ហ្វេន Kill This Love? ម្ចាស់បទនេះ​ និងBTS​ ត្រូវ​បង្ហើប​​​ថា​ស្ថិត​ក្នុង​ចំណោមអ្នក​ទទួល​ពាន​រង្វាន់ iHeartRadio​​ ២០២០​​​ (វីដេអូ)

//s5.kh1.co/88/889a27018882a2f99a0bedf794c0ac2f1bcbbf1c.jpeg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងទៅ អ្នកត្រៀមប្រគល់​ពានរង្វាន់ iHeartRadio ​បានប្រកាសថា​អ្នកដែល ​និង ត្រូវតែងតាំងសម្រាប់ទទួលបានពាននៅឆ្នាំនេះជានរណាខ្លះ ដោយក្នុងនោះគេឃើញមានការបង្ហើប​ឈ្មោះ ក្រុម BTS និង BLACKPINK ថាស្ថិតក្នុងចំណោមអ្នកទាំងនោះដែឬ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមទាំងពីរត្រូវបានគេជ្រើសរើសសម្រាប់ប្រភេទវីដេអូចម្រៀងល្អបំផុតដូចជា BTS ក្នុងបទ “ Boy with Luv”​ និងBLACKPINK ក្នុងបទ “ Kill This Love” ត្រូវមកប្រកួតប្រជែងគ្នា។

BLACKPINK ក៏ត្រូវបានគេតែងតាំងសម្រាប់ "ក្បាច់រាំ វីដេអូចម្រៀងល្អបំផុត" សម្រាប់បទ " Kill This Love " ហើយជាការពិតណាស់ BTS ត្រូវបានគេតែងតាំងជាថ្មីនៅឆ្នាំនេះសម្រាប់ប្រភេទ "The Best Fan Army" ​ដែលជាពានរង្វាន់ដែលមានអ្នកគាំទ្រច្រើនជាងគេ។

ការបោះឆ្នោតត្រូវបានធ្វើឡើងតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះទើបអ្នករៀបចំចង់ឲ្យប្រាកដថា ប្រិយមិត្តម្នាក់ៗបានបោះឆ្នោតគាំទ្រនូវចំណូលចិត្តរបស់ខ្លួន។ ជាការកត់សម្គាល់ កម្មវិធីប្រគល់រង្វាន់នឹង​ប្រព្រឹត្ត ទៅនៅថ្ងៃទី ២៩ ខែមីនាក្នុងទីក្រុង Los Angeles ដែលនឹងចាក់ផ្សាយផ្ទាល់នៅលើ FOX ។

សូមទស្សនាវីដេអូរបស់ក្រុម BLACKPINK គឺបទ Kill This Love៖

BTS
BTS
BTS
BTS
BLACKPINK 
BLACKPINK 
BLACKPINK
BLACKPINK
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T