គោជល់ ចែករង្វាន់ 2 ពាន់លានរៀល មានអ្នកឈ្នះម៉ូតូ និងលុយសុទ្ធ 10លានរៀល រហូតដល់ជាង 30នាក់

//s9.kh1.co/f4/f4492513685f4cc7191cf575484b9b4f9c5494f3.png
សង្គម

 ០៧-មីនា-២០២៤ ៣ល្ងាច · ២ ខែមុន

គ្រាន់តែដើមឆ្នាំ 2024 ភ្លាម ផ្ទុះការចាប់រម្មណ៍យ៉ាងច្រើនលើកម្មវិធីឈ្នះរង្វាន់ គោជល់ ផ្គុំក្រវិលកំប៉ុង 3 ឈ្នះមហារង្វាន់ រង្វាន់សរុបរហូតដល់ 2,000,000,000 រៀល ពេញមួយឆ្នាំ 2024 ។

រូបភាព
រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់តែដើមឆ្នាំ 2024 ភ្លាម ផ្ទុះការចាប់រម្មណ៍យ៉ាងច្រើនលើកម្មវិធីឈ្នះរង្វាន់ គោជល់ ផ្គុំក្រវិលកំប៉ុង 3 ឈ្នះមហារង្វាន់ រង្វាន់សរុបរហូតដល់ 2,000,000,000 រៀល ពេញមួយឆ្នាំ 2024 ។ ក្នុងរយៈពេល 2ខែដំបូងនេះ គោជល់បានរកឃើញអ្នកឈ្នះរង្វាន់ទាំងម៉ូតូ ទាំងលុយសុទ្ធ 10លានរៀល ដល់ទៅជាង 30នាក់ ដែលមកពីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ ដើម្បីមកទទួលរង្វាន់ពីគោជល់តាមរយៈកម្មវិធីឈ្នះរង្វាន់ «ផ្គុំក្រវិលកំប៉ុង 3 ឈ្នះមហារង្វាន់ រង្វាន់សរុបរហូតដល់ 2,000,000,000 រៀល» កាលពីថ្ងៃអាទិត្យ ទី25 ខែកុម្ភៈ ឆ្នាំ2024 នៅផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

រូបភាព
រូបភាព

ក្នុងព្រឹត្តិការណ៍ដ៏រំភើបរីករាយនេះ មានទាំងភាពរំភើប ទាំងក្តុកក្តួល ជាមួយនឹងសំឡេងទះដៃសាទរហ៊ោជាបន្តបន្ទាប់ អបអរអ្នកមានសំណាងឈ្នះរង្វាន់ទាំង 33រូប ដែលអ្នកឈ្នះម៉ូតូហុងដាឌ្រីមដ៏ថ្មីសន្លាង មាន 15នាក់ អ្នកឈ្នះលុយ 10លានរៀល មាន 18នាក់ ដែលខ្លះជាកម្មកររោងចក្រ កម្មករសំណង់ អាជីវករ មេផ្ទះ អ្នកបើកបរម៉ូតូកង់បី អ្នកដឹកជញ្ជូនទំនិញជាដើម។

វេទិកាដ៏រំភើបនេះ អាចកើតឡើងបាន ដោយសារការតាំងចិត្តដ៏មុតមាំរបស់ គោជល់ ក្នុងការបង្កើតកម្មវិធីឈ្នះរង្វាន់ដ៏អស្ចារ្យនេះ ដើម្បីអតិថិជនគោជល់ទូទាំងប្រទេសកម្ពុជា ជាមួយនឹងកម្មវិធី «ផ្គុំ 3ក្រវិលកំប៉ុង ឈ្នះរង្វាន់មហារង្វាន់ រង្វាន់សរុបរហូតដល់ 2,000,000,000 រៀល» ដែលមហារង្វាន់នេះ ផ្តល់ជូនអតិថិជនគោជល់ទូទាំងប្រទេសកម្ពុជា និងរាល់ពេលទិញគោជល់ពិសា កុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង និងផ្គុំរូបរង្វាន់ 3ផ្នែកឱ្យបានត្រឹមត្រូវ អ្នកអាចក្លាយជាម្ចាស់រង្វាន់ធំបន្ទាប់ ពីគោជល់។

