ក្រុមហ៊ុន រ៉ូតូ (ROHTO) សហការណ៍ជាមួយមន្ទីរពេទ្យព្រះអង្គដួង រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិកាចំនួន២ពាន់ដុល្លារ និងផលិតផលថ្នាំបន្តក់ភ្នែក V.Rohto Dry Eye ចំនួន ៥០០ដប ជូនដល់អ្នកជំងឺក្រីក្រដែលកំពុងសម្រាកព្យាបាលភ្នែកនៅក្នុងមន្ទីរពេទ្យព្រះអង្គដួង

//s9.kh1.co/a0/a0e70fc15305253a24cf02d80f8d1db6589550d9.jpg
សង្គម

 ២៧-កក្កដា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ក្រុមហ៊ុន រ៉ូតូ (ROHTO) ជាក្រុមហ៊ុន ផលិត និងចែកចាយឱសថ និងគ្រឿងសម្អាង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិការ ចំនួន ២ពាន់ដុល្លារ និងផលិតផលថ្នាំបន្តក់ភ្នែក V.Rohto Dry Eye ចំនួន ៥០០ដប ជូនដល់អ្នកជំងឺក្រីក្រដែលកំពុងសម្រាកព្យាបាលភ្នែកនៅក្នុងមន្ទីពេទ្យព្រះអង្គដួង ក្រោមប្រធានបទ « រួមគ្នាចែករំលែកការទទួលខុសត្រូវទៅកាន់សង្គម» ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ លោក Shunsuke Shinoda និងអមដំណើរដោយក្រុមការងារក្រុមហ៊ុនរ៉ូតូផងដែរ។

ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូតូ (ROHTO) ជាក្រុមហ៊ុន ផលិត និងចែកចាយឱសថ និងគ្រឿងសម្អាង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិការ ចំនួន ២ពាន់ដុល្លារ និងផលិតផលថ្នាំបន្តក់ភ្នែក V.Rohto Dry Eye ចំនួន ៥០០ដប ជូនដល់អ្នកជំងឺក្រីក្រដែលកំពុងសម្រាកព្យាបាលភ្នែកនៅក្នុងមន្ទីរពេទ្យព្រះអង្គដួង ក្រោមប្រធានបទ « រួមគ្នាចែករំលែកការទទួលខុសត្រូវទៅកាន់សង្គម» ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ លោក Shunsuke Shinoda និងអមដំណើរដោយក្រុមការងារក្រុមហ៊ុនរ៉ូតូផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 

លោក Shunsuke Shinoda ប្រធានអគ្គនាយកនៃក្រុមហ៊ុន រ៉ូតូ មានប្រសាសន៍ថ្លែងក្នុងកម្មវិធីសប្បុរសធម៌ថា៖

« ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយជាខ្លាំង ដែលបានចូលរួមក្នុងឱកាសដ៏ពិសេសនេះ ក្នុងការចូលរួមចែករំលែកទៅកាន់ប្រជាជន និងសង្គមកម្ពុជា។ ចក្ខុវិស័យសកលរបស់ក្រុមហ៊ុន រ៉ូតូ ដែលបានកំណត់នាឆ្នាំ ២០៣០គឺ "ការផ្សារភ្ជាប់ជាមួយនឹងសុខុមាលភាព នឹងសង្គម"។ គោលដៅរបស់យើងនៅប្រទេសកម្ពុជា គឺចង់ឃើញប្រជាជនកម្ពុជាទាំងអស់ទទួលបានការរស់នៅប្រកបដោយសុខុមាលភាព។ ក្រុមហ៊ុនរបស់យើងអាចពង្រីកអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដោយសារតែមានការគាំទ្រពីប្រជាជន និងសង្គមកម្ពុជា។ ដូច្នេះការរួមចែករំលែកទៅកាន់ប្រជាជន និងសង្គមកម្ពុជា គឺជាបេសកកម្មដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនរបស់យើង។ ខ្ញុំប្តេជ្ញាចិត្តនឹងបន្តនៅជាមួយប្រជាជនកម្ពុជា ដើម្បីចូលរួមចែករំលែកទៅកាន់សង្គមវិញរៀងរហូត » ។

