យុទ្ធសាស្រ្តអាជីវកម្មរបស់ផ្សារទំនើប ជីប ម៉ុង គឺក្លាយខ្លួនជាអ្នកនាំមុខគេនៅទីផ្សារកម្ពុជា

//s5.kh1.co/60/60fc19ac6d10675483ceeb1ce88213de23615a01.jpg
សង្គម

 ២៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ផ្សារ​ទំ​នើប​ ជីប​ ម៉ុង​ ​កំ​ពុង​​បោះ​ជំហាន​​យ៉ាង​លឿន​ ដោយ​​ព​ង្រីក​ខ្លួនជា​ច្រើន​​ទី​តាំង​​ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការទំនិញលក់រាយ​ជូន​ដល់​ប្រជា​​​ពលរដ្ឋក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ បច្ចុប្បន្ន​ វិស័យ​លក់​រាយ​​កំ​ពុង​តែ​មាន​សន្ទុះ​ខ្លាំង​ក្នុង​ប្រ​ទេស​កម្ពុជា​ ដោយ​មាន​​ការ​វិនិយោគ​​ជា​បន្ត​បន្ទាប់​ពីក្រុមហ៊ុន​ជា​ច្រើន។​​ ក្នុង​នោះ​ ផ្សារ​ទំ​នើប​ ជីប​ ម៉ុង​ ​កំ​ពុង​​បោះ​ជំហាន​​យ៉ាង​លឿន​ ដោយ​​ព​ង្រីក​ខ្លួនជា​ច្រើន​​ទី​តាំង​​ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការទំនិញលក់រាយ​ជូន​ដល់​ប្រជា​​​ពលរដ្ឋក្នុងរាជធានីភ្នំពេញ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​ Laurent Hamelet នាយកផ្នែកលក់ទំនិញ និងទីផ្សារនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បាន​ឲ្យ​ដឹង​ថា ផ្សារ​ទំនើប​ ជីប​ ម៉ុង មាន​​ការប្តេជ្ញាចិត្តខ្ពស់​ និង​យុទ្ធសាស្ត្ររយៈពេលវែង​ក្នុងការក្លាយខ្លួនជាអ្នកនាំមុខគេក្នុងអាជីវកម្មលក់រាយនៅកម្ពុជា។

យុទ្ធសាស្រ្តអាជីវកម្មរបស់ផ្សារទំនើប ជីប ម៉ុង គឺក្លាយខ្លួនជាអ្នកនាំមុខគេនៅទីផ្សារកម្ពុជា
យុទ្ធសាស្រ្តអាជីវកម្មរបស់ផ្សារទំនើប ជីប ម៉ុង គឺក្លាយខ្លួនជាអ្នកនាំមុខគេនៅទីផ្សារកម្ពុជា

លោក​បន្ថែម​ថា​៖​ 

«យើង​​ផ្តល់​ជូន​អតិថិជននូវ​ទំ​និញរហូត​ដល់​ជាង​ ៧​ពាន់​មុខ ​ដែល​មាន​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​ ដោយ​​យើង​មាន​ដៃ​គូ​ពាណិជ្ជកម្ម​ខ្លាំង​ៗ​ជាង​ ២០០ ក្នុង​ការ​ផ្គត់​ផ្គង់​ទំ​និញ​ឲ្យ​បាន​ទៀង​ទាត់​។​ យើង​ក៏​មាន​​ទំ​និញ​មក​ពី​​សហភាព​​អ៊ឺរ៉ុប​ សហរដ្ឋ​អាមេរិក​ និង​ពី​ប្រ​ទេស​ថៃ​ ដែលមាន​វិញ្ញាបនបត្រ​បញ្ជាក់​ថា​ គ្មាន​សារធាតុ​គីមី ក៏​ដូច​ជាផលិតផលសរីរាង្គចំនួន១៥០មុខ ដែលនាំចូលផ្តាច់មុខពី​សហភាព​​អឺរ៉ុបផងដែរ​​​»។​

លោក​ Laurent Hamelet 

លោក​ក៏​បាន​បញ្ជាក់​​ពី​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​​ផ្សារ​ទំនើប​ ជីប​ ម៉ុង ក៏​​ដូច​ជា​មជ្ឈ​មណ្ឌល​ផ្សារ​ទំ​នើប​​ និង​​ក្រុមហ៊ុន​ ជីប​ ម៉ុង​ លែន​ ដែល​ជា​ក្រុមហ៊ុន​​​អភិ​វឌ្ឍ​​លំ​នៅ​ឋាន​​ ​ដោយ​គ្រប់​គម្រោង​ទាំង​អស់របស់​ក្រុមហ៊ុន​ ជីប ម៉ុង លែន នឹងមាន​​​មជ្ឈ​មណ្ឌល​ផ្សារ​​ទំ​នើប​ ជីប ម៉ុង និង​ផ្សារ​ទំនើប​ ជីប ម៉ុង។​

