វីងទទួលបានពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់ការក្លាយជាក្រុមហ៊ុនហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតបំផុត!

//s5.kh1.co/5a/5a8f9969c634f6d1b1d1063a67ec5e8af6cec773.jpg
សង្គម

 ២៧-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា មានកិត្តិយសដែលទទួលបានពានរង្វាន់​ «ក្រុមហ៊ុនហិរញ្ញវត្ថុអតិថិជន​ប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា» ក្នុងកម្មវិធីពានរង្វាន់ហិរញ្ញវត្ថុ​អន្តរជាតិប្រចាំឆ្នាំ២០១៩ សម្រាប់តំបន់អាស៊ី​ប៉ាស៊ីហ្វិក ដែលបានប្រព្រឹត្តទៅក្នុងទីក្រុងបាងកក​ កាលពីចុងខែមករាឆ្នាំ២០២០នេះ។​

ភ្នំពេញ៖ ធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា មានកិត្តិយសដែលទទួលបានពានរង្វាន់​ «ក្រុមហ៊ុនហិរញ្ញវត្ថុអតិថិជន​ប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា» ក្នុងកម្មវិធីពានរង្វាន់ហិរញ្ញវត្ថុ​អន្តរជាតិប្រចាំឆ្នាំ២០១៩ សម្រាប់តំបន់អាស៊ី​ប៉ាស៊ីហ្វិក ដែលបានប្រព្រឹត្តទៅក្នុងទីក្រុងបាងកក​ កាលពីចុងខែមករាឆ្នាំ២០២០នេះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 វីងទទួលបានពានរង្វាន់​«ក្រុមហ៊ុនហិរញ្ញវត្ថុអតិថិជន​ប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា»
 វីងទទួលបានពានរង្វាន់​«ក្រុមហ៊ុនហិរញ្ញវត្ថុអតិថិជន​ប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា»

លោក Sunil Bhat នាយកនៃទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ បានឲ្យដឹងថា៖​

«វីង​មានការតាំងចិត្តខ្ពស់ ​ក្នុងការជម្រុញបរិ​យា​ប័ន្ន​ហិរញ្ញវត្ថុសម្រាប់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារនៅកម្ពុជា។​ ការខិតខំប្រឹងប្រែងឥតឈប់ដើម្បីពាំនាំផលិតផលឌីជីថលថ្មីៗ ដែលធានាបាននូវការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល​ ក៏ដូចជាការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុកនេះពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់។ ​ហេតុដូចនេះហើយទើប វីង បានទទួល​ពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិប្រចាំឆ្នាំ២០១៩ សម្រាប់​ក្រុមហ៊ុន​ហិរញ្ញវត្ថុអតិថិជន​ប្រកបដោយភាពច្នៃប្រឌិតថ្មីបំផុត នៅក្នុងប្រទេសកម្ពុជា»។

  ប្រសាសន៍លោក Sunil Bhat
 វីងទទួលបានពានរង្វាន់​«ក្រុមហ៊ុនហិរញ្ញវត្ថុអតិថិជន​ប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា»
 វីងទទួលបានពានរង្វាន់​«ក្រុមហ៊ុនហិរញ្ញវត្ថុអតិថិជន​ប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា»

ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ ដែលជាក្រុមហ៊ុនទស្សនាវដ្តីផ្តោតសំខាន់ទៅលើហិរញ្ញវត្ថុ និងអាជីវកម្ម ​ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍​ (London)​ បានរៀបចំកម្មវិធីពានរង្វាន់ប្រចាំឆ្នាំនេះឡើង ក្នុងគោលបំណង​បង្កើតឲ្យមានការទទួលស្គាល់លើក្រុមហ៊ុនទាំងឡាយណា ដែលមានឧស្សាហកម្មប្រកបដោយទេពកោសល្យ និងមានជំនាញដឹកនាំ នៅទូទាំងសកលលោក។​ ការបោះផ្សាយព័ត៌មានរបស់ទស្សនាវដ្តីនេះ ផ្តោតលើភាពលេចធ្លោ ដែល​សម្រេចបានដោយក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុសម្រាប់ឆ្នាំនីមួយៗ។​

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖

«វីងបានប្តេជ្ញាចិត្តក្នុងការបង្កើតភាពខុសប្លែកគ្នានៅក្នុងជីវភាពរស់នៅរបស់ប្រជាជន ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការឆ្ពោះទៅរកគោលដៅការបង្កើតសហគមន៍មួយ ដែលកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់។​ ពានរង្វាន់នេះ បានបញ្ជាក់ជាថ្មី និងជាសក្ខីភាពសម្រាប់យកចិត្តទុកដាក់របស់វីង ចំពោះអតិថិជនក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសំរួលជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា​រាប់លាននាក់​ឲ្យកាន់តែល្អប្រសើរឡើង»។​

ប្រសាសន៍លោក ម៉ានូ រ៉ាចាន់
  លោក ម៉ានូ រ៉ាចាន់
  លោក ម៉ានូ រ៉ាចាន់

វីង ដែលជាធនាគារឯកទេសក្នុងការទូទាត់ប្រាក់ មានចក្ខុវិស័យក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុចល័ត ដើម្បីនាំមកនូវផលិតផល និងសេវាកម្មដែលចាំបាច់ និង​ធ្វើឲ្យប្រសើរឡើងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលនីមួយៗ តាមរយៈការបង្កើតប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុចល័តយ៉ាងរឹងមាំ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា នៅទូទាំងខេត្ត តាមរយៈការផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា ការផ្ទេរប្រាក់​​​ ការទូទាត់វិក្ក័យបត្រ​ ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និងការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអ៊ីនធឺណេត និងក្រៅប្រព័ន្ធអ៊ីនធឺណេត។

ជាមួយនឹងអតិថិជនជាង៥លាននាក់ ដែលភាគច្រើនជាអ្នកស្ថិតនៅក្រៅប្រព័ន្ធធនាគារ​​ វីងបានគាំទ្រសេដ្ឋកិច្ចកម្ពុជាតាមរយៈការធ្វើប្រត្តិបត្តការសាច់ប្រាក់ ដែលមានតម្លៃជិតស្មើរ៨០%នៃ ផលិតផលក្នុងស្រុកសរុប​​ ដោយក្នុងឆ្នាំ២០១៩កន្លងមកនេះអតិថិជន វីង បានធ្វើប្រតិបត្តិការជាង១៣០ លានដង៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T