Hyun Bin សម្តែងការព្រួយបារម្ភ និងបានសរសេរលិខិតទៅកាន់អ្នកគាំទ្រអំឡុងពេលផ្ទុះវីរុស COVID-19

//s5.kh1.co/09/094d7640c8cd37889dc9f831b519c45cf8708fbc.png
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីៗនេះ Hyun Bin បានចែករំលែកការព្រួយបារម្ភ បន្ទាប់ពីមានការកើនឡើងនូវករណីថ្មីនៃវីរុស COVID-19 នៅសប្តាហ៍នេះ។ នៅថ្ងៃទី ២១ ខែកុម្ភៈភ្នាក់ងាររបស់លោក Hyun Bin បានចែករំលែកសំបុតពីតារាសម្តែង  Hyun Bin ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមអានលិខិតរបស់គាត់ខាងក្រោម៖

អ្នកប្រហែលជាកំពុងចំណាយពេលពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានការថប់បារម្ភ និងព្រួយបារម្ភអំពីជំងឺ COVID-19  ដែលកំពុងកើតឡើងនៅទូទាំងពិភពលោក និងនៅទូទាំងទ្វីបអាស៊ី រួមទាំងចិន ជប៉ុន ក៏ដូចជាកូរ៉េ។ យ៉ាងហោចណាស់ខ្ញុំចង់សួរពីសុខទុក្ខ និងសុខភាពរបស់អ្នក ថាតើកន្លែងដែលអ្នកនៅមានសុវត្ថិភាពឬអត់?

ដូចអ្វីដែលយើងតែងតែជម្នះការលំបាក ដោយការលើកទឹកចិត្តគ្នាទៅវិញទៅមក ទោះបីមានគ្រាលំបាកក៏ដោយខ្ញុំសង្ឃឹមថាជំងឺ COVID-19 នឹងឆ្លងផុតឱ្យបានលឿនបំផុត។

ខ្ញុំសូមកោតសរសើរដល់អ្នកដែលធ្វើការដោយមិនចេះនឿយហត់ទាំងយប់ទាំងថ្ងៃដើម្បីកំចាត់វីរុស COVID-19នេះ ហើយខ្ញុំនឹងលើកទឹកចិត្តពួកគេរហូតដល់ទីបញ្ចប់។ លើសពីនេះខ្ញុំសូមជូនពរដោយស្មោះនូវការជាសះស្បើយពីអ្នកដែលទទួលរងពីការឆ្លងមេរោគនេះ។

ជាថ្មីម្តងទៀតខ្ញុំសង្ឃឹមថាអ្នកអានទាំងអស់នេះអាចការពារសុវត្ថិភាព និងមានសុខភាពល្អ ហើយខ្ញុំនឹងបន់ស្រន់ឱ្យឆ្លងផុតពីជំងឺនេះដោយសុវត្ថិភាព៕

លខិតរបស់លោក Hyun Bin 
លខិតរបស់លោក Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin
Hyun Bin
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T