ភ្នំពេញ៖ ជីប ម៉ុង លែន នឹងរៀបចំពិធីបើកលក់ជាផ្លូវការដំណាក់កាលទី២ គម្រោង លែនម៉ាក ៦០ម៉ែត្រ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើតាមប្រសាសន៍របស់លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន ក្នុងឱកាសសន្និសីទព័ត៌មាននារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកឧកញ៉ា ហេនរី បានឱ្យដឹងទៀតថា៖
«ពេលនេះ គម្រោង លែនម៉ាក 60M បានក្លាយជាគម្រោងអភិវឌ្ឍលំនៅឋានធំជាងគេបង្អស់ក្នុងតំបន់៦០ម៉ែត្រ ដែលនឹងក្លាយជាតំបន់ដ៏ទំនើបទាន់សម័យទាំងផ្នែកពាណិជ្ជកម្ម និងការរស់នៅ នាថ្ងៃអនាគត។ អតិថិជននឹងទទួលបានបទពិសោធន៍នៃការរស់នៅដ៏មានកិត្យានុភាព និងឧត្ដមភាព ក្នុងគម្រោង លែនម៉ាក 60M ជាមួយប្រភេទគេហដ្ឋានចម្រុះដ៏ទំនើប រួមទាំងមុខងារពិសេសៗជាច្រើនដូចជា ផ្សារទំនើប ជីប ម៉ុង 60M សួនឧទ្យាន ព្រមទាំងក្លឹបហោស៍ដ៏ប្រណីត។»



ជាមួយគ្នានេះដែរ លោក Arnaud DUFRESNE អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏បានបន្ថែមថា៖
«ជីប ម៉ុង រីថែល បានសហការជាមួយ ជីប ម៉ុង លែន ដើម្បីស្ថាបនាផ្សារទំនើប ជីប ម៉ុង 60M ដែលនឹងក្លាយជាផ្សារទំនើបបែបសហគមន៍ជំនាន់ថ្មី ផ្ដោតសំខាន់លើទំនិញប្រើប្រាស់ប្រចាំថ្ងៃដ៏មានគុណភាព អាហារនិងភេសជ្ជៈ សេវាកម្ម រួមទាំងការកម្សាន្ត សម្រាប់អតិថិជនក្នុងគម្រោង រួមទាំងប្រជាជនក្នុងតំបន់៦០ម៉ែត្រទាំងមូល។»

ពិធីបើកលក់ជាផ្លូវការគម្រោង លែនម៉ាក 60M ទីII នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ជាមួយនឹងការផ្ដល់ជូនដ៏អស្ចារ្យចំនួន៣ រួមមាន៖
១. បង់ប្រាក់ត្រឹមតែ១ភាគរយក្នុង១ខែ ដោយឥតការប្រាក់ និងឥតប្រាក់កក់
២. ការបញ្ចុះតម្លៃពិសេសរហូតដល់៨ភាគរយភ្លាមៗ
៣. កម្ចីទិញផ្ទះពីធនាគារ ជីប ម៉ុង ផ្ដល់ជូនរហូតដល់៩៥ភាគរយនៃតម្លៃផ្ទះ
សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅឱ្យសោះ! ជួបគ្នានៅការិយាល័យលក់គម្រោង លែនម៉ាក 60M ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រឹមតែ២នាទីប៉ុណ្ណោះពីផ្សារទំនើបអ៊ីអនមានជ័យ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ 061 997 888 chipmongland.com ឬក៏ឆាតជាមួយក្រុមការងារតាមតំណភ្ជាប់៖ Facebook m.me/chipmongland Telegram t.me/chipmongland ៕



