ឆ្នាំ២០២០ ប្រជុំដោយខ្សែភាពយន្តភាគល្បីៗ នៅស្ថានីយទូរទស្សន៍ MYTV!

//s5.kh1.co/2c/2ca324cb753c4412163e9a585e3687ca0fdd387f.jpg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សម្រាប់ដើមឆ្នាំ២០២០ នេះ ស្ថានីយទូរទស្សន៍ MYTV បាននាំមកនូវខ្សែភាពយន្តរឿងភាគ​ល្បីៗ ទាំងនៅក្នុងស្រុក និងក្រៅស្រុក ដែលកំពុងបញ្ចាំងជូនប្រិយមិត្តទស្សនា សុទ្ធសឹងតែភាព​យន្ត​កំពុងមានការគាំទ្រយ៉ាងខ្លាំង ហើយជក់ចិត្ត ដិតអារម្មណ៍ តាមដានគ្រប់ឈុតឆាកនៃសាច់រឿង ហើយថែមទាំងបណ្តែតអារម្មណ៍ បញ្ចូលមនោសញ្ចេតនា​តាមតួអង្គនីមួយៗផងដែរ។

ភ្នំពេញ៖ សម្រាប់ដើមឆ្នាំ២០២០ នេះ ស្ថានីយទូរទស្សន៍ MYTV បាននាំមកនូវខ្សែភាពយន្តរឿងភាគ​ល្បីៗ ទាំងនៅក្នុងស្រុក និងក្រៅស្រុក ដែលកំពុងបញ្ចាំងជូនប្រិយមិត្តទស្សនា សុទ្ធសឹងតែភាព​យន្ត​កំពុងមានការគាំទ្រយ៉ាងខ្លាំង ហើយជក់ចិត្ត ដិតអារម្មណ៍ តាមដានគ្រប់ឈុតឆាកនៃសាច់រឿង ហើយថែមទាំងបណ្តែតអារម្មណ៍ បញ្ចូលមនោសញ្ចេតនា​តាមតួអង្គនីមួយៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ខ្សែភាពយន្តភាគថៃរឿង «វិញ្ញាណចងពៀរ»

ការទទួលរងភាពទារុណកម្មជីវិត ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ជាកត្តាធ្វើឲ្យចិត្តមួយដក់ជាប់ជាគំនុំ ក្លាយទៅជាវិញ្ញាណចងអាឃាតសងសឹក ចងកម្ម ចងពៀរ គ្នាទៅវិញទៅមក រវាងមនុស្ស និងវិញ្ញាណខ្មោច។

ចាក់ផ្សាយរៀងរាល់ថ្ងៃ ចន្ទ-សុក្រ វេលាម៉ោង ១១ ព្រឹក និងផ្សាយឡើងវិញវេលាម៉ោង ៦ ល្ងាច។ 

  រឿង «វិញ្ញាណចងពៀរ»
  រឿង «វិញ្ញាណចងពៀរ»

. ខ្សែភាពយន្តភាគឥណ្ឌារឿង «មន្តស្នេហ៍អ្នកអង្គម្ចាស់សាលីម​»

ជីវិតស្នេហា គឺជានិស្ស័យបេះដូងតែមួយ កសាងសុភមង្គលជីវិតគ្រួសារ តែព្រហ្មលិខិតអយុត្តិធម៌ សម្រាប់​គូស្នេហ៍ដ៏ស្មោះស្ម័គ្រ រងកម្ម ព្រោះតែរនាំងវណ្ណៈគ្រួសារ ឲ្យទទួលទារុណកម្ម​ឥតមេត្តា រងទុក្ខឈឺផ្សារឥតគណនាក្នុងជីវិត។

ចាក់ផ្សាយរៀងរាល់ថ្ងៃ ចន្ទ-សុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់ និង ផ្សាយឡើងវិញវេលាម៉ោង ១០ យប់។

  រឿង «មន្តស្នេហ៍អ្នកអង្គម្ចាស់សាលីម​»
  រឿង «មន្តស្នេហ៍អ្នកអង្គម្ចាស់សាលីម​»

៣. ខ្សែភាពយន្តភាគខ្មែរល្បីរឿង «ក្រោមតំណក់ភ្លៀង»

មនោសញ្ចេតនាកម្សត់ ពោរពេញទៅដោយទឹកភ្នែកហូរជ្រែកផែនថ្ពាល់ ក្លាយ​ជាសោក​នា​ថកម្មជីវិត​​ស្នេហា។​ ក្តីស្រឡាញ់ស្មោះសអស់ពីបេះដូងរវាងមនុស្សពីរនាក់ បានសច្ចាស្បថស្បែ​ថានឹង​រស់នៅ​ថែរក្សាជីវិតរួមគ្នាលុះអវសាន  តែអ្វីៗត្រូវបានរសាត់កាត់ផ្តាច់ឲ្យព្រាត់ប្រាស ព្រោះតែសម្ពាធ​គ្រួសារ។

នឹងមានការចាក់ផ្សាយរៀងរាល់ថ្ងៃ ចន្ទ-ពុធ វេលាម៉ោង ៨ យប់​ ឆាប់ៗនេះ។

  រឿង «ក្រោមតំណក់ភ្លៀង»
  រឿង «ក្រោមតំណក់ភ្លៀង»

៤. ខ្សែភាពយន្តភាគឥណ្ឌារឿង «ព្រះគិស្នា​»

ទីណាមានជនអាក្រក់​ ទង្វើអាក្រក់ ភាពអយុត្តិធម៌ ទីនោះតែងតែមានព្រះគិស្នា ជាអវតាតួចិត្តបុណ្យ ស្វែងរកយុត្តិធម៌​ តតាំងនឹងភាពអាក្រក់ រវាងមនុស្សនិងមនុស្ស​ រវាងមនុស្សនិងវិញ្ញាណអមនុស្ស​។

ចាក់ផ្សាយរៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បត្តិ៍័ វេលាម៉ោង ៩ យប់។

  រឿង «ព្រះគិស្នា​»
  រឿង «ព្រះគិស្នា​»

ដូច្នេះ សូមទស្សនិកជនតាមដានទស្សនាកម្សាន្តខ្សែភាពយន្តភាគដ៏ល្បីៗ ក្នុងដើមឆ្នាំ២០២០ទាំងនេះ លើកញ្ចក់ទូរទស្សន៍ MYTV ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/11/11f7586f6467d41382162982c38247b330c2dbe0.jpg

ស្រាបៀរ Tiger រៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំសកល Tiger New Year’s Eve ដែលនឹងផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ និងប្រព័ន្ធអនឡាញ ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗជាច្រើនរូប

 ២៦-ធ្នូ-២០២០ 
 ២ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T