គេមើលងាយពេក! ស៊ឹម ថៃណា ប្រឹងសម្រកគីឡូ ស្គមជាងមុន ស្អាតមើលមិនចង់ស្គាល់!

//s5.kh1.co/54/54b08fb50d54ecf84a5b6ae5974d9e091218e107.jpg
តារា & កម្សាន្ដ

 ២៦-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលម្សិលមិញនេះ តាមរយៈគណនីហ្វេសប៊ុករបស់តារាស្រី ស៊ឹម ថៃណា ផ្ទាល់បានបង្ហោះនូវរូបភាពប៉ុន្នានសន្លឹក ឃើញថានាងពិតជាប្លែកជាងមុន ដោយសារតែពេលនេះ តារាស្រីរូបនេះហាក់ស្រកគីឡូ ហើយថែមទាំងស្រស់ស្អាតទៀតផង។

ភ្នំពេញ៖ តារាចម្រៀងស្រី ស៊ឹម ថៃណា ជាតារាមួយរូបដែលប្រឡូក ក្នុងវិស័យសិល្បៈច្រើនឆ្នាំមកហើយ នៅក្នុងផលិតកម្មអឹម  មិនត្រឹមតែប៉ុណ្ណោះកន្លងមកតារាស្រីរូបនេះ ក៏ទទួលបានការគាំទ្រជាច្រើន  រីឯរូបសម្រស់ក៏ស្រស់ស្អាត បើទោះបីជា នាងរាងមានទ្រលុកទ្រលន់បន្តិចមែន ប៉ុន្តែគេក៏នៅតែឃើញថា នៅតែទទួលបានការគាំទ្រមិនតិចដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បើតាមមួយរយៈពេលក្រោយមកនេះ គេឃើញថាតារាស្រីរូបនេះ ហាក់បាត់មុខពីសិល្បៈឈឹង ពោលគឺពុំដែលឃើញមានចេញបទចម្រៀងថ្មីដូចកាលពីមុនឡើយ។

ជាមួយគ្នានេះដែរ កាលពីពេលម្សិលមិញនេះ តាមរយៈគណនីហ្វេសប៊ុករបស់នាងផ្ទាល់ បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកឃើញថាពិតជាប្លែកជាងមុន ដោយសារតែពេលនេះ តារាស្រីរូបនេះហាក់ស្រកគីឡូជាងមុន ហើយថែមទាំងស្រស់ស្អាតទៀតផង។ ហើយក្នុងនោះដែរ ក៏មានការរៀបរាប់នូវពាក្យពេចន៍មួយចំនួនយ៉ាងដូច្នោះថា៖​

អរគុណពាក្យដៀល ពាក្យស្ដីបន្ទោស ពាក្យប្រមាថ ពាក្យមើលងាយ ពាក្យប្រដៅដែលធ្វើឲ្យខ្ញុំត្រឡប់មកជា ស៊ឹម ថៃណា កាលពីមុនវិញ មិនទាន់បាន 100% មែនតែនឹងព្យាយាមបន្ថែម។ 

ស៊ឹម ថៃណា

គួរបញ្ជាក់ថា ក្នុងពាក្យពេចន៍ដែលតារារូបនេះបានរៀបរាប់ គឺនាងចង់អរគុណដល់អ្នក ដែលធ្លាប់តែមើលងាយនាងដែលពីមុនតារាស្រីរូបនេះធ្លាប់តែមានរូបរាងធាត់ ប៉ុន្តែមកដល់ពេលនេះប្រែជាស្រកគីឡូយ៉ាងស្អាតទៅវិញ៕

ស៊ឹម ថៃណា
ស៊ឹម ថៃណា
ស៊ឹម ថៃណា
ស៊ឹម ថៃណា
ស៊ឹម ថៃណា
ស៊ឹម ថៃណា
ស៊ឹម ថៃណា
ស៊ឹម ថៃណា
ស៊ឹម ថៃណា
ស៊ឹម ថៃណា
សឹុម​ ថៃណា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T