មិនមែនលំៗទេ! មិត្តហ្វូន ប្រគល់រង្វាន់ធំសុទ្ធតែរថយន្ត Mazda CX 3 ហើយប្រកាសសម្ពោធគម្រោងថ្មី ឡើងផ្អើលអ្នកទៅលេង អ៊ីអន 2

//s9.kh1.co/32/32ec378508c8a627cb53796cf7b46e7b9d6c464e.jpg
សង្គម

 ២៦-ធ្នូ-២០២៣ ១ល្ងាច · ៤ ខែមុន

ក្រុមហ៊ុន Metfone បានបើកព្រឹត្តិការណ៍ដ៏រំភើបសម្រាប់អតិថិជនប្រើប្រាស់អ៊ីនធឺណិតវាយហ្វាយរបស់ខ្លួន ដែលព្រឹត្តិការណ៍នោះ បានទាក់ទាញចិត្តទាំងភ្ញៀវចូលរួម និងទស្សនិកជនដែលទៅលេងផ្សារទំនើប អ៊ីអន ម៉ល 2 ចូលលេងកម្សាន្ត នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងថ្មី

ភ្នំពេញ៖ កៀកឆ្លងឆ្នាំសកល ឆ្នាំថ្មី 2024 ក្រុមហ៊ុន Metfone បានបើកព្រឹត្តិការណ៍ដ៏រំភើបសម្រាប់អតិថិជនប្រើប្រាស់អ៊ីនធឺណិតវាយហ្វាយរបស់ខ្លួន ដែលព្រឹត្តិការណ៍នោះ បានទាក់ទាញចិត្តទាំងភ្ញៀវចូលរួម និងទស្សនិកជនដែលទៅលេងផ្សារទំនើប អ៊ីអន ម៉ល 2 ចូលលេងកម្សាន្ត នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងថ្មី និងប្រគល់រង្វាន់ពី Metfone ដែលមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀង សិល្បករ សិល្បការិនីវ័យក្មេង អតិថិជន និងគណៈគ្រប់គ្រងក្រុមហ៊ុន មិត្តហ្វូន រួមជាមួយនឹងអ្នកចូលរួមយ៉ាងច្រើនកុះករ ដែលរៀបចំឡើងរយៈពេល 2 ថ្ងៃពេញ នៅថ្ងៃទី 23 និង 24 ខែធ្នូ ឆ្នាំ 2023 នាឱកាសឆ្លងបុណ្យណូអែលឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ក្រោមបរិយាកាសអ៊ូរអរ និងមានភាពទាក់ទាញ នៅល្ងាចថ្ងៃទី 24 ក្រុមហ៊ុន Metfone បានប្រកាសនិងបង្ហាញខ្លួនអ្នកឈ្នះរង្វាន់ធំ 3 រូប ដែលមានសំណាងក្លាយជាម្ចាស់រង្វាន់ធំ រថយន្ត Mazda CX3 ម៉ូតូហុងដា ឃ្លីក និង iPhone 14 Pro Max រួមជាមួយនឹងការបើកសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងថ្មី អ៊ីនធឺណិត WiFi ល្បឿនជាងមុន 3 ដង និងតម្លៃនៅដដែល។

រូបភាព
រូបភាព

ពិតណាស់ នាសម័យកាលឌីជីថលនេះ តម្រូវការប្រើប្រាស់អ៊ីនធឺណិត គឺពិតជាចាំបាច់ណាស់ មិនថាក្នុងការងារ ការសិក្សា ការទទួលបានព័ត៌មានពីបណ្តាញផ្សព្វផ្សាយសង្គម ការទំនាក់ទំនងជុំវិញខ្លួន អ៊ីនធឺណិតពិតជាមិនអាចខ្វះបាន ដូចនេះដើម្បីឆ្លើយតបនឹងតម្រូវការអ៊ីនធឺណិតអតិថិជនទាំងចាស់ និងថ្មី របស់ មិត្តហ្វូន នឹងទទួលបានល្បឿនអ៊ីនធឺណិតកាន់តែលឿន ជីវិតកាន់តែប្រសើរ ភ្ជាប់ឥឡូវនេះ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យ ពី Metfone ។