រូបភាព
រូបភាព
រូបភាព
រូបភាព

លោក សៀន ណារិន អ្នកគ្រប់គ្រងផ្នែកលក់តាមតំបន់ តំណាងឱ្យក្រុមហ៊ុនគោជល់ បានមានប្រសាសន៍ថា ក្រុមហ៊ុន គោជល់ ពិតជាមានភាពរំភើបរីករាយ និងថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រគោជល់ ហើយគោជល់ ផ្តល់សំណាងមហារង្វាន់នេះ ព្រោះចង់ឃើញស្នាមញញឹម និងភាពសប្បាយរីករាយរបស់អតិថិជនខ្លួន ដែលឈ្នះរង្វាន់ ដើម្បីយកទៅបំពេញក្តីស្រមៃរបស់ពួកគេ ហើយក៏អាចរួមចំណែកបំពេញតម្រូវការខ្វះខាតណាមួយក្នុងគ្រួសារ ជាមួយនឹងមហាសំណាងពីគោជល់។

រូបភាព
រូបភាព

គួរបញ្ជាក់ថា កម្មវិធី «ផ្គុំ 3ក្រវិលកំប៉ុង ឈ្នះរង្វាន់មហារង្វាន់ រង្វាន់សរុបរហូតដល់ 2,000,000,000 រៀល» នឹងបន្តស្វែងរកអ្នកឈ្នះរង្វាន់ជាបន្តបន្ទាប់រហូតដល់ចុងឆ្នាំ 2024 ដោយការផ្តល់នូវរង្វាន់ធំដ៏រំភើបរីករាយ ដល់អតិថិជនគោជល់ទូទាំងប្រទេសកម្ពុជា។ ដូចនេះ ទិញគោជល់ពិសា ទទួលបានទាំងរសជាតិឈ្ងុយឆ្ងាញ់ ផ្តល់នូវថាមពលជំរុញដ៏ខ្លាំងក្លា ជាមួយនឹងភាពរំភើបដ៏ពិសេស រាល់ពេលអ៊ុតមើលបាតក្រវិលកំប៉ុងគោជល់របស់អ្នក រួចផ្គុំ 3 ក្រវិល អ្នកនឹងមានសំណាងក្លាយជាអ្នកឈ្នះមហារង្វាន់ដ៏អស្ចារ្យ ពីគោជល់។

អំពីក្រុមហ៊ុន TCP Group

TCP Group គឺជាក្រុមហ៊ុនភេសជ្ជៈ និងអាហារឈានមុខគេក្នុងប្រទេសថៃ និងជាម្ចាស់ម៉ាកភេសជ្ជៈប៉ូវកម្លាំងដ៏ល្បីល្បាញបំផុតរបស់ពិភពលោក “គោជល់” ជាមួយគ្រួសារ Yoovidhya ដែលត្រូវបានគេស្គាល់ថាជា "ក្រុមហ៊ុននៃម៉ាកផលិតផលដ៏អស្ចារ្យ" ក្រុមហ៊ុនមានផលប័ត្រផលិតផលចម្រុះ និងសកម្មនៅក្នុងទីផ្សារចំនួន 14 នៅអាស៊ី ដែលមានបុគ្គលិកជាង 5,000 នាក់នៅទូទាំងពិភពលោក។ នៅក្នុងប្រទេសថៃ ក្រុមហ៊ុនក៏ទទួលបានភាពជោគជ័យពីការចែកចាយរបស់ខ្លួន OEM អាជីវកម្មម៉ាស៊ីនលក់ទំនិញ និងសេវាកម្មធ្វើឱ្យទីផ្សារសកម្ម។

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T