អ៊េមម្ល៉េះ! Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់ សម្រាប់អ្នកជាវទូរស័ព្ទក្នុងឱកាសសម្ពោធដំណើរការហាង Nokia! (ទិញមួយ ថែមមួយ)

//s5.kh1.co/13/13a188beda731b780b04e084d328293cde50fc68.jpg
បច្ចេកវិទ្យា

 ០២-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចាប់ពីថ្ងៃទី ០២ ខែមីនានេះតទៅ ហាង Nokia បានបើកដំណើរការរបស់ខ្លួនសាជាថ្មីឡើងវិញហើយ បន្ទាប់ពីបានរៀបចំ និង មានការផ្លាស់ប្តូរមុខមាត់ថ្មី ក្លាយជាហាងដ៏ទំនើបមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ សម្រាប់បងប្អូនដែលជិះកាត់ផ្លូវលេខ ២៧១ មកដល់ចំណុចផ្លូវកែង ២០០៤ ប្រាកដជាបានឃើញហាង Nokia ដែលស្ថិតនៅក្បែរស្តុបមិនខាន ដែលចាប់ពីថ្ងៃទី ០២ ខែមីនានេះតទៅ ហាង Nokia បានបើកដំណើរការរបស់ខ្លួនសាជាថ្មីឡើងវិញហើយ បន្ទាប់ពីបានរៀបចំ និង មានការផ្លាស់ប្តូរមុខមាត់ថ្មី ក្លាយជាហាងដ៏ទំនើបមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដាក់ឱ្យដំណើរការហាង Nokia ឡើងវិញនេះ ត្រូវបានធ្វើឡើងក្រោមការចូលរួមពីខណៈគ្រប់គ្រងក្រុមហ៊ុន HMD និង KTH ផ្ទាល់ និង បុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយក្នុងនោះក៏វត្តមានភ្ញៀវកិត្តិយស និង អតិថិជនជាច្រើនចូលរួមផងដែរ ។ ហាងរបស់ Nokia ដែលទើបបើកដំណើរការនេះ គឺមានការរៀបចំយ៉ាងស្រស់ស្អាត ទាក់ទាញ និង បំពាក់ដោយសម្ភារទំនើបៗងាយស្រួលដល់អតិថិជន ជាមួយនឹងការដាក់តាំងបង្ហាញនូវផលិតផលទូរស័ព្ទឆ្លាតវៃម៉ាក Nokia ជាច្រើនម៉ូដែល ពិសេសម៉ូដែល Nokia 7.2 Nokia 6.2 និង Nokia 2.3 ដែលជាស៊េរីចុងក្រោយ និង មានសមត្ថភាពខ្លាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន ព្រមទាំងទីផ្សារបច្ចេកវិទ្យាសម័យថ្មី ។ តើ Nokia 7.2 Nokia 6.2 និង Nokia 2.3 មានសមត្ថភាពខ្លាំងអ្វីខ្លះ?

Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់
Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់
Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់
Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់

Nokia 7.2 ស៊ីមពីរតម្លៃតែ ២៨៩ដុល្លា​ដោយមានថែមជូនទូរស័ព្ទ Nokia 110 អាវយឺត និងទម្រជើងថតដ៍ស្រស់ស្អាត Nokia 7.2 មានអេក្រង់ធំស្អាត និង ផ្នែកខាងក្រោយមានកាមេរ៉ា 3 គ្រាប់នៅក្នុងស៊ុមរាងមូល មានបង្កប់សេនស័រស្កេនម្រាមដៃ ។ មានកាមេរ៉ាមុខទំហំ 20MP Quad Pixel f/2.0 ZEISS Optics ហើយវាមានមុខងារ Always-on HDR with Pure Display, ប្រើបន្ទះឈីប Snapdragon 660, មានថាមពលថ្មទំហំ 3,500mAh អាចប្រើបានរយៈពេល 2 ថ្ងៃ សមស្របនឹងការកម្សាន្តផ្សេងៗ ។ មាន RAM ទំហំ 6GB និង ទំហំផ្ទុក 128GB, មានកាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 48MP with ZIESS Optics , កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP អាចធ្វើឱ្យរូបថតបានច្បាស់ ស្អាត ទោះថតនៅទីងងឹត ។ ដាក់ស៊ីមកាតបាន 2 និង បន្ថែម Memory ក្រៅបាន ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ឆាប់ៗ។

Nokia 6.2 ​ស៊ីមពីរតម្លៃតែ ២១៩ដុល្លា​ដោយមានថែមជូន Nokia 110 អាវយឺត និងទម្រជើងថតដ៍ស្រស់ស្អាត Nokia 6.2 មានអេក្រង់ធំ និង មានកាមេរ៉ា 3 គ្រាប់នៅក្នុងស៊ុមរាងមូលផ្នែកខាងក្រោយ មានបង្កប់សេនស័រស្កេនម្រាមដៃ ។ កាមេរ៉ាមុខមានទំហំ 8MP ហើយវាមានមុខងារ Always-on HDR with Pure Display, បន្ទះឈីប Snapdragon 636, ថាមពលថ្មទំហំ 3,500mAh អាចប្រើបានរយៈពេល 2 ថ្ងៃ សម្រាប់បម្រើដល់ការកម្សាន្តនានា ។ មានRAM ទំហំ 4GB និង ទំហំផ្ទុក 64GB, កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 16MP, កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP ហើយអាចដាក់ស៊ីមកាតបាន 2 បន្ថែម Memory ក្រៅបាន និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ឆាប់ៗ។

