ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូ​ឌា​ ប្រ​គល់​ពានកិត្តិយស​ជូន​ទី​ប្រឹក្សាធា​នារ៉ាប់​រង​ឆ្នើម ប្រ​ចាំ​ឆ្នាំ​ ២០១៩

//s5.kh1.co/5e/5e98f61dbd99f2ccb47c49a650b6a6ebcbb0ce67.jpg
សង្គម

 ២៣-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំពិធីប្រគល់ពានកិត្តិយសដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមរបស់ខ្លួន ក៏ដូចជាពិធីពិសាភោជនាហារពិសេសមួយដោយមានការចូលរួមពីទីប្រឹក្សាធានារ៉ាប់រងឆ្នើមច្រើនជាង ៦០០ នាក់មកពីបណ្តាខេត្តផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖​ នៅថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២០ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំពិធីប្រគល់ពានកិត្តិយសដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមរបស់ខ្លួន ក៏ដូចជាពិធីពិសាភោជនាហារពិសេសមួយដោយមានការចូលរួមពីទីប្រឹក្សាធានារ៉ាប់រងឆ្នើមច្រើនជាង ៦០០ នាក់មកពីបណ្តាខេត្តផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីអបអរសាទរដល់សមិទ្ធផលរបស់ទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១៩។ ទីប្រឹក្សាឆ្នើមចំនួន ៣០ រូបរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានជាប់ជាសមាជិកនៃ Million Dollar Round Table (MDRT) កាលពីឆ្នាំ ២០១៩ ហើយទីប្រឹក្សាមួយរូបរបស់ក្រុមហ៊ុននេះក៏បានជាប់ជាសមាជិកលំដាប់កំពូល Court of the Table (COT) ដែលជាការទទួលស្គាល់លំដាប់ខ្ពស់បំផុតមួយនៅក្នុងសមាគម MDRT ផងដែរ។ MDRT ជាសមាគមលំដាប់ពិភពលោកមួយសម្រាប់បុគ្គលិកឆ្នើមក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងវិស័យហិរញ្ញវត្ថុ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រៀបចំពិធីប្រគល់ពានកិត្តិយសដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម
រៀបចំពិធីប្រគល់ពានកិត្តិយសដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម

ថ្លែងក្នុងពិធីប្រគល់ពានកិត្តិយសដល់ទីប្រឹក្សាឆ្នើមនេះ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ 

«យើងរៀបចំពិធីប្រគល់ពានកិត្តិយសនេះឡើងដើម្បីថ្លែងអំណរគុណដល់ទីប្រឹក្សាធានារ៉ាប់រងរបស់យើងចំពោះការខិតខំប្រឹងប្រែងប្រចាំថ្ងៃរបស់ពួកគាត់ក្នុងការផ្ដល់ការប្រឹក្សាយោបល់ និងដំណោះស្រាយហិរញ្ញវត្ថុរយៈពេលវែងដល់ក្រុមគ្រួសារកម្ពុជា។ ដោយសារការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ពួកគាត់ យើងកំពុងការពារប្រជាជនកម្ពុជាជាង ១១៤,០០០ នាក់ជាមួយនឹងទឹកប្រាក់ធានាសរុបចំនួនច្រើនជាង ២,៥ ពាន់លានដុល្លារអាមេរិក។»

លោក Robert Elliott 
លោក Robert Elliott 
លោក Robert Elliott 

លោកស្រី ឆេង យូហេង ទីប្រឹក្សាធានារ៉ាប់រងឆ្នើម​ម្នាក់​​ និងជាសមាជិកCOT ក្នុងឆ្នាំ ២០១៩ ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរថា៖ ​

«​ការចូលរួមជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងនាមជាទីប្រឹក្សាធានារ៉ាប់រងបានធ្វើអោយខ្ញុំដឹងថាខ្ញុំមានសមត្ថភាព​ភាពក្នុង​ការជួយ​ដល់ប្រជាជនកម្ពុជា និងសហគមន៍ដែលខ្ញុំរស់នៅ។ ​អាជីពនេះអនុញ្ញាតឱ្យខ្ញុំអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្ញុំ ហើយ​ស្រប​ពេល​ជា​មួយ​គ្នា​ដែរ​ជួយមនុស្សជាច្រើនក្នុងការការពារមនុស្សជាទីស្រឡាញ់របស់ពួកគាត់ និងសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែងរបស់ពួកគាត់ផង​ដែរ​»។​​  

លោកស្រី ឆេង យូហេង

គួរ​បញ្ចាក់​ផង​ដែរ​ថា​ ចាប់តាំងពីប្រតិបត្តិការអាជីវកម្មក្នុងឆ្នាំ ២០១២ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានផ្តល់ការបណ្តុះបណ្តាលអំពីការធានារ៉ាប់រងអាយុជីវិត និងការ​រៀប​ចំ​ផែនការហិរញ្ញវត្ថុរយៈពេលវែងដល់ទីប្រឹក្សាធានារ៉ាប់រងរាប់ពាន់នាក់ ហើយក្រុមហ៊ុនក៏បានផ្តល់ឱកាសឱ្យទីប្រឹក្សារបស់ខ្លួនធ្វើដំណើរទៅក្រៅប្រទេស ដើម្បី​សិក្សាស្វែងយល់​ពីបទពិសោធន៍​ល្អៗ​​នៅប្រទេសផ្សេងៗជុំវិញពិភពលោកផង​ដែរ​។ ជាក់ស្តែង កាលពីខែមករាឆ្នាំ​នេះ ​ទីប្រឹក្សាធានារ៉ាប់រង ១៣០ នាក់ត្រូវបានផ្តល់ឱកាសឱ្យចូលរួមសន្និសីទអន្តរជាតិនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T