ម្ចាស់អាជីវកម្ម «ការរចនាផ្នែកខាងក្នុងអគារសំខាន់ក្នុងការទាក់ទាញអតិថិជន» (មានវីដេអូ)

//s5.kh1.co/a9/a98acaf1d74124fbafe69c7c73c0510acd41fd1b.jpg
សង្គម

 ២៨-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការរចនាផ្នែកខាងក្នុងអគារ គឺជារឿងដ៏សំខាន់ដែលម្ចាស់អាជីវកម្មនីមួយៗគួរតែយកចិត្តទុកដាក់។ ម្ចាស់​អាជីវកម្មទាំងតូច ទាំងធំមួយចំនួន បាន​ងាក​មក​ផ្ដោត​ការវិនិយោគច្រើនឡើងៗ ​ទៅ​លើ​ការរចនា​តុបតែង​ផ្នែក​ខាងក្នុង​អគារ ដោយពួកគេ​ចាត់ទុកថា សោភ័ណភាព​ និង​ផាសុកភាព គឺ​ជាកត្តា​សំខាន់​ក្នុងការទាក់ទាញ​អតិថិជន។

ភ្នំពេញ៖ ម្ចាស់​អាជីវកម្មទាំងតូច ទាំងធំមួយចំនួន បាន​ងាក​មក​ផ្ដោត​ការវិនិយោគច្រើនឡើងៗ ​ទៅ​លើ​ការរចនា​តុបតែង​ផ្នែក​ខាងក្នុង​អគារ ដោយពួកគេ​ចាត់ទុកថា សោភ័ណភាព​ និង​ផាសុកភាព គឺ​ជាកត្តា​សំខាន់​ក្នុងការទាក់ទាញ​អតិថិជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការសម្ភាស​ជាមួយ​ម្ចាស់អាជីវកម្ម​លេចធ្លោមួយចំនួន នៅរាជធានីភ្នំពេញ សព្វថ្ងៃគេឃើញ​មាន​និន្នាការកើនឡើង​ក្នុង​ការ​ស្វែងរក​សេវា​រចនា​តុបតែង​អគារ ដែលមាន​វិជ្ជាជីវៈ​​ត្រឹមត្រូវសម្រាប់​ការតុបតែង និង​កែលម្អ​អាជីវកម្ម​នានា។

លោក ឆៃយ៉ាន ណាក់វាំង តំណាង​មន្ទីរពេទ្យ​រ៉ូយ៉ាល់ ភ្នំពេញ បាន​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​របស់​លោកបាន​សម្រេច​ប្រើសេវា​រចនា​ឌីហ្សាញ​របស់​ក្រុមហ៊ុន​ដែលមាន​វិជ្ជាជីវៈ​ខ្ពស់ ដើម្បី​រចនា​តុបតែងផ្នែក​ព្យាបាល​ថែទាំ​ជំងឺ​កុមាររបស់​មន្ទីរពេទ្យ។

ការរៀបចំតុបតែងផ្នែកខាងក្នុងរបស់ក្រុមហ៊ុន SCG 
ការរៀបចំតុបតែងផ្នែកខាងក្នុងរបស់ក្រុមហ៊ុន SCG 

លោក ឆៃយ៉ាន ណាក់វាំង បាន​និយាយ​ដូច្នេះ​ថា ៖

«យើង​ចង់​បាន​បន្ទប់​សម្រាប់​ក្មេងៗ​ស្នាក់នៅព្យាបាល​ហ្នឹង​  ធ្វើ​ម៉េច​ឲ្យ​ក្មេងៗមានអារម្មណ៍ថា​ដូច​បន្ទប់គេង​របស់​ពួកគេ​ដែរ បន្ទាប់មក ខាង SCG interior solution យក​គំនិត​ហ្នឹង​ទៅ design ចេញជាប្លង់ ហើយ​លទ្ធផល​ចេញមក គឺ​គួរជាទីពេញចិត្ត​មែនទែន»។

សម្តីលោក​ ឆៃយ៉ាន ណាក់វាំង 

ដោយ​មើល​ឃើញ​ឱកាស​ពីកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ជាពិសេសវិស័យ​សំណង់​ដ៏រឹងមាំនៅក្នុង​ប្រទេស​នេះ ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ និងគ្រឿងសំណង់ដ៏ធំ​មួយ​របស់​ថៃ ក្រុមហ៊ុន SCG បាន​បង្កើតធុរកិច្ច​ថ្មី​បន្ថែម គឺ SCG Interior Solution ដើម្បី​បំពេញ​តម្រូវការ​ដែល​កើន​ឡើង​របស់​អតិថិជន​បច្ចុប្បន្ន។

SCG Interior Solution ចង់ផ្ដល់​ដល់​ម្ចាស់​លំនៅដ្ឋាន និង​គម្រោង​សំណង់អគារ​នូវ​ដំណោះស្រាយ​ផ្នែក​រចនា​តុបតែង​ខាង​ក្នុង ដែល​សមស្របតាមតម្រូវការពីដំណាក់ដំបូង​នៃ​សំណង់​តែម្ដង៕

ការរៀបចំតុបតែងផ្នែកខាងក្នុងរបស់ក្រុមហ៊ុន SCG 
ការរៀបចំតុបតែងផ្នែកខាងក្នុងរបស់ក្រុមហ៊ុន SCG 
ការរៀបចំតុបតែងផ្នែកខាងក្នុងរបស់ក្រុមហ៊ុន SCG 
ការរៀបចំតុបតែងផ្នែកខាងក្នុងរបស់ក្រុមហ៊ុន SCG 
វីដេអូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/5f/5fec5d9bb73192daf628cb0070bc0dfebd990ab1.jpg

អេសស៊ីជី ប្រកាស​លទ្ធផល​អាជីវកម្មរឹងមាំក្នុងឆ្នាំ២០២១ បើទោះបី​មានភាពប្រឈម​ពី​អតិផរណា និង​វិបត្តិកូវីដ-១៩ក្ដី បន្ទាប់ពី​បានកែប្រែអាជីវកម្មខ្លះ ដើម្បីដោះស្រាយបញ្ហាសាកលធំៗចំនួន៣!

 ២១-កុម្ភៈ-២០២២ 
 ១ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T