ជើងខ្លាំងហង្សក្រហម Liverpool ហាក់មានសង្ឃឹមខ្ពស់ឆ្ពោះទៅរកពានEPL!

//s5.kh1.co/8e/8ed713194eb2f9028e6b5c9b785445fbee18ca10.jpg
កីទ្បា

 ២៩-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្នុងរដូវកាល English Premier League (EPL2019-2020)​ ក្រុមនីមួយៗ​បានប្រឹងប្រែង ក្នុងការប្រកួតដណ្តើមភាពឈ្នះ សន្សំពិន្ទុរៀងៗខ្លួន ដើម្បីឈរលើចំណាត់តារាងក្នុងលីគ។ សម្រាប់រដូវកាល EPL2019-2020 ក្រុមរហស្សនាម ហង្សក្រម Liverpool បានកំពុងបង្កើនឥទ្ធិពល វាយសម្រុកលើវាលស្មៅ​ ទៅលើគូប្រកួតរបស់ខ្លួននីមួយៗ ដោយមិនប្រណី ហើយមិនទាន់មានក្រុមណាអាចធ្វើឲ្យខ្លួន ទទួលបរាជ័យផងដែរក្នុងចំណោមប្រាំប្រកួតចុងក្រោយនេះ។

អង់គ្លេស៖ សង្វៀនវាលស្មៅបាល់ទាត់នៅតែបន្តទៅមុខ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ជាមួយស្ថានីយទូរទស្សន៍ CBS (CTN, MYTV, CNC) ។ ក្នុងរដូវកាល English Premier League (EPL2019-2020)​ ក្រុមនីមួយៗ​បានប្រឹងប្រែង ក្នុងការប្រកួតដណ្តើមភាពឈ្នះ សន្សំពិន្ទុរៀងៗខ្លួន ដើម្បីឈរលើចំណាត់តារាងក្នុងលីគ។ សម្រាប់រដូវកាល EPL2019-2020 ក្រុមរហស្សនាម ហង្សក្រម Liverpool បានកំពុងបង្កើនឥទ្ធិពល វាយសម្រុកលើវាលស្មៅ​ ទៅលើគូប្រកួតរបស់ខ្លួននីមួយៗ ដោយមិនប្រណី ហើយមិនទាន់មានក្រុមណាអាចធ្វើឲ្យខ្លួន ទទួលបរាជ័យផងដែរក្នុងចំណោមប្រាំប្រកួតចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Liverpool 
Liverpool 

ចូលមកដល់ចុងសប្តាហ៍នេះ ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ មានជំនួបពីរប្រកួត គឺ ក្រុមម្ចាស់ផ្ទះ Bournemouth ប៉ះក្រុមភ្ញៀវ រហស្សនាមតោខៀវ Chelsea នៅវេលាម៉ោង១០ យប់ និងមួយគូទៀត ម្ចាស់ផ្ទះ​ Watford ត្រូវទទួលភ្ញៀវខ្លាំង ហង្សក្រហម Liverpool  នៅវេលាម៉ោង ១២:៣០ នាទីរំលងអធ្រាត។

ចំណែកជំនួបមួយគូទៀត ថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២០ ក្រុម Everton ត្រូវបើកកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ភ្ញៀវក្រុមជើងខ្លាំងកំពុងឈរលើចំណាត់ថ្នាក់លេខ៥លើតារាង បិសាចក្រហម​ ​Manchester United នៅវេលាម៉ោង ៩ យប់។

លទ្ធផលសប្តាហ៍មុនទាំងបួនក្រុម៖

Chelsea 2:0 Tottenham Hotspur

- Burnley FC 3:0 Bournemouth

- Arsenal 3:2 Everton

- Manchester United 3:0 Watford

- Liverpool 3:2 West Ham

ការប្រកួតបាល់ទាត់លីគកំពូលរបស់ប្រទេសអង់គ្លេស
ការប្រកួតបាល់ទាត់លីគកំពូលរបស់ប្រទេសអង់គ្លេស

ដូច្នេះចុងសប្តាហ៍ពិសេសនេះ រង់ចាំទស្សនាទាំងអស់គ្នានៅស្ថានីយទូរទស្សន៍របស់ CBS (CTN, MYTV, CNC) នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ រួមទាំងការប្រកួតផ្សេងៗទៀតផងដែរ នោះ​គឺការផ្សាយបន្តផ្ទាល់គូពិសេសៗនូវក្របខ័ណ្ឌកំពូល La Liga របស់អេស្ប៉ាញ ដោយឈានមកដល់សប្តាហ៍ទី២៦ គឺ ជំនួបក្រុម Valencia ប៉ះនឹង  Real Betis នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ វេលាម៉ោង ១០:០០ យប់ ហើយគូពិសេសមួយទៀត​ ថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០ ជំនួបគូជើងខ្លាំងដ៏ជក់ចិត្តដែលប្រិយមិត្តតែងតែរង់ចាំក្នុងការជួបគ្នា ហើយកំពុងឈរចំណាត់ថ្នាក់លេខ១ និង លេខ២  គឺ Real Madrid ប៉ះ Barcelona FC វេលាម៉ោង ៣ រំលងអធ្រាត ផងដែរ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា៕

ការប្រកួតបាល់ទាត់លីគកំពូលរបស់អេស្ប៉ាញ
ការប្រកួតបាល់ទាត់លីគកំពូលរបស់អេស្ប៉ាញ
Liverpool 
Liverpool 
 Chelsea
 Chelsea
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/11/11f7586f6467d41382162982c38247b330c2dbe0.jpg

ស្រាបៀរ Tiger រៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំសកល Tiger New Year’s Eve ដែលនឹងផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ និងប្រព័ន្ធអនឡាញ ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗជាច្រើនរូប

 ២៦-ធ្នូ-២០២០ 
 ២ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T