គ្រួសារGoal! មិនបានទៅជប៉ុនតែ Newclear និងស្វាមី ដឹកដៃគ្នា ទៅលេងកោះ យ៉ាងមានសុភមង្គល

//s5.kh1.co/f2/f22d004b57a40cbd61d2c8aa4051a9030ded5073.jpg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បើទោះបីជាការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនត្រូវបានរំសាយចោល តែ តារាស្រី Newclear និង ស្វាមី បាននាំគ្នាមកលេងកោះជំនួសវិញ ព្រមទាំងបង្ហាញរូបភាពស្វីតៗ និងស៊ិចស៊ីទៀតផង

ថៃ៖ ដោយសារតែ ការរីករាលដាល កាន់តែខ្លាំងនៃជំងឺ Covid-19 ដូច្នេះ មនុស្សជាច្រើន ដែលចង់ទៅធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស ក៏ត្រូវបានរំសាយចោល ឬពន្យារពេល ជាបណ្ដោះអាសន្នសិន ដើម្បីការពារ ការឆ្លងមេរោគមួយនេះ ដូចគ្នានឹង តារាស្រីថៃដ៏ល្បី Newclear ដែលត្រូវបានរំសាយ គម្រោងដំណើរកម្សាន្ត របស់ខ្លួនជាមួយនឹងស្វាមី ទៅកាន់ប្រទេសជប៉ុន ដោយនាងក៏ត្រូវខាតបង់ ទឹកប្រាក់ជាច្រើន ក្នុងការកក់សណ្ឋាគារ នៅទីនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជា ការធ្វើដំណើរកម្សាន្ត ទៅកាន់ប្រទេសជប៉ុន ត្រូវបានលុបចោលក៏ពិតមែន តែនាង និង ស្វាមី ក៏នៅតែមានភាពរីករាយ ព្រោះក្រោយពីនោះ អ្នកទាំងពីរ រួមទាំងកូនប្រុសតូច ជាទីស្រឡាញ់របស់ខ្លួន នាំគ្នាធ្វើដំណើរកម្សាន្ត នៅក្នុងស្រុកវិញ ដែលជាដំណើរកម្សាន្តដ៏រ៉ូមែនទិក សម្រាប់អ្នកទាំងពីរ និងកូនប្រុស ​ទៅកាន់កោះសាមុយ នៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់។

លើសពីនេះទៅទៀត នៅក្នុងដំណើរកម្សាន្តមួយនេះ នាងមើលទៅហាក់ មានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយបានបង្ហោះរូបភាពជាច្រើន ហើយបានលេង ជាមួយនឹងជ្រូកធាត់ៗ នៅតាមឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតទៀតផង។

ម៉្យាងវិញទៀត នៅក្នុងរូបភាពទាំងនោះ នាងក៏បានធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ជាពិសេស ដោយបានផ្ដោតទៅលើសម្លៀកបំពាក់ ដែលនាងកំពុងតែស្លៀក ព្រោះវាជា ឈុតប៊ីគីនីដ៏ស៊ិចស៊ី បង្ហាញរាងចង្កេះ ដ៏ស្រឡូនស្អាត រហូតដល់ថ្នាក់ ធ្វើឲ្យមនុស្សជាច្រើន ស្រឡាំងកាំង ព្រោះមានភាពភ្ញាក់ផ្អើល ទៅលើរូបសម្រស់របស់នាង ដែលនៅតែរក្សារូបរាងបានល្អ បើទោះបីជាពេលនេះ នាងមានកូនមួយ រួចទៅហើយ ៕

ចង់ជ្រាបច្បាស់​​ សូមទស្សនារូបភាពខាងក្រោម៖

Newclear 
Newclear 
Newclear 
Newclear 
Newclear 
Newclear 
Newclear និង ស្វាមី
Newclear និង ស្វាមី
Newclear និង ស្វាមី
Newclear និង ស្វាមី
Newclear និង ស្វាមី
Newclear និង ស្វាមី
Newclear និង គ្រួសារ
Newclear និង គ្រួសារ
រូបភាពរបស់ Newclear នៅក្នុងឈុតប៊ីគីនី
រូបភាពរបស់ Newclear នៅក្នុងឈុតប៊ីគីនី
រូបភាពរបស់ Newclear នៅក្នុងឈុតប៊ីគីនី
រូបភាពរបស់ Newclear នៅក្នុងឈុតប៊ីគីនី
រូបភាពរបស់ Newclear នៅក្នុងឈុតប៊ីគីនី
រូបភាពរបស់ Newclear នៅក្នុងឈុតប៊ីគីនី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T