Idol អ្នកណា? Yaya ស្អាតលេចធ្លោខ្លាំង ក្នុងឈុតម៉ូតប្លែកៗ ពណ៌ផ្កាឈូកទាំងនេះ

//s5.kh1.co/ab/ab0e2e6caa71109a440bffa3d323ca88b2cf4b91.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែងស្រីកូនកាត់ Yaya ប្រិយមិត្តដឹងហើយថានាងជាតារាស្រីឆ្នើមម្នាក់ ដែលនាងមានទាំងសម្រស់ និង សមត្ថភាពផងនោះ អ្វីដែលចាប់អារម្មណ៍នោះពេលនាងស្លៀកឈុតពណ៌ផ្កាឈូក មើលទៅពិតជាស្រស់ស្អាត

ថៃ៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជា ស្គាល់កំពូលតារាសម្ដែងស្រី Yaya Urassaaya ដែលជា តារាស្រីមានប្រជាប្រិយភាពខ្លាំង ហើយជាតារាស្រីជួរមុខ ក្នុងសង្គមសិល្បៈប្រទេសថៃ ទៀតផង។ក្នុងនោះដែរ នាងមិនត្រឹមតែជាតារាស្រី មានភាពល្បីល្បាញប៉ុណ្ណោះទេ តែបើនិយាយពី រូបសម្ផស្សវិញ ពិតជាស្រស់ស្អាត និងគួរឲ្យទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីនេះ Yaya ក៏បានធ្វើឲ្យហ្វេនៗទាំងអស់ ចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយស្ទាយ៍សម្លៀកបំពាក់ និងស្ទីលថតរូបបែបឃ្យូតៗ មើលទៅប្លែកភ្នែករហូត។ ក្នុងនោះដែរ យើងឃើញថា រាល់សកម្មភាពរបស់នាង ពេលចូលរួមក្នុងកម្មវិធីម្ដងៗ តែងតែមានភាពលេចធ្លោ ទាំងសម្រស់ និងការតុបតែងខ្លួន ជាពិសេសលើសម្លៀកបំពាក់ផ្ទាល់តែម្ដង។

ជាក់ស្ដែង យើងដឹងហើយថា Yaya ជាតារាស្រីកូនកាត់ ថៃ-ន័រវ៉េស ទើបកាន់តែធ្វើឲ្យនាង មានសម្រស់ស្រស់ស្អាត លេចធ្លោស៊ីដាច់គេ ជាពិសេស តារាដ៏មានប្រជាប្រិយរូបនេះ​ និយមជាមួយសម្លៀកបំពាក់ ពណ៌ផ្កាឈូកយ៉ាងខ្លាំង។

ដោយបច្ចុប្បន្ន ពណ៌ផ្កាឈូក ជាពណ៌មួយ ដែលនារីៗភាគច្រើនចូលចិត្ត ដោយសារតែជាពណ៌មួយ ដែលស្រាលស្រទន់ តែងាកមកមើលរូបភាពជាច្រើនសន្លឹករបស់ Yaya ក្នុងឈុតពណ៌ផ្កាឈូក ទើបដឹងថា នាងកាន់តែលេចធ្លោ និងស្រស់ស្អាតខ្លាំង ជាមួយសម្លៀកបំពាក់ពណ៌ផ្កាឈូក៕

សូមទស្សនារូបភាពខាងក្រោម៖

Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T