រោគមហារីកគឺ ជាជំងឺដែលគួរ ឲ្យភ័យខ្លាចបំផុតសំរាប់ មនុស្សរាល់គ្នានៅ លើពីភពលោក ផងដែរ។

ប៉ុន្តែអ្នកអាចធ្វើការ ការពារបានដោយ ទប់ស្កាត់និងប្រឆាំង និងរោគមហារីក បានដោយការ តមនៅការបរិភោគ ដែលមិនល្អដល់សុខភាព និងការទទួលទានម្ហូប អាហារណាដែលផ្តល់ ថាមពលនិង ជំនួយដល់សុខភាព និងមិនបង្កឲ្យកើត នៅជំងឺផ្សេងៗថែមទៀតផង។ ថ្ងៃនេះខ្មែរឡូត សូមរៀបរាប់ប្រាប់ ប្រិយមិត្តថាគួរបរិភោគ អាហារប្រភេទណា ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសគឺ រោគមហារីកផងដែរថា តើយើងគួរជ្រើសរើស អាហារបែបណាយក  មកបរិភោគ ប្រចាំថ្ងៃដើម្បីកុំ ឲ្យមានជំងឺនេះ មកបៀតបៀន។ អាហារប្រចាំថ្ងៃ ដែលយើងគួរបរិភោគ ដើម្បីទប់ស្កាត់ ការកើតនៅជំងឺមហារីក មានដូចជា៖

១. ផ្លែប៉េងប៉ោះគឺជា បន្លែដែលជួយផ្តល់ វីតាមីនដល់ភ្នែក និងស្បែកឲ្យកាន់ តែមានភាពភ្លឺនិងស្រស់ ស្អាតហើយជួយ ការកាត់បន្ថយនៅ រោគមហារីកផងដែរ។



២. ផ្កាខាត់ណាគឺ ជាបន្លែដែលមាន ពណ៌បៃតង ជួយផ្តល់ថាមពល ដល់រាងកាយ និងមានវីតាមីន ជួយទប់ស្កាត់នៃរោគមហារីក ជាអាហារប្រចាំ ថ្ងៃដល់ល្អបំផុត។



៣. សណ្តែកខ្មៅគឺជា សណ្តែកម្យ៉ាងដែល មានពណ៌ខ្មៅ ហើយក៏ជាគ្រាប់ធុញជាតិ ដែលផ្តល់សារធាតុម្យ៉ាងដល់ រាងកាយនិងទប់ ស្កាត់នៅជំងឺមហារីកថែមទៀតផង។



៤. ខ្ទឹមសក៏ជាបន្លែ គ្រឿងទេសដ៏ល្អ ដែលជាចាំបាច់ យើងត្រូវប្រើវាក្នុង ការធ្វើហូប ហើយវាក៏ជាអាហារប្រចាំថ្ងៃ ដែលជួយកាត់បន្ថយ នៅរោគមហារីកផងដែរ។



៥. Flaxseed គឺជាគ្រាប់សណ្តែក ម្យ៉ាងដែលមានរាងស្តើង តូចៗដែលភាគច្រើន គេតែងតែយកវាមករោយ លើនំពង់ទ ហើយវាក៏ជួទប់ស្កាត់ នៅជំងឺមហារីកបាន ផងដែរ។



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]