កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៨ ខែកុម្ភៈ Big Hit Entertainment បានជូនដំណឹងដល់អ្នកគាំទ្រតាមរយៈវេបផតថល ‘Weverse’ របស់អ្នកគាំទ្ររបស់ BTS ថាការប្រគំតន្ត្រីទេសចរណ៍ Map of the Soul ដែលមានរយៈពេល ៤ ថ្ងៃនៅទីក្រុងសេអ៊ូលត្រូវបានលុបចោលហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សBig Hit បានប្រកាសថា ”Map of the Soul” របស់ក្រុម BTS ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១១-១២ ខែមេសានិងថ្ងៃទី ១៨-១៩ ខែមេសានៅពហុកីឡដ្ឋានជាតិអូឡាំពិកត្រូវបានលុបចោលដោយសារតែការរីករាលដាលពាសពេញពិភពលោកនៃមេរោគកូរ៉ូណា(COVID19)។
បច្ចុប្បន្ននេះយើងមិនអាចទាយទុកជាមុនបានទេថា តើវីរុសនឹងរាលដាលដល់ខែមេសាឬក៏អត់ទេ និងមិនដឹងពេលណាបញ្ចប់នោះទេ? លើសពីនេះទៀតការធានាសុវត្ថិភាពរបស់បុគ្គលិកក្នុងការប្រគំតន្ត្រីគឺសំខាន់ណាស់ និងសូម្បីតែភាពចល័តគឺមិនប្រាកដប្រជាទេ។
Big Hit បន្តថា "យើងសង្ឃឹមថាស្ថានភាពនឹងប្រសើរឡើង ប៉ុន្តែយើងក៏គិតពីសុវត្ថិភាព និងសុខុមាលភាពរបស់សមាជិកទស្សនិកជនផងដែរ។ គួរបញ្ជាក់ថាមនុស្សច្រើនជាង ២០.០០០ នាក់ និងថែមទាំងសិល្បករ និងអ្វីៗជាច្រើនទៀតគឺត្រូវរងការខូចខាត និងប៉ះពាល់ដែលអាចបណ្តាលមកពីការលុបចោលព្រឹត្តិការណ៍នេះ។ អ្នកកាន់សំបុត្រទាំងអស់នឹងទទួលបានសំណងពេញលេញសម្រាប់ការទិញរបស់ពួកគេ៕