ជីប ម៉ុង លែន រៀបចំសន្និសីទព័ត៌មាន ប្រកាសថ្ងៃបើកលក់ជាផ្លូវការ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទីII

//s9.kh1.co/dc/dc9ce4f3a00d8d634f849c51c1a56bde733a94fd.jpg
សង្គម

 ០៣-តុលា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

គម្រោងលំនៅឋានថ្មី ទីតាំងថ្មី ជាមួយនឹងមុខងារផ្ទះថ្មី របស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺ គម្រោង “ហ្គ្រេនភ្នំពេញស៊ីធី ទីII” ដែលនឹងបើកលក់ជាផ្លូវការរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២

ភ្នំពេញ៖ គម្រោងលំនៅឋានថ្មី ទីតាំងថ្មី ជាមួយនឹងមុខងារផ្ទះថ្មី របស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទីII”  ដែលនឹងបើកលក់ជាផ្លូវការរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅទីតាំងគម្រោងផ្ទាល់ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីហាណូយ។ នេះបើតាមប្រសាសន៍របស់លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន ក្នុងសន្និសីទព័ត៌មាននាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/e0/e072b08b905e863bb6a788242744dea221a85a14.jpeg

លោកឧកញ៉ា ហេនរី បានឱ្យដឹងទៀតថា៖ 

  “គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទីII សាងសង់លើផ្ទៃដីរហូតដល់ទៅ ២៩០ ហិកតា តភ្ជាប់នឹងគម្រោងទី I អមដោយមហាវិថីពាណិជ្ជកម្មខ្វាត់ខ្វែង ដែលផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងក្នុងការធ្វើដំណើរ។ ជាមួយផ្ទៃដីលាតសន្ធឹងកាន់តែធំទូលាយ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី បានក្លាយជាសហគមន៍រស់នៅដ៏ប្រសើរ និងធំជាងគេក្នុងតំបន់សែនសុខ។”  

  លោកឧកញ៉ា ហេនរី
https://s9.kh1.co/__image/w=650,h=428,q=100/6d/6d95c17326996ee22eedd91c83b42751fa39bd3f.jpg

គម្រោងលំនៅឋានថ្មី ហ្គ្រេនភ្នំពេញស៊ីធី ទីII នឹងនាំមកនូវប្រណីតភាព និងភាពសម្បូរបែបថ្មីមួយកម្រិតទៀតសម្រាប់ការរស់នៅ ជាមួយនឹងវត្តមាន ហ្សប ហោស៍ ជាលើកដំបូងក្នុងគម្រោង និងការរចនាបន្ថែមមុខងារក្នុងផ្ទះកាន់តែទំនើបសម្រាប់បណ្ដាវីឡា Grand Series ដោយមានបន្ថែមបន្ទប់គេងនៅជាន់ក្រោមសម្រាប់មនុស្សចាស់ ព្រមទាំងចង្ក្រានបាយបែបអាស៊ី សម្រាប់ការប្រើប្រាស់កាន់តែមានភាពងាយស្រួល។ បន្ថែមពីលើនេះ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទីII ក៏មានវីឡាកូនកាត់ BF មានរបង ដែលមានតម្លៃសមរម្យ ផ្ដល់ជូនអតិថិជននូវឯកជនភាព និង សណ្តាប់ធ្នាប់ ក្នុងការរស់នៅ។ ជម្រើសលំនៅឋានប្រណីតជាច្រើនក្នុងគម្រោងថ្មីនេះ​ និងផ្តល់បទពិសោធនៃការរស់នៅពោរពេញដោយកិត្យានុភាព ឧត្តមភាព និងការជឿជាក់ ជាមួយ ជីប ម៉ុង លែន

https://s9.kh1.co/__image/w=650,h=360,q=100/bf/bfc9acd9eed64082e7d6d540732d5d86e9ab1244.jpg

រឹតតែអស្ចារ្យជាងនេះទៅទៀត សម្រាប់អតិថិជនទាំងអស់ ដែលមកចូលរួមពិធីបើកលក់ជាផ្លូវការ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទីII រយៈពេលបីថ្ងៃនេះ នឹងទទួលបានការផ្ដល់ជូនពិសេសមិនធ្លាប់មាន ដូចជា៖

១. បង់ប្រាក់ត្រឹមតែ 0.67% ក្នុងមួយខែ ឥតគិតការប្រាក់រហូតដល់ ១៥ ខែ ព្រមទាំងទទួលបានការបញ្ចុះតម្លៃ 2% បន្ថែមពីលើទៀតផង។

២. កម្ចីទិញផ្ទះពីធនាគារ ជីប ម៉ុង រហូតដល់ 95% នៃតម្លៃផ្ទះ ហើយលោកអ្នកក៏អាចទទួលបានការបញ្ចុះតម្លៃ 8% ភ្លាមៗផងដែរ។

ជួបគ្នាក្នុងពិធីបើកលក់ជាផ្លូវការ គម្រោង “ហ្គ្រេនភ្នំពេញស៊ីធី ទីII” ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅទីតាំងគម្រោងផ្ទាល់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 chipmongland.com ឬក៏ឆាតជាមួយក្រុមការងារតាមតំណភ្ជាប់៖  Facebook៖ m.me/chipmongland  Telegram៖ t.me/chipmongland

https://s9.kh1.co/__image/w=650,h=335,q=100/df/df89976833aed72e90a44c3870a9df5c1712b53b.jpeg
https://s9.kh1.co/__image/w=650,h=397,q=100/79/796b655766b39e4c81f1d264515a8448516c55de.jpeg
https://s9.kh1.co/__image/w=650,h=428,q=100/d1/d1ec8433982972119abbcfa431f02b3fc1e58bae.jpg
https://s9.kh1.co/__image/w=650,h=464,q=100/18/1868419bfad0e0c3bb6a666023d5d23907b2a9ec.jpg
https://s9.kh1.co/__image/w=650,h=461,q=100/09/09edc5b8bbf2e310472fbb49fd4bc216052115e4.jpg
https://s9.kh1.co/__image/w=650,h=462,q=100/8c/8c9b479db92fdb77e3bdd78059668ad2ab8fd880.jpg
https://s9.kh1.co/__image/w=650,h=457,q=100/8f/8fa0d4a670818bb0b9e9e7a8cb7de0c4353fcf1c.jpg
https://s9.kh1.co/__image/w=650,h=390,q=100/5b/5b508800294fc1d6b921bff513a360970287127c.jpg
https://s9.kh1.co/__image/w=650,h=464,q=100/2e/2e696894c86917117e298644cc16ba87afcb0202.jpg
https://s9.kh1.co/__image/w=650,h=431,q=100/33/33ad5033167a47cc14f0ec820af8f60c53a5e028.jpg
https://s9.kh1.co/__image/w=650,h=366,q=100/8c/8c0caf7312871d6804212c5b3dfc99fcada95f85.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T