បើអ្នកមានទម្លាប់អាក្រក់ទាំង ៣ នេះសូមបញ្ឈប់ជាបន្ទាន់ ប្រសិនបើមិនចង់មានបញ្ហាកាន់តែធ្ងន់ធ្ងរ

//s5.kh1.co/c7/c7cc7980950a240af8e08908016dd17dad32de54.jpeg
នារី

 ២៣-កុម្ភៈ-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

សូមកុំបណ្តោយឱ្យស្នាមញញឹមរបស់លោកអ្នកត្រូវបាត់បង់ដោយសារទម្លាប់ដ៏អាក្រក់ទាំង ៣ ខាងក្រោមនេះ

ស្នាមញញឹមរបស់លោកអ្នកពិតជាមានសារៈសំខាន់ មិនជាក្មេងចាស់ឬយ៉ាងនោះទេ សុទ្ធតែតម្រូវឱ្យមានសុខភាពមាត់ធ្មេញល្អជានិច្ច ។ មានកត្តាជាច្រើនដែលបណ្តាលឱ្យយើងមានបញ្ហាមាត់ធ្មេញ ប៉ុន្តែបញ្ហាដែលតូចតាច និងទម្លាប់សាមញ្ញរបស់យើងមួយចំនួនពិតជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមាត់ធ្មេញ និងមានបញ្ហាដល់ធ្មេញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទម្លាប់សាមញ្ញខាង ៣ ខាងក្រោមនឹងបណ្តាលឱ្យលោកអ្នកមានបញ្ហា៖

១. ទម្លាប់ខាំចុងប៊ិចឬខ្មៅដៃ

មានមនុស្សជាច្រើនមានទម្លាប់មួយនេះ គិតអ្វីមិនចេញក៏ខាំ ពេលប្រឡងនឹកចម្លើយមិនឃើញក៏ខាំប៊ិច ទំនេរក៏ខាំ ទម្លាប់នេះភាគច្រើនកើតមានចំពោះសិស្ស និស្សិត ឬបុគ្គលិកធ្វើការក្នុងការិយាល័យជាដើម។ ទម្លាប់មួយនេះនឹងបណ្តាលឱ្យធ្មេញរបស់លោកអ្នកមានសភាពរង្គើ បាក់ រឺ ប្រះធ្មេញ ដែលជាហេតុនាំឱ្យពិបាកក្នុងការទំពាអាហារ និង គ្មានទំនុបចិត្តនៅពេលលោកអ្នកបញ្ចេញស្នាមញញឹមទៅកាន់អ្នកដទៃ។ ដើម្បីទប់ស្តាត់ទម្លាប់នេះ អ្នកគួរតែជំនួសវិញនូវការទំពាស្ករកៅស៊ូ ពេលដែលអ្នកមានអារម្មណ៍ថាស្មុគស្មាញ ខណៈដែលធ្វើឱ្យអ្នកនៅមិនសុខ។

https://s5.kh1.co/__image/w=468,h=422,q=100/32/327a23d6df7f7b2ee4a786889e55730b318b5ce5.jpg
ស្ករកៅស៊ូ
ស្ករកៅស៊ូ

២. ទម្លាប់ខាំក្រចកដៃ

តាមរយៈការស្រាវជាវ ការខាំក្រចកជាញឹកញយកើតឡើងពីការមានអារម្មណ៍ធុញថប់ពេក ប៉ុន្តែអ្នកត្រូវដឹងថា ទម្លាប់នេះពិតជាគ្រោះថ្នាក់ខ្លាំង ដោយសារតែក្រចកមានសភាពរឹង និងងាយមុត ដូច្នេះវាអាចបណ្តាលឱ្យយើងមុត មាត់ បបូរមាត់ អញ្ចាញធ្មេញ បាក់ក្រចក ហើយអ្វីដែលកាន់តែគ្រោះថ្នាក់នោះគឺអ្នកអាចនឹងប្រះធ្មេញដោយសារទម្លាប់មួយនេះ។ ដើម្បីបង្ការបញ្ហានេះអ្នកអាចកាត់ក្រចកឱ្យអស់ ឬ ទំពារស្ករកៅស៊ូដែលគ្មានជាតិស្ករ។

ក្រចកដៃដែលបណ្តាលមកពី ការខាំ
ក្រចកដៃដែលបណ្តាលមកពី ការខាំ
https://s5.kh1.co/__image/w=650,h=434,q=100/70/70bc7044e6481e2aa46d3570fb8a71770fbb33b3.jpg

៣. ប្រើប្រាស់ធ្មេញខុសរបៀប

ដោយសារភាពខ្ជិល មានមនុស្សមួយចំនួន ប្រើធ្មេញទៅខាំផ្តាច់ខ្សែ ខាំហែកកញ្ចប់នំប្លាស្ទិច ខាំគំរបដប ខាំផ្តាច់ផ្លាកខោអាវថ្មី សូមជំរាបថា ធ្មេញរបស់យើងត្រូវបានបង្កើតឡើងដើម្បីទំពារអាហារ មិនមែនប្រើសម្រាប់សកម្មភាពដែលនាំមកនូវផលប៉ះពាល់ដល់ធ្មេញដូច្នេះនោះទេ។ សកម្មភាពទាំងនេះអាចមានគ្រោះរហូតអាចបណ្តាលឱ្យយើងបាក់ធ្មេញ។ វិធីដែលល្អបំផុតដើម្បីទប់ស្កាត់បញ្ហានេះគឺប្រើប្រាស់ឧបករណ៍ជំនួយដូច ជាកន្រ្តៃ កាំបិត ប្រដាប់គាស់ រឺ អាចប្រើដៃក៏បាន៕

ចូរប្រើឧបករណ៍ដែលនៅជិតដៃបំផុត ក្រៅពីធ្មេញ
ចូរប្រើឧបករណ៍ដែលនៅជិតដៃបំផុត ក្រៅពីធ្មេញ
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T