ទៀតហើយ! ក្រុម BTS​ បានលុបចោលការប្រគំតន្រ្តីនៅទីក្រុងសេអ៊ូលសម្រាប់អាល់ប៊ុមថ្មីរបស់ខ្លួន "Map of the Soul"

//s5.kh1.co/ff/ff36e4851e89637d603713c1517aec5454b9cc03.jpeg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ដោយសារការរីករាលដាលនៃវីរុស COVID-19 ក្រុម K-pop មួយនេះសម្រុកលុបចោលការប្រគំតន្រ្តីជាបន្តបន្ទាប់

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៨ ខែកុម្ភៈ Big Hit Entertainment បានជូនដំណឹងដល់អ្នកគាំទ្រតាមរយៈវេបផតថល ‘Weverse’ របស់អ្នកគាំទ្ររបស់ BTS ថាការប្រគំតន្ត្រីទេសចរណ៍ Map of the Soul ដែលមានរយៈពេល ៤ ថ្ងៃនៅទីក្រុងសេអ៊ូលត្រូវបានលុបចោលហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

Big Hit បានប្រកាសថា ”Map of the Soul” របស់ក្រុម BTS ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១១-១២ ខែមេសានិងថ្ងៃទី ១៨-១៩ ខែមេសានៅពហុកីឡដ្ឋានជាតិអូឡាំពិកត្រូវបានលុបចោលដោយសារតែការរីករាលដាលពាសពេញពិភពលោកនៃមេរោគកូរ៉ូណា(COVID19)។

បច្ចុប្បន្ននេះយើងមិនអាចទាយទុកជាមុនបានទេថា តើវីរុសនឹងរាលដាលដល់ខែមេសាឬក៏អត់ទេ​ និងមិនដឹងពេលណាបញ្ចប់នោះទេ? លើសពីនេះទៀតការធានាសុវត្ថិភាពរបស់បុគ្គលិកក្នុងការប្រគំតន្ត្រីគឺសំខាន់ណាស់ និងសូម្បីតែភាពចល័តគឺមិនប្រាកដប្រជាទេ។

https://s5.kh1.co/__image/w=650,h=365,q=100/bc/bc9bb5778273dc3410db8eccc8130d85dbdc45af.jpeg

Big Hit បន្តថា "យើងសង្ឃឹមថាស្ថានភាពនឹងប្រសើរឡើង ប៉ុន្តែយើងក៏គិតពីសុវត្ថិភាព និងសុខុមាលភាពរបស់សមាជិកទស្សនិកជនផងដែរ។​ គួរបញ្ជាក់ថាមនុស្សច្រើនជាង ២០.០០០ នាក់ និងថែមទាំងសិល្បករ និងអ្វីៗជាច្រើនទៀតគឺត្រូវរងការខូចខាត និងប៉ះពាល់ដែលអាចបណ្តាលមកពីការលុបចោលព្រឹត្តិការណ៍នេះ។ អ្នកកាន់សំបុត្រទាំងអស់នឹងទទួលបានសំណងពេញលេញសម្រាប់ការទិញរបស់ពួកគេ៕

BTS
BTS
BTS
BTS
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T