យុទ្ធសាស្រ្តអាជីវកម្មរបស់ផ្សារទំនើប ជីប ម៉ុង គឺក្លាយខ្លួនជាអ្នកនាំមុខគេនៅទីផ្សារកម្ពុជា
យុទ្ធសាស្រ្តអាជីវកម្មរបស់ផ្សារទំនើប ជីប ម៉ុង គឺក្លាយខ្លួនជាអ្នកនាំមុខគេនៅទីផ្សារកម្ពុជា

លោក Laurent បាន​និយាយ​ថា​៖​ 

«យើង​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​​ធន​ធាន​មនុស្ស​ ដោយ​យើង​បាន​ដាក់​បញ្ចូល​នូវ​កម្មវិធី​បណ្តុះ​បណ្តាល​បុគ្គលិក​ជាមួយ​នឹង​បច្ចេក​វិទ្យា​ដ៏ទំ​នើប​ទាក់​ទង​នឹង​ទី​ផ្សារ​លក់​រាយ។​ យើង​ជឿ​ជាក់យ៉ាង​​មុត​មាំ​ថា​ យុទ្ធ​សាស្រ្ត​ និង​ការ​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​ យើង​នឹង​ក្លាយ​ជា​អ្នក​វិនិយោគ​ដ៏​ចម្បង​នៅ​ក្នុង​វិស័យ​នេះ»។​

លោក​ Laurent Hamelet 

បច្ចុប្បន្ន​ ជីប ម៉ុង រីថែល កំពុងប្រតិបត្តិការ​ផ្សារ​​ទំ​នើប​ ជីប ​ម៉ុង ចំនួន​បីទីតាំង​​ និង​ ជីប​ ម៉ុង​ Express ចំនួនបីទីតាំង​ និង​មាន​គម្រោង​​ពង្រីកសាខាផ្សារទំនើប ជីប ម៉ុង ចំនួនបីទីតាំង និង ជីប ម៉ុង Express ចំនួន១០ទីតាំងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដើម្បី​ខិត​ឲ្យ​​​កាន់​តែ​ជិត​​អតិថិជន​៕

យុទ្ធសាស្រ្តអាជីវកម្មរបស់ផ្សារទំនើប ជីប ម៉ុង គឺក្លាយខ្លួនជាអ្នកនាំមុខគេនៅទីផ្សារកម្ពុជា
យុទ្ធសាស្រ្តអាជីវកម្មរបស់ផ្សារទំនើប ជីប ម៉ុង គឺក្លាយខ្លួនជាអ្នកនាំមុខគេនៅទីផ្សារកម្ពុជា
យុទ្ធសាស្រ្តអាជីវកម្មរបស់ផ្សារទំនើប ជីប ម៉ុង គឺក្លាយខ្លួនជាអ្នកនាំមុខគេនៅទីផ្សារកម្ពុជា
យុទ្ធសាស្រ្តអាជីវកម្មរបស់ផ្សារទំនើប ជីប ម៉ុង គឺក្លាយខ្លួនជាអ្នកនាំមុខគេនៅទីផ្សារកម្ពុជា
យុទ្ធសាស្រ្តអាជីវកម្មរបស់ផ្សារទំនើប ជីប ម៉ុង គឺក្លាយខ្លួនជាអ្នកនាំមុខគេនៅទីផ្សារកម្ពុជា
យុទ្ធសាស្រ្តអាជីវកម្មរបស់ផ្សារទំនើប ជីប ម៉ុង គឺក្លាយខ្លួនជាអ្នកនាំមុខគេនៅទីផ្សារកម្ពុជា
យុទ្ធសាស្រ្តអាជីវកម្មរបស់ផ្សារទំនើប ជីប ម៉ុង គឺក្លាយខ្លួនជាអ្នកនាំមុខគេនៅទីផ្សារកម្ពុជា
យុទ្ធសាស្រ្តអាជីវកម្មរបស់ផ្សារទំនើប ជីប ម៉ុង គឺក្លាយខ្លួនជាអ្នកនាំមុខគេនៅទីផ្សារកម្ពុជា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T