កត្តញ្ញូណាស់! Sara ខំប្រឹងទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើផ្ទះថ្មី ជូនអ្នកម្ដាយ

//s5.kh1.co/72/726e059da2e524226fdc76921d28912937426ecd.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អាចនិយាយបានថា សម្រាប់តារាស្រីថៃ Sara Nalin គឺជាកូនកត្តញ្ញូម្នាក់ ដោយបានធ្វើផ្ទះថ្មីស្រឡាងជូនអ្នកម្ដាយជាទីស្រឡាញ់ ដែលនាងបានខិតខំប្រឹងប្រែងធ្វើការសន្សំប្រាក់ធ្វើផ្ទះមួយនេះដោយផ្ទាល់

ថៃ៖ តារាស្រី Sara Nalin ជាតារាសម្ដែង និងជាអ្នកចម្រៀងដ៏ល្បី ប្រចាំប្រទេសថៃ ព្រមទាំងទទួលបានការគាំទ្រពីមហាជនជាច្រើន ទៅលើទឹកដមសម្លេងដ៏ពីរោះ និងការសម្ដែងបានយ៉ាងល្អបស់នាង។ម៉្យាងវិញទៀត តារាស្រីរូបនេះថែមទាំង មានសម្រស់ស្រស់ស្អាត​ មិនចាញ់តារាល្បីៗ ជាច្រើនរូបទៀតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់តារាស្រីរូបនេះ អាចនិយាយបានថា គឺជាកូនកត្តញ្ញូម្នាក់ ដោយទើបតែ បានធ្វើផ្ទះថ្មីស្រឡាងជូនអ្នកម្ដាយជាទីស្រឡាញ់ ដែលនាងបានខិតខំប្រឹងប្រែង សន្សំប្រាក់ធ្វើវាដោយផ្ទាល់។ នៅពេលនេះដែរ​ ក្តីសុបិន្តរបស់ Sara ជិតបានក្លាយជាការពិតហើយ បន្ទាប់ពី នាងបានប្តេជ្ញាចិត្តសាងសង់ផ្ទះ ដ៏ប្រណីតមួយនេះ សម្រាប់អ្នកម្តាយ នៅឯឈៀងម៉ៃ កាលពីដើមឆ្នាំ ២០១៨ ។

លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ តារាស្រី Sara បានបង្ហាញរូបភាពនៃទិដ្ឋភាពផ្ទះ ដែលកំពុងតែមានការសាងសង់ឡើង នៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន ដែលជាផ្ទះដ៏ប្រណីតស្អាត ២ ជាន់ ជាមួយអ្នកម្ដាយដែលឈរញញឹមស្រស់ថ្លា រួមទាំងមានឃ្លាសរសេរថា៖

 ជិតបានសម្រេចហើយ ខ្ញុំនឹងខិតខំធ្វើការដើម្បីគ្រួសារ។

សម្ដីរបស់ Sara

ក្រោយពីបានឃើញបែបនេះហើយ ក៏មានមិត្តភក្តិ តារាល្បីៗ និងអ្នកគាំទ្រទាំងអស់ បានមកចូលរួមអបអរ និងលើកទឹកចិត្តដល់នាង ទន្ទឹមនឹងការដឹងគុណចំពោះអ្នកម្ដាយ ហើយក៏បានជូនពរឲ្យនាង មានការងារធ្វើច្រើនៗ ដើម្បីអាចសន្សំប្រាក់សម្រាប់សាងសង់ឲ្យផ្ទះម្តាយ របស់នាងបានសម្រេចដូចបំណងផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖

Sara
Sara
Sara
Sara
Sara
Sara
Sara
Sara
ទិដ្ឋភាពផ្ទះរបស់ sara ដែលកំពុងសាងសង់
ទិដ្ឋភាពផ្ទះរបស់ sara ដែលកំពុងសាងសង់
ម្ដាយរបស់ Sara
ម្ដាយរបស់ Sara
ម្ដាយរបស់ Sara
ម្ដាយរបស់ Sara
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T