អ្នកណាគេទៅ? Zidane ថាលើលោកនេះ មានគ្រូបង្វឹកកំពូលៗច្រើនណាស់ ប៉ុន្តែម្នាក់នេះជាអ្នកចាត់ការឆ្នើមជាងគេបំផុត

//s5.kh1.co/fd/fd6a90b75738043b3dc05c8282040ada21f822ae.png
កីទ្បា

 ២៦-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Zidane ចាត់ទុកលោក Pep ថាជាគ្រូបង្វឹកឆ្នើមជាងគេលើលោក

អេស្ប៉ាញ៖ អ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid លោក Zinedine Zidane បាននិយាយថាលោក Pep Guardiola ជាគ្រូងបង្វឹកដែលឆ្នើមជាងគេបំផុតលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Pep Guardiola 
  លោក Pep Guardiola 

Zidane នឹងត្រូវដឹកនាំក្រុម Real Madrid តតាំងជាមួយក្រុម Manchester City ដែលដឹកនាំដោយលោក Pep នៅយប់ថ្ងៃពុធនេះ ក្នុងជំនួបប្រចាំក្របខណ្ឌ​ Champions League វគ្គ១៦ក្រុម ជើងទី១ នៅកីឡដ្ឋាន Bernabeu។

មុនការប្រកួតមកដល់ អ្នកចាត់ការទូទៅសញ្ជាតិបារាំង បានថ្លែងក្នុងសន្និសីទកាសែតយ៉ាងដូច្នេះថា៖

វាជាការប្រកួតរវាង Real Madrid និង Man City មិនមែនរវាង Zidane និង Guardiola នោះទេ។ អ្វីដែលអ្នកគ្រប់គ្នាចង់ឃើញគឺការប្រកួតបាល់ទាត់រវាង​ Madrid និង City ដែលជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយ។

  លោក Zinedine Zidane

លោកបានបន្ថែមទៀតថា៖

  លោក Zinedine Zidane
  លោក Zinedine Zidane

គាត់បានបង្ហាញពីភាពខ្លាំងរបស់គាត់នៅ Barcelona, Bayern Munich​ និង Manchester City។ មានគ្រូបង្វឹកកំពូលៗច្រើនណាស់ប៉ុន្តែខ្ញុំគិតថា មានតែគាត់ទេដែលជាអ្នកចាត់ការឆ្នើមជាគេលើលោក។ សម្រាប់ការប្រកួតថ្ងៃស្អែក អ្វីដែលយើងត្រូវធ្វើនោះគឺត្រូវ បង្កើតទម្រង់លេងល្អមួយ។

  លោក Zinedine Zidane

ក្រៅពីលោក Zidane ក្នុងនោះប្រធានក្រុម Real Madrid កីឡាករ Sergio Ramos ក៏បាននិយាយសរសើរនិងបង្ហាញការគោរពទៅដល់លោក Pep យ៉ាងដូច្នេះថា៖

  កីឡាករ Sergio Ramos
  កីឡាករ Sergio Ramos

ខ្ញុំមានការគោរពជាច្រើនចំពោះគាត់។ គាត់ជាគ្រូបង្វឹកកំពូលម្នាក់ ថែមទាំងមានបទពិសោធន៍ច្រើនក្រាស់ក្រែលទៀតផង។ ហើយសមិទ្ធផលដែលគាត់ធ្លាប់ទទួលបានកន្លងមកវាបញ្ជាក់គ្រប់គ្រាន់ហើយពីសម្ថភាពរបស់គាត់ មិនចាំបាច់ខ្ញុំរៀបរាប់ទេ។ ហើយអ្វីដែលយើងលើកទឹកចិត្តខ្លួនឯងថ្ងៃស្អែក គឺការព្យាយាមឈ្នះ Champions League៕

  កីឡាករ Sergio Ramos

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T