ស្មាតហ្វូន 5G ខ្នាតកំពូលរបស់ OPPO នឹងត្រូវដាក់បង្ហាញនៅក្នុងសន្និសីទអនឡាញ!

//s5.kh1.co/6d/6d476b9fadd546cb6bd071ce8a101ab0cce7daf8.jpg
បច្ចេកវិទ្យា

 ២៥-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសចិន ទីក្រុងសិនជិន ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខ​ OPPO ប្រកាសថា នឹងដាក់បង្ហាញស្មាតហ្វូន 5G ខ្នាតកំពូលស៊េរី Find X2 ក្នុងសន្និសីទអនឡាញសកលលើ YouTube Channel ផ្លូវការរបស់ OPPO ម៉ោង៥:០០ល្ងាច ត្រូវនឹងម៉ោង ៦:០០ល្ងាច នៅប្រទេសកម្ពុជា ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ។

ចិន៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសចិន ទីក្រុងសិនជិន ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខ​ OPPO ប្រកាសថា នឹងដាក់បង្ហាញស្មាតហ្វូន 5G ខ្នាតកំពូលស៊េរី Find X2 ក្នុងសន្និសីទអនឡាញសកលលើ YouTube Channel ផ្លូវការរបស់ OPPO  ម៉ោង៥:០០ល្ងាច ត្រូវនឹងម៉ោង ៦:០០ល្ងាច នៅប្រទេសកម្ពុជា ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបង្កើតនូវអ្វីដែលថ្មីមិនធ្លាប់មាន ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ គឺជាបេះដូងនៃ DNA របស់ក្រុមហ៊ុន OPPO ដូច្នេះទើបក្រុមហ៊ុននៅតែបន្តរុករកបង្កើតនូវបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ ដែលបំពាក់នៅលើស្មាតហ្វូនថ្នាក់ខ្ពស់ម៉ូដែលថ្មី OPPO Find X2 ស៊េរី។

OPPO Find X2 ស៊េរី   
OPPO Find X2 ស៊េរី   

ដោយពិចារណាលើមតិយោបល់ របស់អតិថិជនចំពោះផលិតផលទាំងអស់ ក្រុមហ៊ុនបានវិនិយោគយ៉ាងច្រើនក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតចេញស្មាតហ្វូនថ្នាក់ខ្ពស់ម៉ូដែលថ្មីគឺ OPPO Find X2 ស៊េរី ដែលជាសមិទ្ធផលស្មាតហ្វូនលំដាប់កំពូលក្នុងយុគសម័យ 5G

OPPO Find X2 ស៊េរី នឹងបំពាក់នូវអេក្រង់ទំនើបបំផុត ដែលក្រុមហ៊ុន OPPO បានអភិវឌ្ឍន៍ឲ្យទាន់សម័យ ជាមួយនឹងគុណភាពកម្រិតបង្ហាញលំដាប់កំពូល កម្រិត Refresh Rate 120Hz ជាមួយពណ៌ធម្មជាតិរស់រវើក ដែលផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍អេក្រង់ច្បាស់បំផុត រលូនឥតទាក់ និងមានផាសុកភាព។

ស្មាតហ្វូន Find X2 Pro នឹងត្រូវបានបំពាក់នូវសិនស័រចាប់រូបភាពឆ្លាតវៃលំដាប់កំពូល និងបច្ចេកវិទ្យាថតរូបឈានមុខទាន់សម័យបំផុតរបស់ OPPO ដែលផ្តល់នូវគុណភាពរូបភាពល្អបំផុតសម្រាប់អ្នកប្រើប្រាស់។

ជាពិសេស OPPO Find X2 ស៊េរី  នឹងប្រតិបត្តិការដោយបន្ទះឈីប Snapdragon 865 បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Qualcomm ដែលទ្រទ្រង់ប្រព័ន្ធសេវា២ គឺ SA / NSA ដែលនាំមកនូវបទពិសោធន៍ បច្ចេកវិទ្យា 5G ដ៏វិសេសវិសាល៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T