ប្រសាសន៍លោក Shunsuke Shinoda 

លោក Shunsuke Shinoda បន្តទៀតថា៖

« ភ្នែកជាសរីរាង្គដ៏សំខាន់បំផុតក្នុងការចូលរួមធ្វើអោយមនុស្សម្នាក់ៗមានសុខុមាលភាពល្អបរិបូរណ៍។ ក្រុមហ៊ុនយើងចង់ឱ្យគ្រប់គ្នាមានចក្ខុវិស័យច្បាស់លាស់ និងរស់នៅប្រកបដោយស្មាមញញឹមដាក់គ្នាទៅវិញទៅមក។ ជាចុងក្រោយរ៉ូតូ ប្ដេជ្ញាបន្តការអភិវឌ្ឍន៍ និងផ្គត់ផ្គង់នូវផលិតផល និងសេវាកម្មដែលមានគុណភាពកម្រិតស្តង់ដារប្រទេសជប៉ុន ជូនដល់ប្រជាជនកម្ពុជាទាំងអស់ជានិរន្ត » ។

ប្រសាសន៍លោក Shunsuke Shinoda 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន រ៉ូតូ​ ROHTO បានរៀបចំកម្មវីធីបរិច្ចាគថវិការទៅកាន់មន្ទីរពេទ្យភ្នែកនានានៅក្នុងប្រទេសកម្ពុជាជាច្រើនលើក រួមមានមន្ទីពេទ្យភ្នែកតាកែវ សមាគមក្រុមគ្រូពេទ្យភ្នែក មន្ទីរពេទ្យភ្នែកព្រះអង្គដួង និងមន្ទីពេទ្យកុមារអង្គរជាដើម។ កន្លងមកក្រៅពីកម្មវិធីសប្បុរសធម៌ ក្រុមហ៊ុនក៏បានចូលរួមកម្មវិធីកិច្ចការសង្គម (CSR) ដូចជាការចូលរួមរើសសំរាមជាមួយក្រុមយុវជនសំរាម ក្នុងពេលនោះដែរក្រុមហ៊ុនក៏បានបរិច្ចាកថវិការមួយចំនួនជូនដល់ក្រុមយុវជនសំរាម ក្នុងការគាំទ្រដល់សកម្មភាពជួយថែរក្សារបរិស្ថានស្អាតផងដែរ៕

ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 
ក្រុមហ៊ុន រ៉ូតូ (ROHTO) 

អំពីក្រុមហ៊ុន រ៉ូតូ​ ROHTO

ក្រុមហ៊ុន រ៉ូតូ ROHTO ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ១៨៩៩ បន្តពង្រើកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ជាមួយនឹងការប្រកូតប្រជែងនិងការបង្កើតនូវអាជីវកម្មថ្មីៗអស់រយៈពេលជាង១២០ឆ្នាំគិតរហូតមកដល់បច្ចុប្បន្ននេះ។ បង្កើតឡើងដំបូងមានទីស្នាក់ការកណ្តាល នៅ Osaka ប្រទេសជប៉ុន និងមានការិយាល័យតំណាងជាង ១៥០ប្រទេសជុំវិញពិភពលោក។

នៅប្រទេសកម្ពុជា រ៉ូតូ (ROHTO)ត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៣​​ និងមា​នប្រវត្តិចូលរួមថែរក្សាភ្នែកប្រជាជនកម្ពុជាជាង២០ឆ្នាំ តាមរយះការបន្តផ្គត់ផ្គង់ថ្នាំបន្តក់ភ្នែក NEW V.ROHTO ដែលមានគុណភាព និងសុវត្ថិភាពកម្រិតស្តង់ដារប្រទេសជប៉ុនជូនដល់អតិថិជនទូទាំងប្រទេស។ ក្រុមហ៊ុនរ៉ូតូ (ROHTO) រួមមានផលិតផលដូចជា ថ្នាំបន្តក់ភ្នែក NEW V.ROHTO, V.ROHTO DRY EYE, V.ROHTO VITAMINE, V.ROHTO COOL, V.ROHTO LYCEE និងមានផលិតផលថែរក្សារស្បែកជាច្រើនទៀតដូចជា ACNES, OXY, REMOS, SCARZ, SELSUN, DEEP HEAT, HADALABO, MELANO CC, LIP​ ICE, SUNPLAY។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T