វាមី នៅក្នុងប្រទេសថៃ
សួស វីហ្សាថមមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T