ជីប ម៉ុង លែន អបអរសាទរវត្តមានទូតសុច្ឆន្ទៈទាំង២ដួង ជាមួយការផ្ដល់ប្រូម៉ូសិនពិសេស!

//s9.kh1.co/75/755ca69ee803144b62462a5b31a280c78153391b.jpg
សង្គម

 ២៨-មីនា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

នាថ្ងៃទី២៨ មីនា ២០២២ ក្រុមហ៊ុន ជីប ម៉ុង លែន បានចុះកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈផ្លូវការទាំង២ដួងគឺ អ្នកនាង ឱក សុគន្ធកញ្ញា

ភ្នំពេញ៖ នាថ្ងៃទី២៨ មីនា ២០២២ ក្រុមហ៊ុន ជីប ម៉ុង លែន បានចុះកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈផ្លូវការទាំង២ដួងគឺ អ្នកនាង ឱក សុគន្ធកញ្ញា ដែលនឹងបន្តកុងត្រាក្នុងនាមជាទូតសុច្ឆន្ទៈ និងកញ្ញា ស៊ីន យូប៊ីន ដែលជាទូតសុច្ឆន្ទៈសម្រាប់ជីប ម៉ុង​ លែន ខុនដូ។ ស្របនឹងការស្វាគមន៍វត្តមានទូតសុច្ឆន្ទៈទាំង២មកក្នុងគ្រួសារ ជីប ម៉ុង លែន ក្រុមហ៊ុនក៏បានប្រកាសនូវការផ្ដល់ជូនដ៏អស្ចារ្យសម្រាប់អតិថិជនផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក តេង កុយ ទ្រី ប្រធានជាន់ខ្ពស់ផ្នែកលក់ ក្រុមហ៊ុន ជីប ម៉ុង លែន បានបញ្ជាក់ថា ដោយមើលឃើញពីទេពកោសល្យនិងការចូលចិត្តស្រលាញ់ពីសំណាក់មហាជន ការជ្រើសរើស អ្នកនាង ឱក សុគន្ធកញ្ញា និងកញ្ញា ស៊ីន យូប៊ីន ជាទូតតំណាងសុច្ឆន្ទៈក្រុមហ៊ុន ជីប ម៉ុង លែន គឺជាជម្រើសដ៏ស័ក្តិសម។ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញនូវក្តីសោមនស្សរីករាយដែលបានបន្តបំពេញភារកិច្ចជាទូតសុច្ឆន្ទៈនេះរយៈពេល២ឆ្នាំទៅមុខទៀត។ ស្របជាមួយគ្នានេះ កញ្ញា ស៊ីន យូប៊ីន ក៏បានបង្ហាញក្តីរំភើប ដែលត្រូវបានជ្រើសរើសជាទូតសុច្ឆន្ទៈសម្រាប់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋាន​ដ៏ប្រណីត និងបានត្រៀមខ្លួនជាស្រេចក្នុងការផ្សព្វផ្សាយនិងចូលរួមសកម្មភាពនានារបស់ជីប ម៉ុង លែន។

ជីប ម៉ុង លែន អបអរសាទរវត្តមានទូតសុច្ឆន្ទៈទាំង២ដួង
ជីប ម៉ុង លែន អបអរសាទរវត្តមានទូតសុច្ឆន្ទៈទាំង២ដួង

អ្វីដែលពិសេសនោះ ដើម្បីចូលរួមអបអរសាទរវត្តមានរបស់ទូតសុឆន្ទៈទាំងពីរដួង ជីប ម៉ុង លែន មានការផ្ដល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនទាំងអស់រួមមាន៖

ជីប ម៉ុង លែន អបអរសាទរវត្តមានទូតសុច្ឆន្ទៈទាំង២ដួង
ជីប ម៉ុង លែន អបអរសាទរវត្តមានទូតសុច្ឆន្ទៈទាំង២ដួង

- បង់រំលស់ដោយឥតការប្រាក់រហូតដល់១៥ខែ សម្រាប់គ្រប់ប្រភេទផ្ទះ ទាំងអស់របស់ ជីប ម៉ុង លែន (លើកលែង ផាក លែន ខុនដូ ធីខេ)។

- សម្រាប់ ផាក លែន ខុនដូ ធីខេ អតិថិជនបន្តបង់ឥតគិតការប្រាក់រហូតដល់៣៦ខែ ត្រឹមតែ$400ជាងតែប៉ុណ្ណោះក្នុងមួយខែ។

https://s9.kh1.co/__image/w=650,h=434,q=100/0b/0b7b5adc7b8b81e78e15bacc00962b46c10a7063.jpg

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 ឬតាមដានទំព័រហ្វេកប៊ុក ជីប ម៉ុង លែន www.facebook.com/chipmongland

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T