ដំណើការក្បួនរទេះ ការ៉េមវ៉លស៍ !

//s9.kh1.co/b5/b589d482e4e0141a58b7ed8afd0c3535b90d6bd2.jpg
សង្គម

 ០៦-មករា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ក្នុងរយៈពេល៤ខែមកនេះក្បួនរទេះការ៉េមវ៉លស៍ចំនួន ២០​ បានធ្វើដំណើរទៅកាន់ ១៧ ទីតាំងក្នុង រាជធានីភ្នំពេញ​និងក្រុងតាខ្មៅ ដែលនាំយកអនុស្សាវរីយ៍ល្អៗ លេងហ្គេមងាយៗ ដើម្បីឈ្នះរង្វាន់ ការថតរូបលេងកំសាន្ត ញ៉ាំការរ៉េមវ៉លស៍ជាច្រើនរសជាតិ

ភ្នំពេញ៖ ក្បួនរទេះការ៉េមវ៉លស៍បានធ្វើការទាក់ទាញចំណាប់អារម្មណ៍អតិថិជនកម្ពុជាគ្រប់វ័យ តាមរយៈការតុបតែងរទេះពណ៌ក្រហម និងកងបង្វិលជាប់រទេះដែលជាការរំលឹកឡើងវិញនូវអនុស្សាវរីយ៍​ ពីកុមារភាពជាមួយនឹងការភ្លក្សរសជាតិការ៉េមវ៉លស៍ជាច្រើនមុខ និងបង្កើតអនុស្សាវរីយ៍ថ្មីសម្រាប់កុមារ ដែលមិនធ្លាប់បានឃើញរទេះការ៉េមពីមុនមក។ ក្នុងរយៈពេល៤ខែមកនេះក្បួនរទេះការ៉េមវ៉លស៍ចំនួន ២០​ បានធ្វើដំណើរទៅកាន់ ១៧ ទីតាំងក្នុង  រាជធានីភ្នំពេញ​ និងក្រុងតាខ្មៅ ដែលនាំយកអនុស្សាវរីយ៍ល្អៗ លេងហ្គេមងាយៗ ដើម្បីឈ្នះរង្វាន់ ការថតរូបលេងកំសាន្ត ញ៉ាំការរ៉េមវ៉លស៍ជាច្រើនរសជាតិ និងជួបថតរូបលេងជាមួយ influencers ដូចជា ​LIN VEE, DAVID, SOY SENGHOUR ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/d5/d50c70217a8220bdc635cad14300de383e68d834.jpg
https://s9.kh1.co/__image/w=650,h=979,q=100/0a/0a0b846e2fe13863b6bf0a39f31a88e6f9b02f67.jpg

អតិថិជនដែលចូលរួមបានបង្ហាញអារម្មណ៍ថា៖​ ​គាត់ពិតជានឹកដល់វ័យកុមារភាពរបស់ពួកគាត់ដែលធ្លាប់រត់តាមរទេះការ៉េម ពេលបានឃើញក្បួនរទេះការ៉េមរបស់យើង។ រីឯប្អូនៗកុមារបានបង្ហាញអារម្មណ៍រំភើបរីករាយជាមួយនឹងក្បួនរទេះការ៉េមដែលពួកគាត់មិនធ្លាប់ឃើញពីមុនមក។ អតិថិជនភាគច្រើនក៏បានបង្ហាញនូវចំណាប់អារម្មណ៍ថា​៖

«ការ៉េម វ៉លស៍មានរសជាតិឆ្ងាញ់មានច្រើនជម្រើស តម្លៃក៏សមរម្យ ហើយអ្វីកាន់តែពិសេសទៀតនោះគឺក្បួនរទេះការ៉េមវ៉លស៍ជួយបង្កើនភាពងាយស្រួល ក្នុងការទិញការ៉េមគ្រប់ទីកន្លែង និងឆាប់រហ័ស។ ក្នុងនោះអតិថិជនរបស់ វ៉លស៍ ជាច្រើនរូបបានធ្វើការស្នើសុំឱ្យក្រុមហ៊ុនយូនីលីវើ  ក៏ដូចជា ការ៉េម វ៉លស៍ បន្តកម្មវិធីក្បួនរទេះការ៉េមនេះដំណើរការកាន់តែយូរ ឬធ្វើកម្មវិធីនេះជាប់រហូតទៅ។»

ជាមួយគ្នានោះផងដែរ Influencer SOY SENGHOUR បានបង្ហាញចំណាប់អារម្មណ៍ថា៖

«ខ្ងុំពិតជារំភើបរីករាយជាខ្លាំងដែលបានជួបអ្នកគាំទ្ររបស់ខ្ងុំ និងបានញ៉ាំការ៉េម វ៉លស៍ លេងហ្តេម ព្រមទាំងថតរូបអនុស្សាវរីស៍ជាមួយគ្នាថែមទៀត”។»

https://s9.kh1.co/__image/w=650,h=996,q=100/16/165025e16cd59df68d30a08907a2cdde4f461ebc.jpg
https://s9.kh1.co/__image/w=650,h=422,q=100/c2/c29534dd3a5bdfb349bfaefd86abb34f4bb48720.jpg
https://s9.kh1.co/__image/w=650,h=975,q=100/e3/e33015ed7a2797130fbfd1ca32ac7293ecb0bc32.jpg

ប្រធានផ្នែកទីផ្សាររបស់ការ៉េមវ៉លស៍បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់​ ដែលបានចូលរួមក៏ដូចជាគាំទ្រកម្មវិធីក្បួនរទេះការ៉េមវ៉លស៍ក្នុងការរំលឹកឡើងវិញនូវអនុស្សាវរីយ៍ពីកុមារភាព និងបង្កើតអនុស្សាវរីយ៍ថ្មីសំរាប់កុមារជំនាន់ក្រោយជាមួយនឹងការលេងហ្គេមងាយៗ ព្រមទាំងការជួបជុំញុំាការ៉េមគ្រប់ទីកន្លែង។

គាត់បានបន្តទៀតថា

«ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ការ៉េមវ៉លស៍ នឹងបន្តក្បួនរទេះការ៉េមនេះជាបន្តទៀតក្នុងឆ្នាំ ២០២៣ ដែលយើងនឹងបន្ថែម ២០ រទេះទៀតសម្រាប់ធ្វើដំណើរទៅកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ ផងដែរ។»

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/a0/a0e70fc15305253a24cf02d80f8d1db6589550d9.jpg

ក្រុមហ៊ុន រ៉ូតូ (ROHTO) សហការណ៍ជាមួយមន្ទីរពេទ្យព្រះអង្គដួង រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិកាចំនួន២ពាន់ដុល្លារ និងផលិតផលថ្នាំបន្តក់ភ្នែក V.Rohto Dry Eye ចំនួន ៥០០ដប ជូនដល់អ្នកជំងឺក្រីក្រដែលកំពុងសម្រាកព្យាបាលភ្នែកនៅក្នុងមន្ទីរពេទ្យព្រះអង្គដួង

 ២៧-កក្កដា-២០២២ 
 ១ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T