ចង់លើសជាតិស្ករ! លើកដំបូងដែលប្តីប្រពន្ធមួយគូនេះថតស្ពតពាណិជ្ជកម្មរួមគ្នា (មានវីដេអូ)

//s5.kh1.co/5a/5adbf4db7085792a42d3569ac5523acab2a0220d.jpeg
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

ស្ងាត់ៗ Rain និង Kim Tae Hee គួបដៃគ្នាថតស្ពតពាណិជ្ជកម្មជាលើកដំបូងបង្អស់ និងជាស្ពតពាណិជ្ជកម្មដែលប្រិយមិត្តដ៏កម្រដែលចូលសម្តែងពីប្តីប្រពន្ធមួយគូនេះ ។

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២១ ខែកុម្ភៈ ក្រុមហ៊ុនលក់បរិក្ខារលំអរនៅក្នុងគេហដ្ឋានមួយ ដែលមានឈ្មោះថា 'La Cloud' របស់កូរ៉េបានចេញផ្សាយនូវឈុតពាណិជ្ជកម្មដំបូងរបស់ខ្លួនដែលមានលក្ខណៈជាគូស្វាមីភរិយា។ អី្វដែលសំខាន់ គូស្វាមីភរិយាមួយគូនោះគឺត្រូវបានចូលរួមសម្តែងពីកំពូលតារាកូរ៉េដ៏ល្បីគឺ Rain និង Kim Tae Hee ដែលពួកគាត់ជាប្តីប្រពន្ធនិងគ្នាស្រាប់។ នៅក្នុងស្ពតពាណិជ្ជកម្មនោះបង្ហាញពីសកម្មភាពដ៏ស្វីតរបស់អ្នកទាំងពីរ ដែលនិងធ្វើឱ្យទស្សនិកជនអាចននឹងលើសជាតិស្ករជាក់ជាមិនខាន ក្នុងគោលបំណងផ្សព្វផ្សាយបង្អួតពូកថ្មីរបស់ក្រុមហ៊ុន “La Cloud” មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈអ្នកតំណាងផលិតផលរបស់យីហោខាងលើបានឱ្យដឹងថា "ក្នុងនាមយើងជាក្រុមការងារដែលមានភាពស្ទាត់ជំនាញក្នុងវិស័យនេះ យើងនឹងនាំមកជូនលោកអ្នកឬគូស្វាមីភរិយាទាំងឡាយនូវក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារ ដូចអ្វីដែលលោកអ្នកបានទស្សនាក្នុងស្ពតពាណិជ្ជកម្មរបស់យើងដូច្នេះដែរ។ ហើយពួកយើងសង្ឃឹមថាលោកអ្នកនិងពេញចិត្តនូវអ្វីដែលយើងបានផ្តល់ជូន”។

https://s5.kh1.co/__image/w=650,h=366,q=100/63/6339072312206096ff5cd47b447e33b050b3d14f.jpeg

គួរបញ្ជាក់ថា Rain និង Kim Tae Hee ដែលប្រិយមិត្តគ្រប់គ្នាស្គាល់ថា ជាស្វាមីភរិយាដ៏មានប្រជាប្រិយភាពក្នុងវិស័យសិល្បៈកូរ៉េ ។ អ្នកទាំង២ បានរៀបការជាមួយគ្នាតាំងពី ខែមករា ដើមឆ្នាំ ២០១៧ មកម្ល៉េះ ហើយអ្វីដែលគួរឱ្យភ្ងាក់ផ្អើលនោះគឺអ្នកទាំងកំពុងតែត្រៀមស្វាគមន៍នូវកូនទី ២ របស់ខ្លួនផងដែរ៕

ចង់ដឹងប្តីប្រពន្ធមួយគូនេះស្វីតដល់កម្រិតណា សូមទស្សនាវីដេអូខាងក្រោម៖

Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T