តើលោកនូ ឧសភា ពិតជាស្រលាញ់ កញ្ញានៅ ម៉ារីសា? ចុះកញ្ញា ហង្ស សុរិយាន់ ម៉េចក៏នៅតែតាមស្រលាញ់លោកនូ ឧសភាទៀត? (មានវីដេអូ)

//s5.kh1.co/f5/f51fe40d1e729092edf7085d0154bc8f654d16f8.jpg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តើលោក នូ ឧសភា ពិតជាស្រលាញ់ កញ្ញា នៅ ម៉ារីសា? ចុះកញ្ញា ហង្ស សុរិយាន់ មិចក៏នៅតែតាមស្រលាញ់លោកនូ ឧសភាទៀត? ចម្ងល់ទាំងអស់នេះនឹងត្រូវបកស្រាយនៅក្នុង ខ្សែភាពយន្តភាគខ្មែរថ្មីមានចំណងជើងថា «ផ្កាស្លា» ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN នៅរៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង៧យប់ ។​

ភ្នំពេញ៖ បច្ចុប្បន្នមានទស្សនិកជនជាច្រើនបានស្គាល់លោក នូ ឧសភា តាមរយៈបទ «ព្រងើយ» កន្លងមក ដែលមានអ្នកគាំទ្រជាច្រើនផងដែរ ហើយឥលូវនេះលោក ឧសភា មិនត្រឹមតែជាតារាចំរៀងដែលមានសម្លេងពីរោះនោះទេ តែលោកក៏មានសមត្ថភាពសម្តែងក្នុងខ្សែភាពយន្តជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក នូ ឧសភា
  លោក នូ ឧសភា

កញ្ញា នៅ ម៉ារីសា គឺជាតារាសម្តែងមួយរូប ហើយកញ្ញា ម៉ារីសា ក៏ធ្លាប់ជាតួឯកស្រីនៅក្នុងរឿង «ស្រទន់មន្តស្នេហ៍» របស់ស្ថានីយទូរទស្សន៍ CTN កន្លងមកដែរ កញ្ញាបានសម្តែងយ៉ាងល្អឥតខ្ចោះ និងមានទស្សនិកជនជាច្រើនដែលបានស្គាល់កញ្ញា តាមរយៈខ្សែភាពយន្តមួយនោះ ហើយបច្ចុប្បន្ននេះស្ថានីយទូរទស្សន៍ CTN ក៏កំពុងចាក់ផ្សាយខ្សែភាពយន្តអប់រំ «ផ្ទះក្លាហាន9» ដែលមានវត្តមានកញ្ញាជាតួសម្តែងមួយរូបដ៏សំខាន់នៅក្នុងសាច់រឿងទាំងមូល។

  កញ្ញា នៅ ម៉ារីសា
  កញ្ញា នៅ ម៉ារីសា

ចំណែកកញ្ញា ហង្ស សុរិយាន់ គឺជាតារាបង្ហាញម៉ូតមួយរូប ដែលទទួលបានការគាំទ្រជាច្រើនពីទស្សនិកជនក្នុង និងក្រៅស្រុក ហើយថ្មីៗនេះកញ្ញាក៏បានចូលខ្លួនមកសម្តែងនៅក្នុងខ្សែភាពយន្តភាគ របស់ស្ថានីយ៍ទូរទស្សន៍ CTN ផងដែរ។

ឥលូវនេះស្ថានីយទូរទស្សន៍ CTN បានជ្រើសរើសតារាទាំងបីដួងឲ្យមកសម្តែងរួមគ្នា ក្នុងខ្សែភាពយន្តតែមួយដែលនឹងមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗខាងមុខនេះ។ ចង់ដឹងទេថា តើសាច់រឿងរួមជាមួយសមត្ថភាពក្នុងការសម្តែង  អមដោយបទចំរៀងថ្មីរបស់លោក នូ ឧសភា នៅក្នុងផ្ទៃនៃសាច់រឿង «ផ្កាស្លា» ថ្មីនេះល្អមើលដល់កំរិតណានោះ សូមរង់ចាំទស្សនាខ្សែភាពយន្តភាគខ្មែរថ្មីរបស់ស្ថានីយទូរទស្សន៍ CTN ដែលនឹងមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង៧យប់ នៅ CTN TV ​របស់លោកអ្នកតែមួយគត់៕

  កញ្ញា ហង្ស សុរិយាន់
  កញ្ញា ហង្ស សុរិយាន់
កញ្ញា នែប ព្រំរិទ្ធិកា
កញ្ញា នែប ព្រំរិទ្ធិកា
នូ ឧសភា ហង្ស សូរិយ៉ាន់
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/11/11f7586f6467d41382162982c38247b330c2dbe0.jpg

ស្រាបៀរ Tiger រៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំសកល Tiger New Year’s Eve ដែលនឹងផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ និងប្រព័ន្ធអនឡាញ ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗជាច្រើនរូប

 ២៦-ធ្នូ-២០២០ 
 ២ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T