ម៉ែសេះ Win all! ពេលម៉ែសេះធ្វើម៉ូតសក់អ៊ីចឹង ទើបដឹងថាមុខស្រដៀងគ្នានឹងតារាកូរ៉េរូបនេះសោះ

//s5.kh1.co/56/561a8befbbfa4de5bc05154c7095e4392fb6cd30.jpg
តារា & កម្សាន្ដ

 ២៩-កុម្ភៈ-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ម៉ែសេះ ឬសេះសេះ ដែលប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តាមរយៈវីដេអូខ្លីបកំប្លែងខ្លីៗរបស់ Peypey Dy បច្ចុប្បន្នកំពុងឡើងកូដយ៉ាងខ្លាំង តាមរយៈការទៅចូលរួមក្នុងកម្មវិធីសិល្បៈនានាជាច្រើន។ បើក្រឡេកមកមើល Instagram របស់ម៉ែសេះវិញ កត់សម្គាល់ឃើញថា រូបថតរបស់ម៉ែសេះភាគច្រើនគឺស្រស់ស្អាតណាស់ ពោលគឺអាចធ្វើឲ្យបុរសៗលង់នឹងសម្រស់មិនតិចនាក់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែពិសេសទៀត ម៉ែសេះទើបនឹងប្តូរម៉ូតសក់ថ្មី ហើយបានបង្ហោះរូបប្រៀបធៀបជាមួយនឹងតារ៉ាកូរ៉េដ៏ល្បីឈ្មោះម្នាក់ គឺ Lisa BLACKPINK និងបានភ្ជាប់មកជាមួយនឹងសារបង្ហោះថា @lalalalisa_m and @lises។ ភ្លាមៗនោះ ក៏មានអ្នកចូល Comment ជាច្រើននាក់ថា Lisa និង Lises ពិតជាមានមុខមាត់ដូចគ្នាមែន។ ចុះអ្នកទាំងអស់គ្នា គិតថាស្រដៀងដែរឬទេ? សម្រាប់ Admin គិតថា ស្រដៀងតិចៗដែរ៕

https://s5.kh1.co/__image/w=650,h=1100,q=100/0a/0a5106d48023582fe05de27e936498f32c433e9f.jpg
https://s5.kh1.co/__image/w=650,h=820,q=100/fe/febb9adcc7a67863fe80040088af18d8d99a4f1a.jpg
https://s5.kh1.co/__image/w=650,h=820,q=100/77/7723f05a8a6269a9758dc2f1bebc0263fc1c9b72.jpg
https://s5.kh1.co/__image/w=650,h=820,q=100/1d/1d3812b296a4a4be3c7f7aa68e2c8d16f0a81f23.jpg
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T