ហេតុអ្វីមុខស្រអាប់ មានមុន ចេញអាចម៍រុយ? ធ្លាប់ដឹងអត់ថា តើវាបណ្ដាលមកពីអ្វី? មកស្គាល់ផលិតផលថែសម្រស់មកពីកូរ៉េនៅក្នុងពិព័រណ៍សម្ផស្ស ថ្ងៃទី06-07-08 មីនានេះនៅផ្សារទំនើបអូឡាំព្យា!

//s5.kh1.co/92/921e71244b259119bb74402688497cdcc309d2cc.jpg
នារី

 ២១-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ការ​ថែសម្រស់ជារឿងសំខាន់មួយដែលអ្នកមិនគួរមើលរំលង ជាពិសេសការថែទាំស្បែកមុខតែម្ដង ប្រសិនបើខ្វះការថែទាំមិនបានដិតដល់ ឬមិនទាន់ពេល នោះអ្នកអាចប្រឈមនឹងការព្យបាលដែលមិនសូវមានប្រសិទ្ធភាព។

ភ្នំពេញ៖ ការ​ថែសម្រស់ជារឿងសំខាន់មួយ ដែលអ្នកមិនគួរមើលរំលង ជាពិសេសការថែទាំស្បែកមុខតែម្ដង ប្រសិនបើខ្វះការថែទាំមិនបានដិតដល់ ឬមិនទាន់ពេល នោះអ្នកអាចប្រឈមនឹងការព្យបាលដែលមិនសូវមានប្រសិទ្ធភាព និងចំណាយអស់ច្រើន ដោយសារតែកោសិកានៅក្នុងខ្លួនអ្នកពុំសូវមានការលូតលាស់ដូចមុន។ បើងាកមកមើលពីបញ្ហាប្រឈមទូទៅដែលកើតឡើងនៅលើស្បែកមុខ ជាពិសេសសម្រាប់មនុស្សស្រីភាគច្រើនគឺមុខប្រែជាស្រអាប់ មានមុនច្រើន និងកើតអាចម៍រុយថែមទៀតផង។ តើធ្លាប់ឆ្ងល់អត់ ហេតុអ្វីបញ្ហានេះកើតលើមុខអ្នក? ហើយធ្វើម៉េចទើបអាចកម្ចាត់វាបាន?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះ! មកស្ដាប់បទពិសោធន៍ជាក់ស្ដែងរបស់កញ្ញា អ៊ុយ អ៊ែលណា ដែលជាម្ចាស់ក្រុមហ៊ុនចែកចាយផលិតផលម៉ាក FROMNATURE បានលើកឡើងថា បញ្ហាទាំងអស់នេះបណ្ដាលមកពីកតា្ដផ្សេងៗគ្នាដូចជា បញ្ហាស្បែកស្រអាប់ គឺបណ្ដាលមកពីស្បែករបស់អ្នកស្ងួត និងមិនបានជំរុះកោសិការចាស់ៗចោល ចំណែកឯស្បែកមានមុន គឺដោយសារការលាងសំអាតមិនបានដិតដល់នូវធូលីដី ឬការលាងការផាត់មុខចេញមិនបានស្អាត ការញុំាចំណីអាហារ និងការប្រែប្រួលអ័រមូន និងជាពិសេសការកើតអាចម៍រុយ​ដែលមិនងាយកម្ចាត់ គឺបណ្ដាលមកពីការត្រូវកំដៅថ្ងៃនិងមិនបានប្រើនូវផលិតផលការពារឱ្យបានត្រឹមត្រូវ និងមួយផ្នែកទៀតជាដំណរពូជ។

  កញ្ញា អ៊ុយ អ៊ែលណា

ម្ចាស់ក្រុមហ៊ុនចែកចាយផលិតផលម៉ាក FROMNATURE 
  កញ្ញា អ៊ុយ អ៊ែលណា ម្ចាស់ក្រុមហ៊ុនចែកចាយផលិតផលម៉ាក FROMNATURE 

