អបអរសាទរ! Kae ដឹកដៃកូនកម្លោះសង្ហា ចូលរោងការហើយ (មានវីដេអូ)

//s5.kh1.co/10/107b1f51e74ddd256322abfe90c048ce3a67fa88.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីបានបង្ហាញរូបថត Pre-Wedding កាលពីពេលថ្មីៗនេះ ថ្ងៃនេះ តារាស្រី Kae Chollada និង លោក Prom Sirisant ដែលជាអ្នកជំនួញវ័យក្មេង បានដឹកដៃគ្នាចូលរោងការហើយ

ថៃ៖ ដូចដែលប្រិយមិត្ត បានដឹងមកហើយពី គូស្នេហ៍ដ៏ផ្អែមល្ហែមរវាង តារាស្រី Kae Chollada ដែលជាតារាបង្ហាញម៉ូត ដ៏ស៊ិចស៊ី និងលោក Prom Sirisant ដែលជាអ្នកជំនួញ វ័យក្មេងមួយរូប ទើបតែបាន បង្ហាញពីរូបថត Pre-Wedding ដ៏រ៉ូមែនទិក នៅឯទីក្រុងញូវយ៉ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ នេះគឺជា ថ្ងៃជ័យមង្គល សម្រាប់អ្នកទាំងពីរ ដោយបានចាប់ដៃគ្នាចូលរោងការ យ៉ាងអធិកអធម បង្កភាពភ្ញាក់ផ្អើលខ្លាំងណាស់។

បន្ថែមពីនេះ ពិធីមង្គលការរបស់អ្នកទាំងពីរ ត្រូវបានរៀបចំឡើង តាមបែបគ្រិស្ដសាសនា នៅឯព្រះវិហារ ដែលមានបរិយាកាសដ៏កក់ក្តៅ ពោរពេញដោយសេចក្តីស្រឡាញ់ ពីក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ នៅក្នុងវិស័យសិល្បៈកំសាន្ត ដែលបានមកចូលរួមអបអរសាទរ ដល់គូស្វាមីភរិយា ថ្មីមួយគូនេះ។

លើសពីនេះទៅទៀត គូស្វាមីភរិយាមួយគូនេះ បានតែងខ្លួនយ៉ាងស្រស់ស្អាត សង្ហាទាក់ទាញខ្លាំងបំផុត ដោយកូនក្រមុំបានស្លៀករ៉ូបពណ៌ស ដ៏ប្រណីត មើលទៅមានភាពសាកសម ជាមួយនឹងកូនកម្លោះ ក្នុងឈុតសម្លៀកបំពាក់ពណ៌ទឹកប៊ិច។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញហើយ អ្នកគាំទ្រជាច្រើន ក៏បានមកសម្ដែងក្ដីត្រេកអរ និងអបអរសាទរទៅដល់អ្នកទាំងពីរ ក៏ដូចជាជូនពរឲ្យទាំងពីរស្រឡាញ់គ្នា ដល់ចាស់កោងខ្នងផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Kae
Kae
Kae
Kae
Kae
Kae
Kae និង ស្វាមី
Kae និង ស្វាមី
Kae និង ស្វាមី
Kae និង ស្វាមី
Kae និង ស្វាមី
Kae និង ស្វាមី
ទិដ្ឋភាពមង្គលការរបស់ Kae
ទិដ្ឋភាពមង្គលការរបស់ Kae
ទិដ្ឋភាពមង្គលការរបស់ Kae
ទិដ្ឋភាពមង្គលការរបស់ Kae
ទិដ្ឋភាពមង្គលការរបស់ Kae
ទិដ្ឋភាពមង្គលការរបស់ Kae
ទិដ្ឋភាពមង្គលការរបស់ Kae
ទិដ្ឋភាពមង្គលការរបស់ Kae
ទិដ្ឋភាពមង្គលការរបស់ Kae
ទិដ្ឋភាពមង្គលការរបស់ Kae
ទិដ្ឋភាពមង្គលការរបស់ Kae
ទិដ្ឋភាពមង្គលការរបស់ Kae
ទិដ្ឋភាពមង្គលការរបស់ Kae
ទិដ្ឋភាពមង្គលការរបស់ Kae
ទិដ្ឋភាពមង្គលការរបស់ Kae
ទិដ្ឋភាពមង្គលការរបស់ Kae
វីដេអូក្នុងពិធិមង្គលការរបស់ Kae
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T