តិចថាស្រួលនោះ! ឃើញHigh Highណាស់ ពេលស្លៀករ៉ូបរឹបៗ តែតាមការពិត តារាៗ សុទ្ធអង្គុយបែបនេះ ពេលជិះឡាន

//s5.kh1.co/7b/7b9322007a271b9db4c9be0273ca453b2869357e.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

គ្រប់យ៉ាង ដែលគ្រប់គ្នា បានឃើញនៅហ្នឹងមុខ វាមិនប្រាកដថា នៅពីក្រោយខ្នង ដូចគ្នានោះទេ ដូចជា ការស្លៀកពាក់ តឹងរឹងរាង គឺពួកគេ ត្រូវអង្គុយក្នុងឡាន ទាំងពិបាកបែបនេះ។

បរទេស៖ ភាគច្រើន ប្រិយមិត្ត តែងតែបានឃើញនូវ សម្រស់របស់តារាល្បីៗ នៅពេលពួកគេ តែងខ្លួន សម្លៀកបំពាក់ស្រស់ស្អាត ពេញភ្នែក ហើយជាពិសេស នៅពេលស្លៀកឈុតរឹបរាងទៀត តែងលេចចេញនូវ ភាពលេចធ្លោកាន់តែខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែតើអ្នកដឹងទេថា​ នៅខាងមុខភ្នែកមហាជន មើលទៅដូចជាHigh High មុខមាំៗណាស់ ជាមួយនឹងឈុតរឹបរាង តែតាមការពិតទៅ ពេលអង្គុយក្នុងឡាន ពួកគេ ពិតជាពិបាកខ្លាំងណាស់ ត្រូវផ្តេកខ្លួនខ្លាំង។ ដោយសារតែខ្លាចដាច់ថ្នេរ រ៉ូបរបស់ពួកគេ ហើយជាពិសេស រ៉ូបសុទ្ធតែជាប្រភេទតឹងៗ ធ្វើឲ្យពិបាកពន់ពែនខ្លួនតាមទំនើងចិត្ត ទើបពួកគេ​ សុខចិត្ត អង្គុយបែបនេះ ពេលជិះឡានម្តងៗ ដែលមិនមែនជារឿងងាយស្រួលប៉ុន្មានទេ។

ក្នុងនោះដែរ តារាភាគច្រើន បាននិយាយថា ពួកគេស្អប់ឈុតរឹបរាងណាស់ តែវាមិនអាចពិបាកប្រកែកបាន ដើម្បីឲ្យសាកសមនឹង​តារាល្បី ហើយពួកគេ បាននិយាយបន្ថែម និងបែបលេងសើចថា បើឲ្យពួកគេ ស្លៀកឈុតគេងទៅចូលរួម មិនដឹងជាល្អយ៉ាងណាទេ៕

តោះទៅមើល ពេលអង្គុយក្នុងឡាន ពេលស្លៀកឈុតរឹបរាង៖

តារាពេលនៅមុខគេ
តារាពេលនៅមុខគេ
ពេលជិះឡាន
ពេលជិះឡាន
តារាពេលជិះក្នុងឡាន
តារាពេលជិះក្នុងឡាន
តារាពេលជិះក្នុងឡាន
តារាពេលជិះក្នុងឡាន
តារាពេលនៅមុខគេ
តារាពេលនៅមុខគេ
ពេលជិះឡាន
ពេលជិះឡាន
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T