បន្ទាប់ពីដឹងពីមូលហេតុដែលអាចធ្វើឲ្យស្បែកមុខរបស់អ្នកកើតបញ្ហានេះបានកញ្ញា អ៊ុយ អ៊ែលណា ក៏បានផ្ដល់នូវគន្លឹះក្នុងការព្យាបាលបញ្ហាទាំងនេះ និងថែរក្សាស្បែកមុខឲ្យបានល្អ និងក្មេងជាងវ័យនោះ អ្នកអាចចាប់ផ្ដើមពីដំណាក់កាលដំបូងដោយគ្រាន់តែ៖

- លាងសំអាតមុខជាប្រចាំដោយ ប្រើនូវផលិតផលឱ្យត្រូវប្រភេទស្បែកមុខដូចជា ហ្វូមលាងមុខ (Foam) ដែលពុំមានសារធាតុកាត់
- លាបសេរ៉ូម (Serum) ដែលជួយផ្តល់សំណើមដល់ស្បែក និងគ្រីម (Cream) ថែរក្សាសម្រស់នៅក្មេងជាងវ័យ
- ប្រើប្រភេទឡេការពារកំដៅថ្ងៃបន្ថែម ដើម្បីការពារស្រទាប់ស្បែកពីកាំរស្មីព្រះអាទិត្យ ដែលប៉ះលើផ្ទៃមុខដោយមិនដឹងខ្លួន រួមជាមួយការបិតម៉ាសថែរក្សាមុខដើម្បីឱ្យមានសំណើម និងភ្លឺថ្លាផងដែរ។

ដើម្បីចែករំលែកនូវចំណេះដឹង និងផ្ដល់ព័ត៌មានសំខាន់ៗលើការថែរក្សាស្បែកសម្រាប់មិត្ដៗនារីកញ្ញា អ៊ុយ អ៊ែលណា ដែលជាម្ចាស់ក្រុមហ៊ុនចែកចាយផលិតផលម៉ាក FROMNATURE នឹងនាំយកផលិតផលរបស់ខ្លួនចូលរួមតាំងបង្ហាញនៅក្នុងពិព័រណ៍សម្ផស្ស នៅថ្ងៃទី06-07-08 មីនានេះ នៅផ្សារទំនើបអូឡាំព្យា ជាមួយនឹងការបញ្ចុះតម្លៃ និងប្រូម៉ូសិនពិសេសក្នុងរយៈពេលតែ ៣ថ្ងៃ ប៉ុណ្ណោះ។

ពិព័រណ៍សម្ផស្ស នៅថ្ងៃទី06-07-08 មីនា
ពិព័រណ៍សម្ផស្ស នៅថ្ងៃទី06-07-08 មីនា

គួរបញ្ជាក់ផងដែរថា​ ក្រុមហ៊ុនចែកចាយផលិតផលម៉ាក FROMNATURE ជាក្រុមហ៊ុនចែកចាយផលិតផលពីប្រទេសកូរ៉េផ្ទាល់ ដែលផ្តោតសំខាន់លើផលិតផលបែបធម្មជាតិ  និងសុខភាពសម្រស់ និងការថែទាំសុខភាពស្បែកមុខឱ្យភ្លឺថ្លា ផ្តល់សំណើម និងជួយឱ្យក្មេងជាងវ័យ។

  ផលិតផលម៉ាក FROMNATURE
  ផលិតផលម៉ាក FROMNATURE
  ផលិតផលម៉ាក FROMNATURE
  ផលិតផលម៉ាក FROMNATURE
  ផលិតផលម៉ាក FROMNATURE
  ផលិតផលម៉ាក FROMNATURE

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 012 230 140 / 010 911 776 ឬទំព័រហ្វេសប៊ុក “Anussa Exhibition”៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s5.kh1.co/0a/0a6f78495a062cd21141c408eda04a5051836a84.jpg

កូនអាយុ៣ឆ្នាំហើយ តែមិនទាន់ចេះទំពារអាហារគួរធ្វើបែបណា? ហើយវាមានផលប៉ះពាល់អ្វីខ្លះដល់ការលូតលាស់របស់ពួកគេ? មកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅសៅរ៍សប្ដាហ៍នេះ ក្នុងសិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន”!

 ១២-មីនា-២០២០ 
 ៥ល្ងាច · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T