Nokia 2.3​ ស៊ីមពីរតម្លៃតែ ១១៥ដុល្លា​ដោយមានថែមអាវយឺត និងទម្រជើងថតដ៍ស្រស់ស្អាត Nokia 2.3 បានភ្ជាប់មកជាមួយ អេក្រង់ទំហំ 6.2 អ៊ីញ ដែលមានកម្រិតបង្ហាញត្រឹម HD+ ក៏ដូចជាមានកម្រិត​សមា​មាត្រអេក្រង់ 19:9 ហើយអេក្រង់នេះ មានលក្ខណៈជាតំណក់ទឹក ។ ​ស្មាតហ្វូន​នេះមានអង្គផ្ទុក 32GB ហើយវាក៏អនុញ្ញាត ឲ្យអ្នកប្រើប្រាស់ បន្ថែមអង្គផ្ទុកពីខាងក្រៅ បានដល់ 512GB។ ផ្នែកកាមេរ៉ានៅផ្នែកខាងក្រោយមានចំនួន 2 គ្រាប់ដាក់បញ្ឈរនៅចំកណ្តាល ជាមួយ Flash LED ដែលក្នុងនោះ មានលេនគោលទំហំ 13MP និងលេនមួយទៀតមានទំហំ 2MP ដែលអាចថត​រូប​បាន​ច្បាស់​ទោះ​ស្ថិត​នៅលក្ខខណ្ឌពន្លឺតិចក្ដី។ រីឯខាងមុខមានកាមេរ៉ាមួយគ្រាប់ទំហំ 5MP។  Nokia 2.3 មានថាមពលថ្មដល់ 4,000mAh ដែលអាចកាន់បានដល់ពីរថ្ងៃឯណោះ។

Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់
Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់
Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់
Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់

ហាង Nokia ក៏បានបើកយ៉ាងទូលាយសម្រាប់សាធារណជនចូលទស្សនាម៉ូដែលទូរស័ព្ទសេរីថ្មីៗដោយសេរី ដើម្បីទទួលបទពិសោធ និង អាចជាវផលិតផលទូរស័ព្ទតាមការពេញចិត្តរបស់ខ្លួនពីហាងផងដែរ ។ អ្វីដែលពិសេសសម្រាប់អតិថិជន ១០០នាក់ដំបូងដែលមកជាវទូរស័ព្ទ Nokia គ្រប់ម៉ូដែល (ទាំង Smartphone​ រឺ អិនចុចពិល) ក្រុមហ៊ុននឹងផ្តល់ជូនអាវយឺតដ៏ស្រស់ស្អាតមួយ។​ រឹតតែពិសេសទៀត សម្រាប់ម៉ូដែល Smartphone មួយចំនួនទៀតក៏មានលក់បញ្ចុះតំលៃរហូតទៅដល់ 50%  មានសុពលភាពចាប់ពីថ្ងែជូនដំណឹងនេះ​រហូតដល់ថ្ងែទី​១៥ ខែមិនា ឆ្នាំ២០២០ រឺរហូតអស់ពីស្តុក។

ដូច្នេះកុំឱ្យឱកាសពិសេសនេះកន្លងហួស សូមមកជាវទូរស័ព្ទ Nokia ពីហាង Nokia ឥលូវនេះ ដែលស្ថិតនៅទីតាំងចាស់ លើបណ្តោយផ្លូវ ២៧១ កែវផ្លូវ ២០០៤ (ឬហៅថា ស្តុប Nokia អូរបែកក្អម)  ដើម្បីទទួលកាដូពិសេសនេះទាំងអស់គ្នា ។ រកឯណាបាន ទិញទូរស័ព្ទថែមជូនទូរស័ព្ទ ១ គ្រឿងទៀតភ្លាមៗ គឺមានតែនៅហាង Nokia ប៉ុណ្ណោះ៕​​​ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរស័ព្ទលេខ៖ 012879 707 ៕​ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!

Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់
Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់
Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់
Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់
Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់
Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់
Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់
Nokia ផ្តល់ប្រូម៉ូសិនញាក់សាច់
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/a0/a0e70fc15305253a24cf02d80f8d1db6589550d9.jpg

ក្រុមហ៊ុន រ៉ូតូ (ROHTO) សហការណ៍ជាមួយមន្ទីរពេទ្យព្រះអង្គដួង រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិកាចំនួន២ពាន់ដុល្លារ និងផលិតផលថ្នាំបន្តក់ភ្នែក V.Rohto Dry Eye ចំនួន ៥០០ដប ជូនដល់អ្នកជំងឺក្រីក្រដែលកំពុងសម្រាកព្យាបាលភ្នែកនៅក្នុងមន្ទីរពេទ្យព្រះអង្គដួង

 ២៧-កក្កដា-២០២២ 
 ១ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T