រូបភាព
រូបភាព

លោក Ha Minh Bien តួនាទី នាយករងប្រតិបត្តិអាជីវកម្ម បានមានប្រសាសន៍ក្នុងកម្មវិធីសម្ពោធថា៖ “Metfone គឺជាក្រុមហ៊ុនដែលទទួលបានការប្រេីប្រាស់ធំមួយពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននៃសេវាកម្មសំបូរបែប ចាប់តាំងពីសេវាទូរសព្ទចល័ត រហូតដល់ប្រព័ន្ធអុីនធឺណិតដែលមានល្បឿនលឿន ដែលបានគ្របដណ្តប់ទូទាំង 25 ខេត្ត​ រាជធានី មិនថាតាមបណ្តាខេត្ត ឬនៅក្នុងទីក្រុង។ យេីងបានផ្តល់ជូនតម្រូវការអតិថិជនទូទាំងប្រទេស ដែលនាំមកនូវគុណប្រយោជន៍ជាច្រើនសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ជាពិសេសកំឡុងពេលដែលប្រទេសកម្ពុជាកំពុងវិវត្តន៍ជាខ្លាំងលេី ប្រព័ន្ធឌីជីថល សេវាអុីនធឺណិតនៅក្នុងប្រទេស។ យើងផ្តល់ជូននូវសេវាអ៊ិនធឺណិតដែលមានស្ថេរភាព ល្បឿនលឿន និងតម្លៃសមរម្យអាចទទួលយកបានដល់អតិថិជនជាច្រើនជឿទុកចិត្ត។ ជាពិសេសចាប់តាំងពីខែវិច្ឆិកានេះមក យើងបានបង្កើនល្បឿនអ៊ិនធឺណិត សម្រាប់អតិថិជនច្រើនជាងមុន 3 ដង ជាមួយតម្លៃនៅតែដដែល ដើម្បីអោយអតិថិជនទទួលបានបទពិសោធន៍កាន់តែល្អប្រសើរជាមួយនឹងសេវាអ៊ីនធឺណិត FTTH ថ្មីតម្លៃត្រឹមតែ $15 ល្បឿន 50Mbps។

រូបភាព
រូបភាព

ក្នុងព្រឹត្តិការណ៍ដ៏រំភើបរីករាយ អតិថិជន មិត្តហ្វូន 3 រូប ដែលមានសំណាងឈ្នះរង្វាន់ធំ ក៏បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ត្រេកអរយ៉ាងខ្លាំង ក្នុងពេលដែលលោកបានឈរនៅលើវេទិកា ទទួលរង្វាន់ធំ ពិតៗ ពី Metfone ។

រូបភាព
រូបភាព

អ្នកស្រី កុល​ ស្រីមុំ​  រស់នៅ រាជធានីភ្នំពេញ ដែលជាអតិថិជនមានសំណាងឈ្នះរង្វាន់ធំ រថយន្ត Mazda CX3 បានមានប្រសាសន៍ថា មិត្តហ្វូន ពិតជាបង្កើតនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏រីករាយបំផុតមួយ សម្រាប់ឆាកជីវិតរបស់អ្នកស្រី ហើយគាត់បានជ្រើសរើសសេវាអ៊ីនធឺណិត WiFi មិត្តហ្វូន ប្រើប្រាស់ពិតជាជួយសម្រួលឱ្យជីវិតគាត់កាន់តែប្រសើរ មិនថាល្បឿនអ៊ីនធឺណិតលឿន គួរជាទីពេញចិត្ត និងតម្លៃសមរម្យ គាត់មានទំនុកចិត្តលើ មិត្តហ្វូន។

រូបភាព
រូបភាព

ភាពទាក់ទាញនៃគម្រោងថ្មីនេះ បានធ្វើឱ្យអ្នកចូលរួមជាច្រើនទាក់ទងក្រុមការងារ​ជាបន្តបន្ទាប់ ដើម្បីសួរព័ត៌មានបន្ថែម និងតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនជាងមុន 3 ដង តម្លៃនៅដដែល ជាមួយគម្រោងដូចជា៖

-      ល្បឿន 50 Mbps (មេកាបៃ) តម្លៃត្រឹមតែ 15 ដុល្លារ ក្នុង 1ខែ

-      ល្បឿន 60 Mbps (មេកាបៃ) តម្លៃត្រឹមតែ 18 ដុល្លារ ក្នុង 1ខែ

-      ល្បឿន 85 Mbps (មេកាបៃ) តម្លៃត្រឹមតែ 25 ដុល្លារ ក្នុង 1ខែ

-      ល្បឿន 120 Mbps (មេកាបៃ) តម្លៃត្រឹមតែ 35 ដុល្លារ ក្នុង 1ខែ

រូបភាព
រូបភាព

កាន់តែពិសេស ភ្ជាប់នៅថ្ងៃនេះ អតិថិជននឹងទទួលបានការផ្តល់ជូនដូចជា៖ 

-        ការដំឡើងឥតគិតថ្លៃ

-        មិនតម្រូវឱ្យកក់ប្រាក់

-        ឱ្យខ្ចីរ៉ោតទ័រ

-        និងបន្ថែមជូនការប្រើប្រាស់ឥតគិតលុយ ចាប់ពី 2ខែ រហូតដល់ 4ខែ

ឃើញគម្រោងថ្មីនេះ អតិថិជនដែលមានបំណងចង់ផ្លាស់ប្តូរមកប្រើប្រាស់ មិត្តហ្វូន អាចសួរព័ត៌មានបន្ថែម តាមរយៈលេខ 097 6 097 097 ។ មិត្តហ្វូន Wifi ល្បឿនកាន់តែលឿន ជីវិតកាន់តែប្រសើរ!

រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T